03/05/2018 - 10:12

ភាព​កក់​ក្ដៅ​អា​ហារ​សប្បុ​រស​ធម៌

ក្រុម​អា​ហារ​សប្បុ​រស​ធម៌ នៅ​មន្ទីរ​ពេទ្យ​កង​ទ័ព​ប្រ​ជា​ជន​ក្រុង​កឹង​ធើ (ស្រុក​កើ-​ដ​) បាន​ក្លាយ​​ជា​បង្អែក​សម្រាប់​អ្នក​ជំ​ងឺ​ក្រី​ក្រ​នៅ​ស្រុក​កើ​-ដ ក្រុង​កឹង​ធើ លំ​នឹង​ចិត្ត​ក្នុង​ការ​​ព្យា​បាល​ជំ​ងឺ​។

ពូ​ផាម​វុាំង​ទឿង ប្រ​ធាន​ចុ​ង​ភៅ​នៃ​ក្រុម​សប្បុ​រស​ធម៌​កំ​ពុង​ឧទ្ទេស​នាម​ប្រ​ព័ន្ធ​​ចំ​ហុយ​

បាយ​ដោយ​អគ្គិស​នី​ដែល​ក្រុម​ទើប​ទិញ​មក​ថ្មី​។

មីង​ដាវ​ធី​ម៉ី នៅ​ភូមិ​ថើយ​ត្រឿង​១ ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ​-ដ ដែល​កំ​ពុង​សម្រាក​ព្យា​បាល​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​កង​ទ័ព​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ “អ្នក​ជំ​ងឺ​ក្រី​ក្រ តែង​ដឹង​គុណ​ចំ​ពោះ​ក្រុម​សប្បុ​រស​ធម៌​ខ្លាំង​ណាស់​។ មិន​ត្រឹម​តែ​ជួយ​អ្នក​រាល់​គ្នា​កាត់​បន្ថយ​ប្រា​ក់​ចំ​ណាយ​ក្នុង​ការ​ហូប​ចុក​ប៉ុណ្ណោះ​​ទេ ក្រុម​សប្បុ​រស​ធម៌​នៅ​ទាំង​ផ្គត់​ផ្គង់​ទឹក​ក្ដៅ​ជូន​មា​មីង​ទៀត​ផង​។ ពេល​យប់​ព្រ​លប់ អ្នក​ជំ​ងឺ​ ត្រូវ​ការ​លាយ​ទឹក​ដោះ​ឬ​ស្អំ​ក្ដៅ​ជា​ដើម​គឺ​មាន​ទឹក​ក្តៅ​គ្រប់​ពេល​។ បើ​តាម​គិ​ត​ក្នុ​ង​១ ថ្ងៃ​អ្នក​ជំ​ងឺ​ម្នាក់​និង​អ្នក​ថែ​ទាំ​ជំ​ងឺ​ម្នាក់​  អាច​ប្រិត​សំ​ចៃ​បាន​ជាង​៥០​.០០០​ដុង​។ នេះ​ជា​ខ្ទង់​ចំ​ណាយ​ធំ​បង្គួរ​សម្រាប់​គ្រួ​សារ​ក្រ​ខ្សត់​”។

ក្រុម​​អា​ហារ​សប្បុ​រស​ធម៌​ បាន​បង្កើត​នៅ​ឆ្នាំ​២០០៩ សព្វ​ថ្ងៃ​មាន​គណៈ​គ្រប់​គ្រង​ចំ​នួន ៧​នាក់​។ ស​មា​ជិក​ស​រុប​ទាំង​អស់​១៣០​នាក់ ចែក​ជា​១៣​ក្រុម ហើយ​តែង​ផ្លាស់​វេន​ផ្គត់​ផ្គង់​ជូន​អ្នក​ជំ​ងឺ​។ លោក​តូវុាំង​ល្វី ប្រ​ធាន​ក្រុម​សប្បុ​រស​ធម៌ ចែក​រំ​លែក​៖ “បង​ប្អូន​ក្នុង​ក្រុម​ភាគ​ច្រើន​គឺ​ពុទ្ធ​សាសនិក​ហ្វា​ហាវ​ ការ​ធ្វើ​សប្បុ​រស​ធម៌​គឺ​ការ​នាំ​មក​នូវ​ភាព​រីក​រាយ​គ្រា​វ័យ​ចាស់​។ បង​ប្អូន​ក្នុង​ក្រុម​សប្បុ​រស​ធម៌ ភាគ​ច្រើន​គឺ​រស់​នៅ​ឃុំ​ទ្រុង​អាង ទ្រុង​ថាញ់​ស្រុក​កើ​-ដ​។ ក្រុម​បាន​បង្កើត​តាំង​ពី​យូរ គឺ​សំ​ដៅ​ជួយ​ដល់​អ្នក​ជំ​ងឺ​ក្រី​ក្រ​។ ជា​ពិ​សេស គឺ​មា​មីង​ខ្មែរ​ដែល​រស់​នៅ​ឃុំ​ថើយ​ដុង ថើយ​ស្វឹង​ជួប​លំ​បាក​។ ការ​ងារ​មាន​ការ​ហត់​នឿយ​ បង្គួរ​ ប៉ុន្តែ​ដោយ​សារ​ជា​ការ​ងារ​សប្បុ​រស​ធម៌ ម្ល៉ោះ​ហើយ​នរ​ណា​ក៏​រីក​រាយ​ដែរ​”។

