កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង (វៀតណាម) និងបញ្ជាការយោធាខេត្តកំពត (កម្ពុជា) ទើបរៀបចំកិច្ចប្រជុំវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន ចូលរួមក្នុងការងារខណ្ឌសីមាបោះ បង្គោលកំណត់ព្រំដែន ដើរល្បាតរួមក្នុងឆ្នាំ២០១៧ និងដាក់ចេញទិសដៅឆ្នាំ២០១៨។
វរសេនីយ៍ឯក ប៊ូយមិញទ្រី មេបញ្ជាការរងនាយសេនាធិការកងទ័ពការពារព្រំដែន
ខេត្តកៀងយ៉ាង-វៀតណាម និងវរសេនីយ៍ឯក កឹងសេរី មេបញ្ជាការ
រងនាយសេនាធិការតំបន់ប្រតិបត្តិការសឹកខេត្តកំពត-កម្ពុជា
ចុះហត្ថលេខានិងប្រគល់ឯកសារកំណត់ហេតុទៅវិញទៅមក។
ក្នុងឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនៃភាគីទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការឃោសនា អប់រំប្រជាជន អនុវត្តនិងចូលរួមការពារបន្ទាត់ព្រំដែនបង្គោលព្រំដែន; គោរពអនុសញ្ញា សន្ធិសញ្ញា ស្តីពីព្រំដែននិងឯកសារនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា ពិសេសគឺការអនុវត្តច្បាប់ព្រំដែនជាតិ អនុក្រឹត្យ៣៤របស់រដ្ឋាភិបាលវៀតណាម ស្តីពីលក្ខន្តិកៈតំបន់ព្រំដែនគោក អនុក្រឹត្យ៣២របស់រដ្ឋាភិបាលវៀតណាម ស្តីពីលក្ខន្តិកៈច្រកទ្វារព្រំដែនគោក កម្លាំងសមត្ថកិច្ចនៃភាគីទាំងពីរ រៀបចំការពារ នាំផ្លូវកងកម្លាំងខណ្ឌសីមាបោះបង្គោលព្រំដែនអនុវត្តភារកិច្ច។ល។ ដោយឡែកក្នុងឆ្នាំ២០១៧ កំណត់ទីតាំងបង្គោលបំពេញបន្ថែមបាន១៧ និងបង្គោលតម្រុយចំនួន៤។ គិតមកដល់ពេលនេះ កំណត់បានទីតាំងបោះបង្គោលព្រំដែនបំពេញបន្ថែមបាន៧៨/៧៨; កសាងបង្គោលព្រំដែនបំពេញបន្ថែមមានលេខគត់ចំនួន២៣/៣៤ និងបង្គោលបំពេញបន្ថែមសេស១៨/៤៤; ធ្វើការខណ្ឌសីមាព្រំដែនបាន៣២.១០០ម៉ែត្រ; កសាងសម្រេចបង្គោលព្រំដែនធំបាន២២/២៨។
ភាគីទាំងពីរបានរៀបចំដោះដូរអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែន ពិសេសគឺស្ថានភាពនៃការធ្វើសកម្មភាពរបស់ក្រុមចោរប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានម្ចាស់ការតស៊ូ បង្ការបង្ក្រាបការជួញដូរមនុស្សឆ្លងដែនឧក្រឹដ្ឋកម្មគ្រឿងញៀន រត់គយនិងគៃបន្លំពាណិជ្ជកម្ម។ល។ ថ្នាក់ខេត្ត និងថ្នាក់ប៉ុស្ដិ៍កងវរសេនាតូច កងអនុសេនាធំនៃភាគីទាំងពីរ អនុវត្តបានល្អនូវការដោះដូរស្ថានភាព; រៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ខេត្តបាន១លើក និងថ្នាក់ប៉ុស្ដិ៍ កងវរសេនាតូច កងអនុសេនាធំបាន១៨លើក។ ពិសេស នៅក្នុងអង្គសន្និបាតបូកសរុបបណ្ដោះអាសន្នលើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើរល្បាតទ្វេភាគី មានសុពលភាពចាប់ពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់៥ឆ្នាំបន្តទៀត។
ពេលខាងមុខ ភាគីទាំងពីរនឹងអនុវត្តបានល្អនូវការឃោសនា ចលនាប្រជាជននៅសងខាងព្រំដែន អ្នកដំណើរចេញចូលតាមច្រកព្រំដែនអនុវត្តបានល្អនូវអនុសញ្ញា សន្ធិសញ្ញា ស្តីពីលក្ខន្តិកៈព្រំដែន ច្រកព្រំដែននិងខ្លឹមសារកិច្ចព្រមព្រៀង។ បង្កើនកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ដោះដូរជូនដំណឹង ផ្ដល់ព័ត៌មានពីស្ថានភាពដែលជាប់ពាក់ព័ន្ធដល់សន្តិសុខព្រំដែន និងសន្តិសុខសណ្ដាប់ធ្នាប់។ ដោះស្រាយនូវករណីកើតមានតាមខ្សែបន្ទាត់ព្រំដែន បង្អែកលើឯកសារដែលភាគីទាំងពីរបានចុះហត្ថលេខា។ បង្កលក្ខណសម្បត្តិជូនប្រជាជននៅតាមព្រំដែនឆ្លងទៅមកសួរសុខទុក្ខ ធ្វើការរកស៊ី កែលម្អជីវភាព បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅតំបន់ព្រំដែន កសាងព្រំដែនសន្តិភាព មិត្តភាព។ បន្តការរក្សាអនុវត្តដោយរវៀសរវៃការជំនួបមុខ ដោះដូរ ប្តូរវេនគ្នា តាមការកំណត់ថ្នាក់ខេត្ត១ឆ្នាំម្តង; ដោះដូរដោយឯកសារ៦ខែម្តង និងថ្នាក់ប៉ុស្តិ៍ កងវរសេនាតូច កងអនុសេនាធំ ការពារព្រំដែន រដ្ឋអំណាចឃុំនៃព្រំដែនប្រទេសទាំងពីរក្នុង៣ខែម្តង៕
ឡេស៊ាង-វិមាន