06/11/2017 - 16:22

ភាព​អ៊ូ​អរ​ថ្ងៃ​បុណ្យ​អក​អំ​បុក

ពិ​ធី​បុណ្យ​អក​អំ​បុក-ប្រ​ណាំង​ទូក​-ង លើក​III​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​រៀប​ចំ​ឡើង​នៅ​ក្រុង​សុក​ត្រាំង​ខេត្ត សុក​ត្រាំង ចាប់​ពី​ថ្ងៃ​២៨ ខែ​តុ​លា​ដល់​​ថ្ងៃ​៣ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៧ ប្រ​កប​ដោយ​ភាព​ពុះ​ពោរ​យ៉ាង​ក្រៃ​លែង​។  ពិ​ធី​បុណ្យ រួម​មាន​ស​កម្ម​ភាព​ជា​ច្រើន​ដូច​ជា​៖ ប្រ​ណាំង​ទូក​-ង សំ​ពះ​ព្រះ​ខែ​ ប្រ​ឡង​លយ​ប្រទីប និង​ស្ដារ​ឡើង​វិញ​ប្រ​ភេទ​ទូក​គែ​ហ៊ៅ​រៀប​ក្បួន​ដង្ហែ​តាម​វិ​ថី​ក្រុង សម​យុទ្ធ​កី​ឡា​ជន​ជាតិ សម្តែង​សិល្បៈ​យូ​កេ តាំង​ពិ​ព័រណ៍ រូប​ភាព​សិល្បៈ​ជប់លៀង​ម្ហូប​អា​ហារ​។ល។ សម​មិត្ត​ង៉ោ​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង៖ ពិ​ធី​ប្រ​ណាំង​ទូក​-ង​ឆ្នាំ​នេះ មាន​ក្រុម​ទូក​-ង​ (បុ​រស​-នា​រី​) ចូល​រួម​ចំ​នួន​៦០​ទូក ក្នុង​ខេត្ត​៤៥​ទូក និង​ខេត្ត​ក្រុង​នា​នា​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ចំ​នួន​១៥​ទូក​។ ការ​ប្រ​ណាំង​ទូក​-ង រួម​មាន​២​ខ្លឹម​សារ គឺ​​ទូក​-ង (បុ​រស​) អុំ​ចម្ងាយ​១.២​០០​ម៉ែត្រ និង​ទូក-ង (នារី)​ អុំ​ចម្ងាយ​១.០០០​ម៉ែត្រ។ ចំ​ពោះ​ពាន​រង្វាន់ទូក​-ង (នារី) ឈ្នះ​ពាន​រង្វាន់​ជើង​ឯក នឹង​ទទួល​បាន​រង្វាន់​១០០​លាន​ដុង ទូក-ង (បុរស)​ ឈ្នះ​ពាន​រង្វាន់​ជើង​ឯក នឹង​ទទួល​បាន​រង្វាន់​១៥០​លាន​ដុង​។ គ្រប់​ពាន​រង្វាន់​ទាំង​អស់​សុទ្ធ​សឹង​មាន​ចំ​នួន​ទឹក​ប្រាក់​ខ្ពស់​ជាង​ឆ្នាំ​កន្លង​។

 

 

នៅ​ខេត្ត​ត្រា​វិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ គឹម​ង៉ុក​ថាយ អះ​អាង៖ ត្រា​វិញ​ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួមជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បាន​ជា​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​អក​អំ​បុក​ឆ្នាំ​នេះ គឺ​ចាប់​ពី​ថ្ងៃ​២៩ ខែ​តុ​លា​ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៧ ដោយ​បន្ត​ការ​អនុ​វត្ត​សេច​ក្ដី​សម្រេច​របស់​បក្ស ស្ដី​ពី​ការ​កសាង​និង​ពង្រីក​វប្ប​ធម៌​មនុស្ស​វៀត​ណាម និង​បន្ត​ការ​អភិ​រក្ស​បុណ្យ​អក​អំ​បុក​របស់​ខេត្ត ដែល​ជា​ពិ​ធី​បុណ្យ​មួយ​ត្រូវ​បាន​កំ​ណត់​ត្រា​ក្នុង​បញ្ជី​បេ​តិក​ភណ្ឌ​វប្ប​ធម៌ អ​រូ​បី ថ្នាក់​ជាតិ​។ ព្រម​ជា​មួយ​នឹង​ពិ​ធី​សំ​ពះ​ព្រះ​ខែ​ប្រ​ណាំង​ទូក​-ង ពិ​ធី​បុណ្យ​នេះ​ថែម​ទាំង​មាន​ស​កម្ម​ភាព​កី​ឡា​វប្ប​ធម៌ សិល្បៈ​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជំ​រុញ​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម-ទេស​ចរណ៍-កសិ​កម្ម​។ល។ ដោយ​មាន​ជន​រួម​ជាតិ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។  “ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​នៃ​ពិ​ធី​បុណ្យ បាន​រួម​ចំ​ណែក​លើក​តម្កើង ផ្សព្វ​ផ្សាយ​ស​កម្ម​ភាព​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ឆ្លង​តាម​រយៈ​នោះ បង្ហាញ​ឲ្យ​ឃើញ​នូ​វ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ ក្នុង​ការ​អភិរក្ស ពង្រីក​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។​

