05/06/2018 - 08:31

ជក់ចិត្ត​នឹង​ឧបករណ៍​ភ្លេង​ខ្មែរ​

សេីុង​ធី​ង៉ុក​ហឹន ជា​សិល្ប​កា​រិ​នី​វ័យ​ក្មេង​មួយ​​​រូប​មាន​ក្ដី​សង្ឃឹម​អភិ​វឌ្ឍ​នៅ​អនា​គត​ជក់​ចិត្ត​នឹង​ឧបករណ៍​ភ្លេង​តា​ខេ នៅ​ខេត្ត​ត្រាវិញ​។

 សេីុង​ធី​ង៉ុក​ហឹន​ កំ​ពុង​ប្រ​គំ​ភ្លេង​តា​ខេ​។

ង៉ុក​ហឹន​ កើត​និង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួ​សារ​មាន​ប្រ​ពៃ​ណី​សិល្បៈ​នៅ​ភូមិ​បា​ស្រែ​A ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រាវិញ។​ តាម​ចំ​ណូល​ចិត្ត​របស់​ខ្លួន ង៉ុក​ហឹន បាន​ចូល​រៀន​ថ្នាក់​“លើក​កម្ពស់​ការ​ស្នង​បន្ត​តន្ត្រី​ខ្មែរ​” អា​ស្រ័យ​មន្ទីរ​វប្ប​ធម៌​-កី​ឡា ​និង​ទេស​ចរណ៍​រៀប​ចំ​ឡើង​។ ក្រោយ​ពី​បញ្ចប់​កម្រិត​វិ​ទ្យា​ល័យ​ ង៉ុក​ហឹន​បន្ត​ការ​សិក្សា​ជំ​នាញ​ផ្នែក​វប្ប​ធម៌​ខ្មែរ​ណា​ម​បូ​នៃ​ម​ហា​វិ​ទ្យា​ល័យ​វប្ប​ធម៌​បណ្ដា​ជន​ជាតិ​ភាគ​​តិច​​វៀត​ណាម​។ ង៉ុក​ហឹន​ ជា​និសិ្សត​មួយ​រូប​ក្នុង​ចំ​ណោម​និស្សិត​ទាំង​ឡាយ​ ដែល​ទទួល​បាន​សញ្ញា​ប័ត្រ​កម្រិត​ពូ​កែ​ទូ​ទាំង​វគ្គ​សិក្សា។​

ឪ​ពុក​ង៉ុក​ហឹន ជា​សិល្ប​ករ​មិន​ជំ​នាញ​របស់​ក្រុម​សិល្បៈ​ម​ហា​ជន​វត្ត​ទ័ព​ថ្ម​។ គាត់​ក៏​ជា​គ្រូ​ដំ​បូង​បង្អស់​បង្រេៀន​ង៉ុក​ហឹន​ប្រ​គំ​តា​ខេ។​ ដំ​បូង ង៉ុក​ហឹន​រៀន​កេះ​តាម​គំ​និត​របស់​ឪ​ពុក​ ប៉ុន្តែ​យូរ​ៗ​ទៅ​សម្លេង​តា​ខេ​បាន​ជក់​ចិត្ត​ដិត​អា​រម្មណ៍​ង៉ុក​ហឹន​។ ហោម​រោង​ជា​បទ​ភ្លេង​ដែល​ង៉ុក​ហឹង​រៀន​ពី​ឪ​ពុក​ និង​ជា​បទ​ភ្លេង​សម្ដែង​ទោល​ដែល​ទទួល​បាន​ពាន​រង្វាន់​លេខ​១​ នៅ​ស​មោ​សរ​សិល្បៈ​ម​ហា​ជន​ខ្មែរ​ខេត្ត​ត្រា​វិញ​-លើក​ទី​៤ ឆ្នាំ​២០១២​។ ង៉ុក​ហឹន ឲ្យដឹ​ង​៖ “តា​ខេ គឺ​ជា​ប្រ​ភេទ​ចា​ប៉ី​ខ្សែ​៣​។ ពិ​បាក​បំ​ផុត​ គឺ​យើង​ត្រូវ​ប្រើ​ម្រាម​ដៃ​ទាំង​សង​ខាង​ឲ្យ​ស្មើ​គ្នា​ក្នុង​ពេល​តែ​មួយ​។ ខ្ញុំ​ខិត​ខំ​ហាត់​ពត់​ឲ្យ​ថ្នឹក​ដើម្បី​ថ្ងៃ​ក្រោយ​ជួយ​បង្ហាត់​បង្ហាញ​​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​នេះ​ដល់​អ្នក​ជំ​នាន់​ក្រោយ​”​ ។

លោក​គឹម​ង៉ឹន ប្រ​ធាន​កា​រិ​យា​ល័យ​សិល្បៈ​សម្ដែង​នៃ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ ឲ្យ​ដឹង​៖ “ចា​ប៉ី​តា​ខេ ជា​ប្រ​ភេទ​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិខ្មែ​រ​។ តា​ខេ​ឬ​តៈ​ខេ​មាន​ន័​យ​ថា​ “ក្រ​ពើ​” ពី​ព្រោះ​ឧប​ករណ៍​ភ្លេង​នេះ​វា​មាន​ស្នូក​ រាង​ដូច​ជា​សត្វ​ក្រ​ពើ​។ ឧប​ករណ៍​ភ្លេង​នេះ​មាន​ខ្សែ​៣ ខ្សែ​ទី​១ ហៅ​ថា​ខ្សែ​ឯក ខ្សែ​ទី​២​ហៅ​ថា​ខ្សែ​គ​ខ្សែ​ទី​៣ ហៅ​ថា​ខ្សែ​បន្ទរ​។ ក្នុង​ចំ​ណោម​ប្រ​ភេទ​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​ ចា​ប៉ី​តា​ខេ ជា​ប្រភេទ​ឧប​ករណ៍​ភ្លេង​ដែល​ពិ​បាក​រៀន​បំ​ផុត​។ ថ្មី​ៗ​នេះ មាន​តែ​នាង​សេីុង​ធី​ង៉ុក​ហឹន​ទេ​ ដែល​មាន​ទេព​កោ​សល្យ​ខាង​ឧប​ករណ៍​ភ្លេង​នេះ​។ បច្ចុ​ប្បន្ន នៅ​ពេ​ល​រៀប​ចំ​សន្និ​បាត​ឬ​បុណ្យ​ទាន​ជា​ដើម​គណៈ​រៀប​ចំ​តែងអញ្ជើញ​ង៉ុក​ហឹន មក​ចូល​រួម​ប្រ​គំ​តា​ខេ​ ដើម្បី​រក្សា​និង​ពង្រីក​ប្រ​ភេទ​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ដ៏​ពិ​សេស​នេះ​”៕​

                      សឺន​ម៉ា​ល័យ​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង៉ុក​ហឹន