26/06/2018 - 09:08

ជីវ​ភាព​ធូរ​ធារ​អា​ស្រ័យ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រ​ទេស

ពល​ករ​-កា​រិ​នី​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ជន​បទ​ខេត្ត​ត្រា​វិញ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​  អា​ស្រ័យ​ទៅ​ធ្វើ​ការ​មាន​រយៈ​កាល​កំ​ណត់​ក្រៅ​ប្រ​ទេស​។

ប្តី​ប្រ​ពន្ធ​លោក​ថាច់​កាយ​ (ខាង​ឆ្វេង)​ និង​ផ្ទះ​ទើប​សង់​ថ្មី​ផ្តើម​ ពី​ប្រ​ភព​ប្រាក់​របស់​កូន​ៗ

​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ក្រៅ​។

ឆ្នាំ​២០១៧ ខេត្ត​ត្រា​វិញ​មាន​ពល​ករ​-កា​រិ​នី​ទៅ​ធ្វើ​ការ​មាន​រយៈ​កាល​កំ​ណត់​នៅ​ប្រ​ទេស​ក្រៅ​ចំ​នួន​២៣៨​នាក់ សម្រេច​១០៧​%ផែន​ការ​។ ដោយ​ឡែក​ក្នុង​៤​ខែ​ដើម​ឆ្នាំ២​០១៨ ទូ​ទាំង​ខេត្ត​មាន​ពល​ករ​ -កា​រិ​នី​ចំ​នួន​៨១​នាក់​ទៅ​ធ្វើ​ការ​ប្រ​ទេស​ក្រៅ​មាន​រយៈ​កាល​កំ​ណត់​ (សម្រេច​៤០​,៥​%ផែន​ការ​)។ កម្ម​វិ​ធី​ឲ្យ​ពល​ករ​-កា​រិ​នី​បុល​ទុន​​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ក្រៅ តាម​កិច្ច​សន្យា​ ពី​ធនា​គារ​គោល​ន​យោ​បាយ​-សង្គម​ ខេត្ត​បាន​ឲ្យ​ប្រ​ជា​ជន​ចំ​នួន​៨២​គ្រួ​សារ​បុល​ប្រាក់​​ស​រុប​ចំ​នួន​៤,៨២​ពាន់​លាន​ដុង​។