ស្រប​ឱ​កាស​នេះ​ដែរ ពិ​ធី​ជួប​ជុំ​វប្ប​ធម៌​កី​ឡា និង​ទេស​ចរណ៍​ខ័ណ្ឌ​អូរ​ម៉ូង​-​អំ​ណរ​បុណ្យ អក​អំ​បុក​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្រុង​កឹង​ធើ លើក​ទី​១ ឆ្នាំ​២០១៧ បាន​រៀប​ចំ​ឡើង​​ចាប់  ពី​ថ្ងៃ​១​ដល់​ថ្ងៃ​៣ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៧​។ ក្រៅ​​ពី​នេះ នៅ​មាន​ស​កម្ម​ភាព​យ៉ាង​សម្បូរ​បែប​ប្រ​កប​ដោយ​ភាព​ពុះ​ពោរ ដូច​ជា​ការ​តាំង​ពិ​ព័រណ៍ អក្ខ​រា​វិ​ចិត្រ ឧទ្ទេស​នាម​អំ​ពី​អត្ត​សញ្ញា​ណ​វប្ប​ធម៌​បណ្តា​ជន​ជាតិ​វៀត​ណាម តាំង​ពី​ព័រណ៍​រូប​ភាព​អំ​ពី​ប​ធាន​បទ “ចំ​ណង​សា​មគ្គី​បណ្តា​ជនជា​តិ​កិញ–ខ្មែរ​–ចិន​”; ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ សម្តែង​បង្ហាញ​ពី​ម្ហូប​អា​ហារ​និង​សំ​លៀក​បំ​ពាក់​ជន​ជាតិ​។ល។ យ៉ាង​ល្អ​ប្រ​ណីត​។ សម​មិត្ត ឡេ​មិញ​សុើង អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍ ក្រុង​កឹង​ធើ បាន​បញ្ជាក់​៖​ ថ្ងៃ​បុណ្យ​បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​អ៊ឹក​ធឹក  ឆ្លើយ​តប​តម្រូវ​ការ​កម្សាន្ត​សប្បាយ​របស់ប្រ​ជា​ជន និង​ភ្ញៀវ​ទេស​ចរ​និ​យាយ​រួម  និង​ជន​រួម​ជាតិ​ខ្មែរ​ក្រុង​កឹង​ធើ​និ​យាយ​ដោយ​ឡែក​។ ឆ្លង​តាម​រយៈ​នោះ ស​ឲ្យ​ឃើញ​ថា គោល​ការណ៍​របស់​បក្ស​និង​រដ្ឋ​យើង​ក្នុង​ការ​អនុវត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​; ទន្ទឹម​នឹង​នោះ ឧទ្ទេស​នាម​នឹង​ភ្ញៀវ​ទេស​ចរ​ពី​តម្លៃ​ស្មារ​តី លក្ខណៈ​វប្ប​ធម៌ ដ៏​ពិ​សេស​របស់​ប្រ​ជា​ជន​លើ​ភូមិ​ភាគ និង​ចំ​ណង​សាម​គ្គី ជិត​ស្និទ្ធ ផ្សារ​ភ្ជាប់​រវាង​ជន​ជាតិ​នា​នា​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។ ថ្ងៃ​បុណ្យ​បាន​បង្ក​ភាព​សាម​គ្គី​ជន​ជាតិ និង​រួម​គ្នា​អនុ​វត្ត​ល្អ​លក្ខ​ឋាន​កសាង​មនុស្ស​កឹង​ធើ “ឈ្លាស​វៃ- ស្វា​ហាប់- មនុស្ស​ធម៌- ក្លា​ហាន​​- សម​សួន​”៕         

                   ថាញ់​ផុង​ - ប្រែ​៖ ថាច់​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គឹម​ង៉ុក​ថាយ