12/06/2018 - 09:23

ដង​ផ្លូវ​សប្បាយ​រីក​រាយ

ក្រោយ​ពី​រយៈ​កាល​ជិត​២​ឆ្នាំ​បង្កើត​ ស្រុក​ឡុង​ម៉ី ខេត្ត​ហូវ​យ៉ាង ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គម​នា​គមន៍​មាន​ជំហាន​អភិ​វឌ្ឍ​។

ដង​ផ្លូវ​ប្រ​ឡាយ​យ៉ៃ​ផុង​ ឃុំ​សា​ភៀន​។

នៅ​ខែ​សី​ហា ឆ្នាំ​២០១៥ ស្រុក​ឡុង​ម៉ី ​ត្រូវ​​បា​ន​បំ​បែក​ទៅ​ជា​ទី​រួម​ស្រុក​ឡុង​ម៉ី​និង​ ស្រុក​ឡុង​ម៉ី​។ នៅ​ភូមិ​សាស្រ្ត​ស្រុក​ឡុង​ម៉ី មាន​ឃុំ​មួយ​ចំ​នួន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ រួម​មាន​ដូច​៖ ឃុំ​សា​ភៀន​ ឡឿង​ង៉ៀ​វិញ​វៀន​ ។ល។ ឃុំ​ទាំង​នេះ​ឋិត​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ បាន​ជា​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​អភិ​វឌ្ឍ​យឺត​យ៉ាវ​។ តាម​ប្រ​សាសន៍​លោក​ឡេ​ហ៊ឺវ​ភឿក​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ឡុង​ម៉ី ឲ្យ​ដឹង​៖ ​ស្រុក​កំ​ណត់​ច្បាស់​ផ្លូវ​គម​នា​គមន៍​គឺ​ជា​បញ្ហា​ចម្បង​មួយ​ក្នុង​ចំ​ណោម​បញ្ហា​សំ​ខាន់​ៗ​ដ​ទៃ​ទៀត ត្រូវ​បាន​ដោះ​ស្រាយ​មុន ដើម្បី​ធ្វើ​ជា​ឈ្នាន់​សម្រាប់​អភិ​វឌ្ឍ​ទូ​ទាំង​ស្រុក​។ ព្រោះ​ហេតុ​នោះ រយៈ​ពេល​កន្លង មាន​ដង​ផ្លូវ​និង​ស្ពាន​ជា​ច្រើន​កន្លែង​លើ​ភូមិ​សាស្រ្ត​ស្រុក​ត្រូវ​បាន​បង្កើន​កម្រិត​បើក​ទូលាយ​និង​កសាង​ថ្មី​...។

