11/12/2017 - 16:19

ថ្នាលបណ្តុះ​សម្រាប់​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច

សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​កម្រិត​អនុ​វិ​ទ្យា​ល័យ​ស្រុក​អាង​បៀង ឋិត​នៅ​ភូមិ​បៃ​ចើ ឃុំ​ដុង​ថាយ ស្រុក​អាង​បៀង (គៀង​យ៉ាង) បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​ឆ្នាំ​សិក្សា​២០១៦–​២០​១៧​។ សា​លា​រៀន​ដាក់​ឲ្យ​ប្រើ​ប្រាស់ បាន​ជួយ​ឲ្យ​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច (សំ​ខាន់​គឺ​ជន​ជាតិ​ខ្មែរ​) នៅ​ស្រុក​ចំ​នួន​៤​ចំ​ណុះ​តំ​បន់​អ៊ូ​មិញ​ថឿង មាន​លក្ខណ​សម្បត្តិ​ទៅ​សា​លា​រៀន​សូត្រ​បាន​ល្អ​។
 

សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​​កម្រិត​អនុ​​​វិ​ទ្យា​ល័យ​ស្រុក​អាង​បៀង​។

តាម​ប្រ​សាសន៍​របស់​លោក​គ្រូ ហ្វិញ​វុា​ំង​តៀង នា​យក​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​កម្រិត​អនុ​វិ​ទ្យា​ល័យ​អាង​បៀង ក្នុង​ឆ្នាំ​សិក្សា​ដំ​បូង​សា​លា​បាន​ជម្រើស​សិស្ស​ចាប់​ពី​ថ្នាក់​ទី​៦,៧​និង​ទី​៨​ស​រុប​១៨​៧នាក់​ (គ្មាន​សិស្ស​ថ្នាក់​​ទី​៩​) មក​ពី​ស្រុក​ចំ​នួន​៤​ចំ​ណុះ​តំ​បន់​អ៊ូ​មិញ​ថឿង​។ សា​លា​រៀន​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា នូវ​វិ​ធាន​ការ​សម្រាប់​លើក​កម្ពស់​​គុណ​ភាព​អប់​រំ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​គ្រប់​កម្រិត​ ជា​ពិ​សេស​ចំ​ពោះ​ការ​អប់​រំ​ជន​ជាតិ អប់​រំ​តំ​បន់​លំ​បាក​។ បញ្ចប់​ឆ្នាំ​សិក្សា​២០១៦​–​២០១៧ កម្មា​ភិ​បាល​គ្រូ​បង្រៀន​បំ​ពេញ​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន មាន​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់​សមូ​ហ​ភាព​សាម​គ្គី​ឯក​ភាព​ខ្ពស់ ខ្នះ​ខ្នែង​ផ្លាស់​ប្តូរ​ថ្មី​ក្នុង​សា​លា​រៀន​។ អនុ​វត្ត​បាន​ល្អ​នូវ​ការ​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​” ក​សាង​សា​លា​រៀន​ស្និទ្ធ​ស្នាល​ សិស្ស​ស​កម្ម​” បូក​ស​រុប​ឆ្នាំ​សិក្សា​មាន​សិស្ស​ជាប់​ និទ្ទេស​គ្រាន់​បើ ពូ​កែ​៦៩​%​។

