លោកថាច់ថាំង កើតឆ្នាំ១៩៥៩ នៅភូមិព្រែកលប ឃុំតឹងហ៊ុង ស្រុកទីវកឹង ខេត្តត្រាវិញជាអ្នកមានប្រជាប្រិយភាពម្នាក់ក្នុងចំណោមអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរនៅភូមិភាគ។
លោកថាច់ថាំង ជាមួយចម្ការក្រូចថ្លុងរបស់គ្រួសារ។
ជាអ្នកមានប្រជាប្រិយភាពនិងជាប្រធានក្រុមស្វ័យគ្រប់គ្រងក្នុងភូមិ លោកថាច់ថាំង តែងអំពល់ធ្វើយ៉ាងណាដើម្បីឲ្យស័ក្តិសមនឹងការទំនុកចិត្តរបស់ប្រជាជន។ លោកថាច់ថាំង ឲ្យដឹង៖“ខ្ញុំមានកិត្តិយស ពេលបានប្រជាជនទំនុកចិត្ត ដើម្បីស័ក្តិសមជាមួយនឹងកិត្តិនាមនេះ ក្នុងនាមផ្ទាល់ត្រូវលើកកម្ពស់ស្មាតីទទួលបន្ទុកគំរូឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ពិសេសគឺ “និយាយត្រូវដើរទន្ទឹមនឹងធ្វើ”ធ្វើបានដូច្នោះ ទើបប្រជាជនអនុវត្តតាម។ តួយ៉ាងដូចអនុវត្តការចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មីក្រុងអារ្យធម៌” មុននឹងចលនាប្រជាជន ខ្ញុំត្រូវនាំមុខបរិច្ចាគដី ដើមឈើនិងដំណាំ។ ផ្តើមពីនោះ ទើបអ្នកទាំងឡាយស្របចិត្តស្របគំនិតគាំទ្រពេញទំហឹងជួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់អនុវត្តសំណង់សាធារណៈ”។
លោកថាច់ថាំង តែងជិតដិតនឹងប្រជាជន ដើម្បីស្វែងយល់ពីការរស់នៅមតិយោបល់គោលបំណងរបស់ប្រជាជន។ ពេលមាមីងក្នុងភូមិខ្វែងទំនាស់ឬក៏មានមុខសញ្ញាលង់ក្នុងបាបគ្រោះសង្គម ដូច៖ ស្រាបៀល្បែងស៊ីសង លួចប្លន់។ល។ លោកឆ្លៀតឱកាសទៅជួបដើម្បីលើកទឹកចិត្ត ដាស់តឿនឲ្យគេកែប្រែគំនិតក្លាយជាមនុស្សល្អនិងយកចិត្តទុកដាក់ធ្វើការរកស៊ី ឈានឡើងចាកផុតពីភាពក្រីក្រ។ លោកង្វៀនវាំុងហ្វាង លេខាសាខាបក្ស និងជាប្រធានគណៈកម្មការប្រជាជនភូមិព្រែកលប ឲ្យដឹង៖“លោកថាច់ថាំងតែងបានប្រជាជនគោរពរាប់អាន។ ទន្ទឹមនឹងអនុវត្តល្អនូវតួនាទីអ្នកសម្រុះសម្រួលអប់រំធ្វើឲ្យមុខសញ្ញាផ្លាស់ប្តូរគំនិត លោកនៅទាំងជាអ្នកនាំមុខម្នាក់ក្នុងចំណោមអ្នកទាំងឡាយក្នុងចលនាកសាងជនបទថ្មីទៀតផង។ ជាក់ស្តែងពេលធ្វើផ្លូវកៅស៊ូតភ្ជាប់ពីភូមិមួយទៅភូមិមួយលោកស្ម័គ្រចិត្តបរិច្ចាគដីចំនួន១៨០ម៉ែត្រការ៉េ តម្លៃជាង៥០លានដុង ដើម្បីប្រគល់ផ្ទៃដីជូនផ្នែកសមត្ថកិច្ចដំណើការអនុវត្តសំណង់នេះ។ក្រៅពីនោះ លោកថាច់ថាំង នៅទាំងជាស្ពានតភ្ជាប់រវាងជនរួមជាតិខ្មែរនិងរដ្ឋអំណាចមូលដ្ឋានម្ចាស់ការក្តោបក្តាប់នូវមតិយោបល់ គោលបំណងរបស់ប្រជាជន ដើម្បីឆ្លុះបញ្ចាំង និងធ្វើសេនាធិការជូនរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់បានទាន់ពេល ស្វែងរកវិធីផ្សព្វផ្សាយសមស្របដើម្បីប្រជាជនអនុវត្តបានល្អនូវរាល់គោលការណ៍របស់បក្ស និងច្បាប់របស់រដ្ឋក៏ដូចជាលក្ខន្តិកៈរបស់ភូមិភាគរួមចំណែកធានារក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ”។
ជាមួយនឹងស្នាដៃដែលសម្រេចបានក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគលោកថាច់ថាំង មានកិត្តិយសបានគណៈជនជាតិខេត្តជូនលិខិតសរសើរ ព្រោះសម្រេចបានស្នាដៃឆ្នើមក្នុងតំបន់ជនរួមជាតិភាគតិចដំណាក់កាល២០០៩-២០១៤៕
សេីុងម៉ាល័យ-មុនី