23/04/2018 - 20:33

មិន​ទុក​ឲ្យ​ឆ្លក​ឧក្រិដ្ឋ​កម្ម​

ពោល​ពី​ស​កម្ម​ភាព​របស់​កម្លាំង​នគរ​បាល​ក្រុង​កឹង​ធើ លោក​វ៉​ថាញ់​ថុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បញ្ជាក់​៖ “ក្នុង​ការ​ងារ​ប្រ​យុទ្ធ​ប្រ​ឆាំង​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ បាប​គ្រោះ​សង្គម​គ្រប់​ប្រ​ភេទ នគរ​បាល​ក្រុង​កាន់​តែ​បញ្ជាក់​ពី​តួ​នា​ទី​ស្នូល​ឥទ្ធា​នុ​ភាព​ បទ​ពិ​សោធន៍​ វាង​វៃ ជំ​នាញ​វិជ្ជា​ជីវៈ​។ កម្មា​ភិ​បាល​យុទ្ធ​ជន​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ក្តោប​ក្តាប់​ ស្ថាន​ភាព​ម្ចាស់​ការ​ប្រ​ទះ​ឃើញ​កម្ចាត់​ករណី​ជា​ច្រើន​ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​វិ​ស័យ​នា​នា ត្រូវ​បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​"។​

  លោក​វ៉​ថាញ់ថុ​ង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ជូន​ប័ណ្ណ​សរ​សើរ​របស់​

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ដល់​សមូ​ហ​ភាព​បុគ្គល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​

ក្នុង​ការ​បញ្ជា​ការ​កម្ចាត់​រឿង​ក្តី​​ពិ​សេស​។

លោក​ត្រឹងង៉ុក​ហាញ់ នា​យក​នគរ​បាល​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ “រយៈ​ពេល​កន្លង ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ក្រុង ត្រូវ​បាន​បន្ត​ការ​ធា​នា​លំ​នឹង​​ឧក្រិដ្ឋ​កម្ម​ជា​ច្រើន​ប្រ​ភេទ​ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់ គ្មាន​នៅ​បក្ស​ពួក​ឧក្រិដ្ឋ​ជន​ស​កម្ម​​​ភាព​​តាម​​បែប​សង្គម​ងងឹត​បង្ក​អុក​ឡុក​"។ ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧​ រ​ហូត​មក​ទល់​នឹង​ចុង​ឆ្នាំ នគរ​បាល​ក្រុង​ម្ចាស់​ការ​កម្ចាត់​បាន​៣​ក្រុម​ ឃាត់​ខ្លួន​មុខ​សញ្ញា​ព្រហ្ម​ទណ្ឌ​ចំ​នួន​៣៧​នាក់​នៅ​ភូមិ​ភាគ​ខាង​ជើង​ និង​ដុង​ណាម​បូ​ចូល​មក​កឹង​ធើ​គប់​គិត​នឹង​មុខ​សញ្ញា​មួយ​ចំ​នួន​ដើម្បី​ធ្វើ​ស​កម្ម​ភាព​។ ព្រម​ជា​មួយ​នោះ ចង្អុល​ការ​ដល់​នគរ​បាល​​គ្រប់​អង្គ​ភាព ភូមិ​ភាគ​នា​នា​ឡើង​បញ្ជី​ឈ្មោះ​គ្រប់​គ្រង​យ៉ាង​ហ្មត់​ចត់​មុខ​សញ្ញា​ទាំង​ឡាយ ដែល​ជ្រក​ក្រោម​រូប​ភាព​អា​ជីវ​កម្ម​ ក្រុម​ហ៊ុន​ឲ្យ​បុល​ដោយ​អត្រា​ប្រាក់​ការ​ខ្ពស់​ រឹប​បំ​ណុល ទារ​បំ​ណុល​ឈ្នួល គប្បី​វិ​និច្ឆ័យ​យ៉ាង​ម៉ឺង​ម៉ាត់​ពេល​មាន​ករណី​ឧក្រិដ្ឋ​ជន​ប្រព្រឹត្ត​​បទ​ល្មើស​។ ទន្ទឹម​នឹង​នោះ អង្គ​ភាព​នា​នា​បាន​បង្កើន​ការ​គ្រប់​គ្រង​សហ​ការ​ត្រួត​ពិ​និត្យ​ វិនិច្ឆ័យ​ចំ​ពោះ​មូល​ដ្ឋាន​ធ្វើ​អា​ជីវ​កម្ម​ក្លែង​បន្លំ​ដែល​មាន​អា​ការៈ​ប្រ​ព្រឹត្ត​បាប​គ្រោះ​សង្គម ឲ្យ​ចុះ​កិច្ច​សន្យា​ស​កម្ម​ភាព​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​។ ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​កម្លាំង​នគ​រ​បាល​បាន​រឹប​អូស​ឧប​ករណ៍​ជំ​នួយ​រាប់​រយ​គ្រឿង អា​ស្រ័យ​ប្រជា​ជន​និង​អង្គ​ការ​ប្រ​គល់​ជូន​។ នៅ​ឆ្នាំ​២០១៧ ផ្តើម​ពី​ប្រ​ភព​ដំ​ណឹង​សំ​ខាន់​ៗ​ពី​ប្រ​ជា​ជន​ផ្តល់​ជូន និង​ការ​ងារ​ក្តោប​ក្តាប់​ស្ថាន​ភាព​នគរ​បាល​ក្រុង​បាន​ប្រ​ទះ​ឃើញ​ទប់​ស្កាត់​ទាន់​ពេល​៦​ករណី ផ​លិត ស្តុក​ទុក​ ជួញ​ដូរ ដឹក​ជញ្ជូន​អា​វុធ​ខុស​ច្បាប់​ រឹប​អូស​បាន​គ្រាប់​និង​កាំ​ភ្លើង​គ្រប់​ប្រ​ភេទ ព្រម​ទាំង​គ្រឿង​ច្នៃ​កាំ​ភ្លើង​..​.។

