ប៉ុន្មានឆ្នាំកន្លង ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ខេត្តត្រាវិញ បានប្រើប្រាស់ប្រសិទ្ធភាពនូវប្រភពទុនវិនិយោគរបស់រដ្ឋ ដើម្បីឈានឡើងក្នុងជីវភាព។
អាស្រ័យប្រភពទុនឧបត្ថម្ភលោះដីបងស្រីគឹមមីបានចាកផុតពីភាពក្រីក្រ
ដោយការលក់ដូរ។
បងស្រីគឹមមី នៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក ឲ្យដឹងដោយក្ដីរីករាយ ៖“ បុណ្យសែនដូនតាកន្លងហើយ គ្រួសារខ្ញុំមានជីវភាពលំនឹងជាងមុនច្រើន។ ដោយសាបានការឧបត្ថម្ភបុលទុនរបស់រដ្ឋ លោះបានដីស្រែ (៤.០០០ម៉ែត្រការ៉េ) ។ មានដីធ្វើស្រូវពីររដូវ/ឆ្នាំ គ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ។ ប្រិតសំចៃក្នុងការចំណាយ គ្រួសារខ្ញុំមានទុនបន្តិចបន្តួចសម្រាប់លក់ដូរតូចតាច។ ប្រាក់ចំណេញពីការលក់ដូរខ្ញុំទិញគោមកចិញ្ចឹមនិងគិតគូរឲ្យកូនរៀនសូត្រ”។ ភូមិភាគក៏បានវិនិយោគទុនប្រព័ន្ធធារាសាស្រ្តផ្លូវគមនាគមន៍ងាយស្រួល។ បងថាច់កើង ប្រធានក្រុមសហការដាំម្ទេស ភូមិពលស្រ័យ ឃុំង៉ូវឡាក រ៉ាយរ៉ាប់ ៖“មុននេះ លក្ខណៈផលិតកម្មលំបាក មិនទាន់អនុវត្តវិទ្យាសាស្រ្ត បច្ចេកទេស គឺធ្វើបណ្តើររៀនសូត្របទពិសោធន៍ផលិតពីគ្រួសារអ្នកដើរមុនបណ្ដើរ។ ឥឡូវមានកម្មាភិបាលហ្វឹកហាត់បច្ចេកទេស ណែនាំបង្ហាញការងារបានជាខ្ញុំលែងមានការអល់អែក្នុងការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ដើម្បីនាំយកទម្រង់រូបភាពផលិតកម្មមកអនុវត្តជាក់ស្ដែង”។លោកផាមវុាំងហុង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ឃុំង៉ូវឡាក ឲ្យដឹង៖“ឆ្លងតាមរយៈការផ្សព្វផ្សាយសេចក្ដីសម្រេចលេខ២៩/២០១៣/QĐ-TTg ចុះថ្ងៃ២០/៥/ ២០១៣របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងសេចក្ដីសម្រេចលេខ១១/២០១៤/QĐ- UBND ចុះថ្ងៃ១៧/៣/២០១៤ របស់គណៈកម្មាធិការប្រជាជន ខេត្តស្ដីពីគោលនយោបាយឧបត្ថម្ភដីសង់ផ្ទះ ដីផលិតនិងដោះស្រាយការងារធ្វើជូនគ្រួសារក្រីក្រ។ នៅលើភូមិសាស្រ្តឃុំមាន១៣២គ្រួសារបានឧបត្ថម្ភ ដីសង់ផ្ទះ២៧គ្រួសារលោះបានដីស្រែ និង៤១៦គ្រួសារស្នើសុំបុលទុនផលិតកម្ម ប្ដូរមុខរបរ។ និយាយរួម គ្រួសារទាំងនោះក្រោយពីបានបុលទុនលោះដីនិងទិញដីសង់ផ្ទះ ឃើញថាមានគ្រួសារជាង៦០%បានចាកផុតពីភាពក្រីក្រឥឡូវលំនឹងជីវភាពនិងមានប្រាក់សេសសល់ខ្លះពីផលិតកម្ម ឆ្លងតាមគ្រោងការផ្គួបបញ្ចូលរួមជាមួយនឹងការវិនិយោគទុន ដើម្បីគ្រួសាររក្សាបន្តទម្រង់រូបភាពដាំណាំរួមផ្សំ ចិញ្ចឹមសត្វ។ល។”
ឃុំង៉ូវឡាកបានផ្សព្វផ្សាយកសាង និងដាក់ឲ្យប្រើប្រាស់ផ្លូវដាន ៖ ភូមិដំបូកល្ពៅ ភូមិពលស្រ័យ កីស្វយ-ភឿកហោយ ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយកសាងបន្តផ្លូវកៅស៊ូពលស្រ័យ-ផ្លូវខេត្ត៩១៤; ផ្លូវដានកីស្វយក្នុងនិងផ្លូវដានណូដៀង។ អនុវត្តការវិនិយោគទុនស្ដារព្រែកនៅភូមិប្រខុប៣ខ្សែប្រវែង៤.៣០០ម៉ែត្រ; ប្រឡាយ៤ខ្សែ ចំណុះសំណង់៧៧៣ដឿងលីវដោយមានប្រវែង២.៤០២ម៉ែត្រ។ល។ បង្កលក្ខណៈងាយស្រួលឲ្យប្រជាជនអនុវត្តបង្វែររចនាសម្ពន្ធផលិតកម្ម បង្កើនគុណភាពតម្លៃផលិតកសិកម្ម៕
សឺនមាល័យ-ទីទុយ