តាម​ការ​ធ្វើ​ស្ថិតិ​បឋម ចាប់​តាំង​ពី​ពេល​បង្កើត​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ស្រុក​បាន​វិ​និ​យោគ​​ទុន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ ផ្សារ​ភ្ជាប់​នឹង​កសាង​ជន​បទ​ថ្មី កសាង​ផ្លូវ​ជន​បទ​ជាង​៨៦.៦០០​ម៉ែត្រ​កា​រ៉េ ក្នុង​នោះ ផ្លូវ​កៅ​ស៊ូ បេ​តុង​មាន​៨២.០០៥​ម៉ែត្រ​កា​រ៉េ​ (ផ្លូវ​មាន​បណ្តោយ​ប្រ​វែង​១៥,៧​គី​ឡូម៉ែ​ត្រ ទទឹ​ង​៣,៥​ម៉ែត្រ​) ជួស​ជុល​ផ្លូវ​ប្រ​វែង​ជាង​៤.៣៨៨​ម៉ែត្រ​ ស្ពាន​១.៥៥០​ម៉ែត្រ​កា​រ៉េ។​ល។ មាន​សំ​ណង់​ជា​ច្រើន​ត្រូវ​បាន​ស្រុក​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​​អនុ​​វ​ត្តត្រូវ​តាម​ផែន​ការ ពង្រីក​ប្រ​សិទ្ធ​ភាព តួ​យ៉ាង​ដូច​៖ ដង​ផ្លូវ​កៃ​រាំង​ផ្លូវ​ប្រ​ឡាយ​យ៉ៃ​​ផុង ប្រ​ឡាយ​យ៉ាវ​ដូវ​ (ឃុំ​សា​ភៀន​) ដង​ផ្លូវ​កូវ​ត្រែ និង​ផ្លូវ​ប្រ​ឡាយ​មេីុយ​បា (ឃុំ​វិញ​វៀន​) ដង​ផ្លូវ​តូ​ម៉ា​ (ឃុំ​ឡឿង​តឹម​។ល។ ពិ​សេស គឺ​ដង​ផ្លូវ​ចាប់​ពី​ទី​រួម​ស្រុក​ឡុង​ម៉ី​ ឆ្ពោះ​ទៅ​វិញ​វៀន​ (មជ្ឈ​មណ្ឌល​រដ្ឋ​បាល​ស្រុក​ឡុង​ម៉ី)​ ត្រូវ​បាន​បើក​ទូ​លាយ​បង្កើន​កម្រិត​នៅ​កំ​ណាត់​ផ្លូវ​ធ្វឹង​ហឹង​-វិញ​វៀន​ ដើម្បី​បង្ក​លក្ខណ​សម្បតិ្ត​ងាយ​ស្រួល​សម្រាប់​ដំ​ណើរ​ការ​ពង្រីក​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។

បង​ហ្វិញ​វ៉ាន់​ដូយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​សា​ភៀន​ ឲ្យ​ដឹង​៖ “អនុ​វត្ត​តាម​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ឃុំ​មាន​ផែន​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​គម​នា​គមន៍​តាម​ទិស​ដៅ​ផ្គួប​បញ្ចូល​ផែន​ការ​កសាង​ជន​បទ​ថ្មី​ ដោយ​មាន​កម្ម​វិ​ធី​គម្រោង​ពិ​សេស​ៗ​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។ រ​ហូត​មក​ទល់​នឹង​បច្ចុ​ប្បន្ន ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ក្នុង​ឃុំ​សុទ្ធ​តែ​បាន​ចាក់​បេ​តុង សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​។ ត​ភ្ជាប់​ផ្លូវ​និង​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​ និង​ទី​ក្រុង​ម៉្លោះ​ហើយ​ជីវ​ភាព​សម្ភារៈ​​និង​ស្មារ​តី​របស់​មា​មីង​ត្រូវ​បាន​លើក​ស្ទួយ​”។ នៅ​ពេល​មាន​ផ្លូវ​ធ្វើដំ​ណើរ​ទៅ​មក​ងាយ​ស្រួល នឹង​ផ្តល់​ឱ​កាស​ល្អ​សម្រាប់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​។ បង​យ័ញចូវ អនុ​ប្រ​ធាន​ភូមិ​៤ ឃុំ​សា​ភៀន​ ឲ្យ​ដឹង​៖  “ឥ​ឡូវ​នេះ ពេល​ថ្ងៃ​ក្នុង​ភូមិ​ស្ងាត់​ ពី​ព្រោះ​មា​មីង​បើក​ម៉ូ​តូ​ទៅ​ធ្វើ​ការ​រៀង​ៗ​ខ្លួន គ្មាន​នៅ​ជុំគ្នា​ផឹក​ស៊ី​ដូច​មុន​ឡើយ​។ អា​ស្រ័យ​មាន​ការ​ងារ​ធ្វើ​ ម៉្លោះ​ហើយ​មា​មីង​រក​បាន​ប្រាក់​ចំណូល​លំ​នឹង លើក​ស្ទួយ​ជីវ​ភាព​ឈាន​ឡើង​ធូរ​ធារ​”៕​

                       ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ហ្វិញ​វ៉ាន់​ដូយ