បង​ថាច់​ង៉ុក​មិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឿង​-ថ ស្រុក​កូវ​ង៉ាង​ ឲ្យ​ដឹង​៖ “តាំង​ពី​មាន​កម្ម​វិ​ធី​ទៅ​ធ្វើ​ការ​មាន​រយៈ​កាល​កំ​ណត់​នៅ​ប្រ​ទេស​ក្រៅ​ គ្រួ​សារ​ជា​ច្រើន​ដែល​មាន​កូន​ចៅ​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ក្រៅ​ផ្ញើ​ប្រាក់​មក​។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ទាំង​នេះ មាន​ទុន​ផ្តុំ​កម្លាំង​វិ​និ​យោគ​ទុនពង្រីក​ទ្រង់​ទ្រាយ​ផលិ​ត​សង់​ផ្ទះ​ថ្មី​។ល។  បង​ស្រី ថាច់​ធី​ហា នៅ​ភូមិ​កាន់​ស្នំ​ ឃុំ​ត្រឿង​-ថ ស្រុក​កូវ​ង៉ាង​ គឺ​ជា​ពល​កា​រិ​នី​ម្នាក់​ក្នុង​ចំ​ណោម​ពល​ករ​ទាំង​៤​នាក់​នៅ​ឃុំ​ត្រឿង​​-ថ ចុះ​ឈ្មោះ​ទៅ​ធ្វើ​ការ​មាន​រយៈ​កាល​កំ​ណត់​នៅ​ប្រ​ទេស​ម៉ា​ឡេ​សី​នៅ​ឆ្នាំ​២០០៨​។ បង​ស្រី​ហា ផ្ញើ​ប្រាក់​ឲ្យ​គ្រួ​សារ​សង់​បាន​ផ្ទះ​មួយ​ខ្នង​មាន​ភាព​សម​រម្យ​ និង​ទិញ​បាន​របស់​របរ​ប្រើ​ប្រាស់​គ្រប់​សព្វ​។ បង​ស្រី​ថាច់​ធី​ហា ឲ្យ​ដឹង​៖ “ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ក្រៅ​ នឹង​ជួយ​លើក​ស្ទួយ​ជីវ​ភាព​គ្រួសារ​បាន​ធូរ​ធា​រ ពី​ព្រោះ​ប្រាក់​បៀ​​វត្សរ៍​នៅ​ប្រ​ទេស​ម៉ា​ឡេ​ស៊ីខ្ពស់​​បង្គួរ​។ ខ្ញុំ​ធ្វើ​ការ​នៅ​រោង​ចក្រ​អេ​ឡិច​ត្រូ​និច​ មុន​នឹង​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​វិ​ល​មក​ប្រ​ទេស ក៏​សេសសល់​ប្រាក់​បាន​មួយ​ចំ​នួន​សម្រាប់​ធ្វើ​ទុន​រក​ស៊ី”​។ ក្រោយ​ពីរ​យៈកាល​​៣​ឆ្នាំ​ចប់​កិច្ច​សន្យា​ការ​ងារ​វិល​មក​ប្រ​ទេស បង​ស្រី​ហា​បាន​ចុះ​​ឈ្មោះ​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​៣​ឆ្នាំ​បន្ត​ទៀត​។ ផ្តើម​ពី​ប្រាក់​ដែល​បង​ស្រី​ផ្ញើ​មក​ គ្រួ​សារ​បង​ប្រិត​សំ​ចៃ​ ទុក​សម្រាប់​ពង្រីក​សេដ្ឋ​កិច្ច​ ដូច​៖ ទិញ​គោ​ចិញ្ចឹម​ដី​ផលិត​កម្ម​​របស់​របរ​ប្រើ​ប្រាស់​​ក្នុង​គ្រួ​សារ​ និង​ជួស​ជុល​ផ្ទះ​សម្បែង​។ បង​ថាច់​ណា​រ៉ូត​ នៅ​ភូមិ​កាន់​ស្នំ​ ទៅ​ធ្វើ​ការ​ប្រ​ទេស​ក្រៅ​មួយ​លើក​នឹង​បង​ស្រី​ហា​។ ក្រោយ​ពី​រយៈ​កាល​៦​ឆ្នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ក្រៅ​ វិល​មក​ផ្ទះ ​បង​​រ៉ូត​ខិត​ខំ​ផ្តុំ​កម្លាំង​ក្នុង​ការ​បង្ក​បង្កើន​ផល​ផ្តើម​ពី​ប្រ​ភព​ទុន​ដែល​សន្សែ​​សន្សំ​បាន​ បច្ចុប្បន្ន​គ្រួ​សារ​បង​មាន​ជីវ​ភាព​​ធូរ​ធារ​។

ចំ​ណែក​គ្រួ​សារ​លោក​ថាច់​កាយ នៅ​ភូមិ​​ឡាក់​ហ្វា ឃុំ​ថាញ់​ហ្វា​សឺន ស្រុក​កូវ​ង៉ាង​ មាន កូន​៣​នាក់​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ជ​ប៉ុន។ លោក​ថាច់​កាយ ឲ្យ​ដឹង​៖ “ពី​មុន​ឮ​ថា​ទៅ​ ធ្វើ​ការ​ប្រ​ទេស​ក្រៅ មា​មីង​នៅ​ជន​បទ​ទី​ទើរ​ ដោយ​សារ​តែ​បង់​ប្រាក់​ច្រើន ប៉ុន្តែ​អា​ស្រ័យ​បាន​រដ្ឋ​ឧបត្ថម្ភ​ ម៉្លោះ​ហើយ​កូន​ៗ​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ក្រៅ​មាន​ភាព​ងាយ​ស្រួយ​ និង​ប្រិត​សំ​ចៃ​លុយ​កាក់​គ្រាន់​បើ​ពេល​ចប់​កិច្ច​សន្យា​ការ​ងារ​វិល​មក​ផ្ទះ”​៕

                          សឺន​ម៉ា​ល័យ-​មុ​នី​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​កាយ