10/04/2018 - 14:06

អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ការ​ចូល​រួម​រាំ​ច្រៀង​កម្សាន្ត​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ គឺ​ជា​បរិ​យាកាស​សប្បាយ​​រី​ក​​រាយ​​មួយ ដោយ​​មិន​​អាច​ខ្វះ​បាន​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​។

ការ​ហាត់​សម​របស់ក្រុម​រាំ​វត្ត​ព្រែក​ពិន្ទង ដើម្បី​បម្រើ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ប្រ​ពៃ​ណី​ជាតិ​នៅ​ពេល​ខាង​មុខ​។

ក្នុង​អំ​ឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក តែង​លៃ​លក ពេល​វេ​លា​ចូល​រួម​លេង​ល្បែង​ប្រ​ជា​ប្រិយ ដូច​ជា ទាញ​ព្រ័ត្រ វាយ​ឆ្នាំង លោត​បាវ បេ​តង់ បាល់​ទាត់​ បាល់​ទះ​ជាដើ​ម។ ទន្ទឹម​នឹង​នោះ ស​កម្ម​ភាព​សម្ដែង​សិល្បៈ​របស់​ក្រុម​សិល្បៈ​ជំ​នាញ​និង​មិន​ជំ​នាញ​ ក៏​ប្រ​ព្រឹត្ត​ទៅយ៉ាង​ពុះ​ពោរ​នៅ​ពេល​រាត្រី ទាក​ទាញ់​ជន​រួម​ជាតិ​ចូល​រួម​ទស្សនា​យ៉ាង​កុះ​ករ​។ ពិ​សេស នៅ​តាម​វត្ត​អា​រាម​មួយ​ចំ​នួន​បង្កើត​ជា​ក្រុម​រាំ សំ​ដៅ​បង្ក​ជា​សួន​កម្សាន្ត​សម្រាប់​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​។ ជាក់​ស្ដែង​ដូច វត្ត​ព្រែក​ពិន្ទង នៅ​ឃុំ​ភូ​ម៉ី ស្រុក​ម៉ី​ទូ បាន​បង្កើត​ក្រុម​រាំ​មួយ​ក្រុម សម្រាប់​សម្ដែង​បម្រើ​ម​ហា​ជន​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ ព្រះ​តេជ​គុណ​ឡឹម​ញ៉ាង ព្រះ​ចៅ​អធិ​ការ​វត្ត​​ព្រែក​ពិន្ទ​ង ពិត​ឲ្យ​ដឹងៈ “គណៈ​កម្ម​ការ​វត្ត ក្រៅ​ពី​ចាត់​ចែង​លេង​ល្បែង​ប្រ​ជា​ប្រិយ ថែម​ទាំង​បង្កើត​ក្រុម​រាំ​ដើម្បី​សម្ដែង​បម្រើ​ក្នុង​ឱ​កាស​បុណ្យ​ទាន​ក្នុង​វត្ត​។ ស​មា​ជិកក្រុម​រាំ​នេះ សុទ្ធ​សឹង​ជា​កូន​ចៅ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​។ មុន​នឹង​សម្ដែង​ប្អូន​ៗ ហាត់​សម​បាន​ប្រ​ហែល​មួយ​ខែ​។ វត្ត​បង្កើត​ក្រុម​រាំ​នេះ​ឡើង សំ​ដៅ​បង្ក​ជា​សួន​កម្សាន្ត​ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ប្រ​ពៃ​ណី និង​ដើម្បី​ឲ្យ​ប្អូន​ៗ​កាន់​តែ​យល់​ដឹង​ពី​អត្ត​សញ្ញាណ​ជាតិ​”។

លោក​អ៊ំ​តាំង​ហឿ​ហាញ់ ស​មា​ជិក​គណៈ​ចាត់​​តាំង​ក្រុម​សិល្បៈ​ បាន​ឲ្យ​ដឹងៈ​ “ឆ្នាំ​នេះ ការ​ប្រ​ឡង​សិល្បៈ​បាន​រៀប​ចំ​មាន​របៀប​រៀប​រយ​ជាង គឺ​គណៈ​ចាត់​តាំង​មាន​ការ​ឲ្យ​ពិន្ទុ​ដោយ​ផ្ទាល់​ ដើម្បី​ជូន​រង្វាន់​ចំ​ពោះ​សិល្ប​ករ​មិន​ជំ​នាញ​ដែល​មាន​សំ​ឡេង​ពី​រោះ​ៗ និង​ប្រើ​ប្រាស់​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​សម​ស្រប​”។ ប្អូន​ត្រឹង​ធី​គឹម​ទៀង អា​យុ​១១​ឆ្នាំ នៅ​ភូមិ​ព្រែក​ពិន្ទង​ ឲ្យដឹ​ងៈ “ប្អូន​ចូល​រួម​ក្នុង​ក្រុម​រាំ​របស់​វត្ត​បាន​២​ឆ្នាំ ប្អូន​ចូល​ចិត្ត​រាំ​ចង្វាក់​រាំ​វង់​ សា​រា​វ៉ាន់​ តា​លុង​ ម៉ា​ឌី​ហ្សុន​”។

តាម​ប្រ​សាសន៍​លោក​លី​បិញ​កាង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង វិ​ស័យ​វប្ប​ធម៌​សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរ តែង​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​។ ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ទាន   ជា​ពិ​សេស គឺ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​តែ​ម្ដង ក្រុម​សិល្បៈ​ជំ​នាញ​មិន​អាច​ឆ្លើយ​តប​តម្រូវ​ការ​របស់​មា​មីង​គ្រប់​ភូមិ​ស្រុក និង​តាម​វត្ត​អា​រាម​ឡើយ ម្ល៉ោះ​ហើយ​មាន​ការ​បង្កើត​ជា​ក្រុម​រាំ​ដោយ​ឡែក​នៅ​តាម​វត្ត​អា​រាម​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​។ ទន្ទឹម​នឹង​នោះ ក្នុង​ឱ​កាស​បុណ្យចូល​ឆ្នាំ​ថ្មី គណៈ​ជន​ជាតិ​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត សហ​ការ​ជា​មួយ​គណៈ ផ្នែក ដែល​ពាក់​ព័ន្ធ ចាត់​ចែង​សម្ដែង​សិល្បៈ​នៅ​វត្ត​បឹង​ទន្សា ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេនិ​ង ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​ស្ថា​នីយ​វិទ្យុ​ទូរទស្សន៍​សុក​ត្រាំង​ “៕

              ត្រឿង​ផល-ពេជ្រ​សឿន

ចែករំលែកអត្ថបទ