សា​លា​រៀន​អនុ​វត្ត​របប​គោល​ន​យោ​បាយ​អា​ទិ​ភាព​ចំ​ពោះសិស្ស ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ​សង្គម សិស្សា​នុសិ​ស្ស​ជន​ជាតិ​ភាគ​តិច សិស្ស​តំ​បន់​សេដ្ឋ​កិច្ច​លំ​បាក​ពិ​សេស យោង​តាម​សា​រាច​រអន្តរ​ក្រ​សួង​លេខ​១០​៩​រវាង​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​និង​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល មាន​ដូច​៖ ទិញ​បណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​សិស្ស​របស់​សា​លា​ទាំង​១០០​%;  សិស្ស​បាន​ទទួល​អា​ហា​រូប​ករណ៍​ស្មើ​៨០​%​នៃ​បៀ​វត្សរ៍​មូល​ដ្ឋាន​។ អនុ​វត្ត​ការ​​ផ្គត់​ផ្គង់​អតុល្យ​ភាព​នៃ​អា​ហា​រូប​ករណ៍​ជូន​សិស្សា​នុសិស្ស​ទាន់​ពេល និង​អា​ទិ​ភាព​ជា​ច្រើន​ទៀត​។ ឆ្នាំ​សិក្សា​២០១៧​-២០១៨ សា​លា​បាន​អនុ​វត្ត​ការ​ផ្សព្វ​ផ្សាយ​ជម្រើស​សិស្ស​​ថ្មី សម្រាប់​ថ្នាក់​ទី​៦​និង​ទទួល​សិស្ស​រៀន​បន្ត​ថ្នាក់​ទី​៧,​៨; សព្វ​ថ្ងៃ​​សា​លាបើក​បង្រៀន​​ចំ​នួន​៨​ថ្នាក់​ ស​រុប​សិស្ស​ចាប់​ពី​ថ្នាក់​ទី​៦​ដល់​ទី​៩​ចំ​នួន​២៣៣​នាក់​។

ប្អូន​​យ័​ញ​មិញ​ភូ សិស្ស​រៀន​ថ្នា​ក់​​ទី​៦​/១​ ឲ្យ​ដឹង​៖ ផ្ទះ​ប្អូន​នៅ​ឃុំ​ដុង​ថាញ់ ស្រុក​អាង​មិញ ប្រ​សិន​បើ​គ្មាន​សា​លា​រៀន​ថ្មី​នេះ​ទេ ប្រ​ហែល​ជា​ឥ​ឡូវ​នេះ ប្អូន​ត្រូវ​ឈប់​រៀន​ទៅ​តាម​ឪ​ពុក​ម្តាយ​ធ្វើ​ការ​ឈ្នួល​នៅ​ឯ​ដុង​ណាយ​ដែរ​ហើយ​។ បាន​ចូល​រៀន​ក្នុង​សា​លា​អន្តេ​វា​សិក​រៀងរាល់​ថ្ងៃ ក្រៅ​ពី​ស្រស់​ស្រូប​អាហារ​៣​ពេល ថែមទាំង​មាន​កន្លែង​ដេក នៅ​ជ្រះ​ស្អាត​និង​មាន​ទី​ធ្លា​លេងកម្សាន្ត​ក្នុង​មណ្ឌល​សា​លា បាន​បង្ក​កម្លាំង​ចិត្ត​ឲ្យ​ប្អូន​កាន់​តែ​ខិត​ខំ​រៀន​សូត្រ​ថែម​ទៀត​។ ចំ​ណែក​ប្អូន​យ័ញ​ធី​សុ​ខុម ផ្ទះ​នៅ​ឃុំ​មិញ​ទ្វឹង ស្រុក​អ៊ូ​មិញ​ថឿង យល់​ឃើញ​ថា បរិ​ស្ថាន​រៀន​សូត្រ​នៅ​ទី​នេះល្អ​ណាស់ ងាយ​ស្រួល​តាំង​ពី​រៀន​សូត្រ​និង​ហូប​ចុក​។ ប្អូន​សុ​ខុម ឲ្យ​ដឹង​៖  ខណៈ​ពេល​ចូល​រៀន​សា​លា​អន្តេ​វា​សិក​ដំ​បូង​ប្អូន​នឹក​ផ្ទះ​ខ្លាំង​ណាស់ ប៉ុន្តែ​អា​ស្រ័យ​បាន​ជួយ​លើក​ទឹក​ចិត្ត​ពី​សំ​ណាក់​លោក​គ្រូ អ្នក​គ្រូ និង​មិត្ត​ភក្តិ​ទើប​ឥ​ឡូវ​នេះ ប្អូន​មិន​សូវ​នឹក​ផ្ទះ​ដូច​ពី​មុន​ទៀត​ទេ​៕

                  ឡេ​ស៊ាង​-សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្អូន​​យ័​ញ​មិញ​ភូ