នគរ​បាល​តាម​អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា សហ​ការ​កម្ចាត់​ច្រើន​ករណី រឿង​ក្តី​ពិ​សេស ទ្រង់​ទ្រាយ​ធំ ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​វិ​ស័យ​គ្រឿង​ញៀន​ ប​រិ​ស្ថាន​បោក​ប្រាស់​សេដ្ឋ​កិច្ច​ ។ល។​ តួ​យ៉ាង​ដូច​កម្ចាត់​ខ្សែ​រយៈ​ជួញ​ដូរ​គ្រឿង​ញៀន​នាំ​មក​ពី​ក្រុង​ហូ​ជី​មិញ​មក​ចែក​ចាយ​នៅ​ក្រុង​កឹង​ធើ អាស្រ័យ​ង្វៀ​ន​ធី​ហុង​ណឺ ធ្វើ​ជា​មេ​ខ្លោង​កាល​ពី​ខែ​មី​នា​ ឆ្នាំ​២០១៧ បន្ទាប់​ពី​នោះ​បើក​ទូ​លា​យករណី​សុើប​អង្កេត ឃាត់​ខ្លួន​មុខ​សញ្ញា​ជា​ច្រើន​ដែល​ជាប់​ពាក់​ព័ន្ធ​ រឹប​អូស​បាន​គ្រឿង​ញៀន​ចម្រុះ​២៦៩​ក្រាម និង​ស្មៅ​អា​មេ​រិក​ជាង​៣៣​ក្រាម កម្ចាត់​បក្ស​ពួក​ប្រើ​ថ្នាំ​សណ្តំ​ប្លន់​ទ្រព្យ​សម្បត្តិ​ ស​កម្ម​ភាព​ឆ្លង​ខេត្ត​មក​បង្ក​ហេតុ​នៅ​កឹង​ធើ​នា​ចុង​ឆ្នាំ​២០១៧ បង្ការ​ទប់​ស្កាត់​ទាន់​ពេល​ការ​ដឹក​ជញ្ជូន​ត្រី​សាច់​ ជល​ផល​។ល។ ​មិន​ច្បាស់​ប្រ​ភព​ បម្រុង​នាំ​ទៅ​ចែក​ចាយ​តាម​ទី​ផ្សារ ព្រម​ទាំង​បក​អា​ក្រាត់​មូល​ដ្ឋាន​ជា​ច្រើន​ដែល​ជួញ​ដូរ​អា​ហារ​គ្មាន​គុណ​ភាព​។ល។ ទន្ទឹម​នឹង​នោះ រាល់​ករណី​ដែល​ជាប់​ពាក់​ព័ន្ធ​បទ​ល្មើស​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ខ្ពស់​ដោយ​កលល្បិច​ដ៏​ប៉ិន​ប្រ​សប់​ ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ជា​បន្ត​បន្ទាប់​។ ថ្មី​ៗ​នេះ នៅ​ខែ​មី​នា ឆ្នាំ​២០១៨ នគរ​បាល​កឹង​ធើ​ឃាត់​ខ្លួន​មុខ​សញ្ញា គប់​គិត​នឹង​ជន​បរ​ទេស​លួច​ដាក់​ឧប​ករណ៍​ថត ចម្លង​លេខ​គណនី​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ទូ​បើក​ប្រាក់​ ATM ដើម្បី​ធ្វើ​កាត​ក្លែង​ក្លាយ​ដក​ប្រាក់​​របស់​ម្ចាស់​គណ​នី​។

លោក​វរសេនីយ៍​ទោ​ង្វៀន​ត្រុង​កៀង អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​នគរ​បាល​សុើប​អង្កេត​គ្រឿង​ញៀន​ រៀប​រាប់​៖ “ការ​ងារ​លំ​បាក នឿយ​ហត់​ មាន​ករណី​ខ្លះ​ស្មុគ​ស្មាញ​ ត្រូវ​ទៅ​ឆ្ងាយ​ពិ​និត្យ​បញ្ជាក់​ ក្តោប​ក្តាប់​ស្ថាន​ភាព អូស​បន្លាយ​ជា​ច្រើន​ខែ ប៉ុន្តែ​កម្មា​ភិ​បាល​យុទ្ធ​ជន​មិន​រា​រែក ប្តេជ្ញា​អនុ​វត្ត​លុះ​ត្រា​តែ​សម្រេច​ភារ​កិច្ច​"។ នៅ​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដើម្បី​សន្តិ​សុខ​មាតុ​ភូមិ​របស់​នគរ​បាល​ក្រុង​កឹង​ធើ មាន​គំ​រូ​លេច​ធ្លោ​ជា​ច្រើន​ប្រ​កប​ដោយ​គំ​និត​ឈ្លាស​វៃ ប្តេ​ជ្ញា​វាយ​សម្រុក​ឧក្រិដ្ឋ​ជន មិន​ទទួល​សំ​ណូក​។ល។ ត្រូវ​បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ពី​គ្រប់​លំ​ដាប់​ថ្នាក់​។ នៅ​ឆ្នាំ​២០១៧ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ជូន​ប័ណ្ណ​សរ​សើរ​ដល់​ស​មូ​ហ​ភាព​ចំ​នួន​៨៨​អង្គ​ភាព និង​បុគ្គ​លចំ​នួន​១៩​៣រូ​​ប ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​៕ 

    កេវ​ទ្រិញ​-​មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឹងង៉ុក​ហាញ់