គិត​មធ្យម​ភាគ​រៀង​រាល់​ថ្ងៃ ក្រុម​បាន​ចែក​ជូន​បាយ​បបរ​ជា​អា​ហា​របួស​ជិត​៣០០​​ចំ​ណែក​ជូន​​អ្នក​ជំ​ងឺ។ ទឹក​ក្ដៅ​ត្រូវ​បាន​ផ្គត់​ផ្គង់​២៤/​២៤​ម៉ោង ប្រ​មាណ​១៥០​លី​ត្រ/​ថ្ងៃ។​ ប្រាក់​ចំ​ណាយ​របស់​ក្រុម​សម្រាប់​ចាយ​ទិញ ម្ហូប​អា​ហារ​ វត្ថុ​សម្រាប់​ដុត​អគ្គិ​ស​នី​ប្រ​មាណ​​៦​លាន​ដុង​/​ខែ​។ រៀង​រាល់​​ថ្ងៃ ក្រុម​ត្រូវ​ការ​កម្លាំង​ស​មា​ជិក​ចំ​នួន​១០​នាក់​ដើម្បី​សម្រេច​​កិច្ច​ការ ជួ​នថ្ងៃ​ចំ​ណុច​ខ្ពស់​ខ្លះ ក្រុម​ត្រូវ​ការ​សមា​ជិក​ដល់​ទៅ​១៥​នាក់​នៅ​ប្រ​ចាំ​។ ក្រៅ​ពី​នោះ  ចំ​ពោះ​មុខ​សញ្ញា​ខ្លះ​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​មក​ពិ​និត្យ​ជំ​ងឺ​ហើយ​វិល​ត្រ​ឡប់​ទៅ​វិញ ក្រុម​តែង​តែ​ជួយ​ឧបត្ថម្ភ និង​ផ្គត់​ផ្គង់​អា​ហារ​នៅ​នឹង​កន្លែង​ផង​ដែរ​។

   ផ្គត់​ផ្គង់​អា​ហារ​សប្បុ​រស​ធម៌​ជូន​មា​មីង​។

ដើម្បី​មាន​ប្រាក់​ដំ​ណើរ​ការ​រៀង​រាល់​ខែ ក្រុម​បាន​ធ្វើ​ការ​ចលនា​បង​ប្អូន​អា​ជីវ​ករ​គ្រួ​សារ​អ្នក​មាន​ធូរ​ធារ​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា​។ បច្ចុ​ប្បន្ន មាន​ជិត​១០​០​គ្រួ​សារ តែង​ឧបត្ថម្ភ​ដល់​ចង្រ្កាន​បាយ​សប្បុ​រស​ធម៌​ជា​រៀង​រាល់​ខែ​។ល។ វេជ្ជ​បណ្ឌិត​ត្រឿង​ថាញ់​តាយ កម្មា​ភិ​បាល​កា​រិ​យា​ល័យ​ផែន​ការ មន្ទីរ​ពេទ្យ​កង​ទ័ព​ប្រ​ជា​ជន​ស្រុក​កើ​-ដ ជា​អ្នក​តំ​ណាង​ឲ្យ​មន្ទីរ​ពេទ្យ​​ត្រូវ​បាន​ជម្រើស​ចូល​ក្នុង​គណៈ​គ្រប់​គ្រង​របស់​ក្រុម​សប្បុ​រស​ធម៌ ឲ្យ​ដឹង​៖ “មន្ទីរ​ពេទ្យ​បាន​ប្រ​គល់​ដី​ជាង​​៣០០​ម​២ សម្រាប់​ក្រុម​សប្បុ​រស​ធម៌​កសាង​មូល​ដ្ឋាន​សម្ភារៈ​សម្រាប់​ចម្អិន​ម្ហូប​អា​ហារ​។ នេះ​ជា​ចង្រ្កាន​បាយ​ត្រូវ​បាន​រចនា​ប្លង់​សម្រេច​បទ​ដ្ឋាន​ ដំ​ណើរ​ការ​ចម្អិន​ម្ហូប​អា​ហារ​ក៏​ធា​នា​អ​នា​ម័យ​ខ្លាំង​ណាស់​។ រយៈ​ពេល​ខាង​មុខ​ គណៈ​គ្រប់​គ្រង​មាន​ផែន​ការ​បង្កើន​កម្រិត​ចង្រ្កាន​បាយ ដើម្បី​បង្កើន​ដំ​ណើរ​ការ​ស​កម្ម​ភាព​ គឺ​រចនា​ប្លង់​ចង្រ្កាន​បាយ​ឡើង​វិញ​តាម​ទិស​ដៅ​ប្រើ​ប្រាស់​អគ្គិស​នី​ជំ​នួស​ឲ្យ​ការ​ដុត​អុស​។ ទន្ទឹម​នឹង​នោះ ទិញ​តុ​តាំង​បន្ថែម​សម្រាប់​បម្រើ​ការ​អង្គុយ​ហូប​ចុក​នៅ​នឹង​កន្លែង​”​៕​

                                    ថាញ់​ភូ​-សេ​រី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ផាម​វុាំង​ទឿង