05/06/2018 - 08:31

ចាប់​ពី​ថ្ងៃ​២១​ដល់​២៣ ខែ​មិ​ថុ​នា នឹង​ប្រ​ព្រឹត្ត​ឡើង​ទិ​វា​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ចាម​២០១៨

រួម​មាន​ខ្លឹម​សារ​កម្ម​វិ​ធី​៖ ពិ​ធី​បើក​វគ្គ​ បិទ​វគ្គ​និង​ស​កម្ម​ភាព​វប្ប​ធម៌​ ដូច​ជា​ម្ហូប​អា​ហារ​តាំង​ពិ​ព័រណ៍​ បាល់​ទះ​ រុញ​ឈើ​ជា​ដើម​ ដែល​រៀប​ចំ​នៅ​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ចូវ​ផុង​។ ចំ​ពោះ​វិញ្ញា​កី​ឡា​ក្រៅ​ពី​នោះ ដូ​ច​ជា បាល់​ទាត់​ ទាញ​ព្រ័ត្រ​ រត់​ម៉ា​រ៉ា​តុង​ជា​ដើម​ត្រូវ​បាន​រៀប​ចំ​ឡេី​ង​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​។

ទិ​វា​វប្ប​ធម៌​គឺ​ជា​ស​កម្ម​ភាព​សំ​ដៅ​ថែ​រក្សា និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ដ៏​វិ​សេស​វិ​សាល​របស់​ជន​ជាតិ​ចាម​; ការ​ផ្សាយ​ស​កម្ម​ភាព​វប្ប​ធម៌ កី​ឡានិ​ងទេស​ចរណ៍​របស់​ជន​ជាតិ​ចាម​នៅ​ខេត្ត​អាន​យ៉ាង​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ស្មារ​តី​ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-​សង្គម រួម​ជា​មួយ​នឹង​សហ​គមន៍​ជន​ជាតិ​ ឯ​ទៀត​ដែល​កំ​ពុង​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ ការ​រៀប​ចំ​ទិ​វា​វប្ប​ធម៌​នេះ​ឡើង​ក៏​ជា​ឱ​កាស​ដើម្បី​ស្វែង​រក​អ្នក​មាន​សមត្ថ​ភាព​ទេព​កោ​សល្យ​ក្នុង​វិ​ស័យ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ចាម​នៅ​ខេត្ត​អាន​យ៉ាង​ផង​ដែរ​៕ ​

ប្រ​ភពព័ត៌​មាន​៖ កា​សែត​អាន​យ៉ាង​- ថាច់​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ជន​ជាតិ​ចាម​;