កន្លងហើយ នៅក្នុងអង្គសិក្ខាសាលារួមយោបល់បូកសរុបបទបញ្ជាលេខ៦៨-CT/TW របស់គណៈលេខាបក្សស្តីពីការងារតំបន់ជនរួមជាតិខ្មែរណាមបូ អាស្រ័យគណៈកម្មាធិការជនជាតិរៀបចំ មានយោបល់ជាច្រើនបានកត់សម្គាល់ថា បទបញ្ជានេះ បានសមស្រប ឆ្លើយតបតាមតម្រូវការរបស់ព្រះសង្ឃ កម្មាភិបាល និងជនរួមជាតិ បង្កភាពផ្លាស់ប្តូរយ៉ាងសកម្មសម្រាប់សេដ្ឋកិច្ច សង្គម លំនឹងសន្តិសុខ ការពារប្រទេសក្នុងតំបន់ជនរួមជាតិខ្មែរណាមបូ។
បទបញ្ជាលេខ៦៨បង្កលក្ខណៈងាយស្រួលក្នុងការប្រតិបត្តិពុទ្ធសាសនាខ្មែរ។
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានសមាគមសាមគ្គីព្រះសង្ឃសេ្នហាជាតិខេត្តត្រាវិញមានថេរដីកាៈ ចេញបទបញ្ជាលេខ៦៨ បានបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពការងារសាសនានៅលើភូមិសាស្រ្ត។ ផ្តើមពីនោះ សមាគមសាមគ្គីព្រះសង្ឃសេ្នហាជាតិតែងពង្រីកបាននូវប្រជាប្រិយភាពក្នុងជនរួមជាតិ។ បន្ទាប់មកគឺបណ្តាសាលាចំណេះទូទៅ ជនជាតិអន្តេវាសិកបានបង្កើត ដើម្បីបង្កលក្ខណៈសម្រាប់ក្មួយៗជាកូនចៅគ្រួសារក្រីក្ររៀនសូត្រ។ ទន្ទឹមនឹងនោះ ចំពោះគោលនយោបាយរបស់រដ្ឋដែលវិនិយោគអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ជំនួយទុនបានជួយឲ្យជនរួមជាតិភាគតិចចាកផុតពីភាពក្រីក្រ ជីវភាព បានកែលម្អឡើង។ ស្របមតិជាមួយនឹងយោបល់កត់សម្គាល់នេះដែរ ថ្នាក់ដឹកនាំ សមាគមសាមគ្គីព្រះសង្ឃសេ្នហាជាតិខេត្តសុកត្រាំង កៀងយ៉ាង ក្រុងហូជីមិញ ក្រុងកឹងធើ បានស្នើគណៈលេខាបក្សបូកសរុប និងចេញបទបញ្ជាថ្មី ដើម្បីបន្តការពង្រីក សមិទ្ធផលដែលសម្រេចបានពីគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋដែល បានគិតគូរជូនជនរួមជាតិខ្មែរ ឆ្លើយតបតាមតម្រូវការក្នុងស្ថានភាពថ្មី។
សមមិត្តសុើងភឿកហ្វាង អតីតអនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ កត់សម្គាល់ៈ ការចេញបទបញ្ជាលេខ៦៨ បានធ្វើឲ្យផ្លាស់ប្តូរគ្រប់វិស័យ នៅតំបន់ជនរួមជាតិខ្មែរណាមបូ។ ការបញ្ចេញបទបញ្ជា ស្របនឹងដំណាក់កាលជួបការលំបាកពីការ ងារជនជាតិនាពេលនោះ បទបញ្ជាបានសម្តែងបង្ហាញយ៉ាងគ្រប់គ្រាន់ ឆ្លើយតបគ្រប់សព្វតម្រូវការដោះស្រាយស្ថានភាពតំបន់ជនរួមជាតិខ្មែរ។ ផ្តើមពីបទបញ្ជានេះ មានកម្មវិធី គម្រោងពិសេសជាច្រើនបាន កើតមានឡើង ឆ្លើយតបតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់វាលរាបទន្លេគឺវឡុង។ ឆ្លងតាមរយៈនោះ ផែនមហាសាមគ្គីជនជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រឹងក្តីទំនុកចិត្ត ទៅលើការដឹកនាំរបស់បក្សក្នុងជនរួមជាតិខ្មែរណាមបូ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរឹងមាំ។
វប្បធម៌ ទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរណាមបូពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកតម្កើង។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសុើងហាយ បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកតំណាង ព្រះសង្ឃបានលះបង់ពេលវេលាសិក្សាស្រាវជ្រាវក្តោបក្តាប់ស្ថានភាពពិតប្រាកដនៅលើភូមិសាស្រ្ត និងមានយោបល់រួមចំណែក ដោយសមានចិត្ត សមស្រប។ ក៏ប៉ុន្តែ ជាមួយនឹងដំណាក់ការមួយយ៉ាងវែងក្នុងការ កសាងគោលនយោបាយ ត្រូវមានការទទួល ស្គាល់ផ្នែកសកម្ម និងផ្នែកដែលនៅជួបការលំបាករបស់ភូមិភាគនីមួយៗ មានខ្លឹមសារជា ច្រើន ត្រូវកែសម្រួលបំពេញបន្ថែមដើម្បី ឲ្យបានសមស្របនឹងស្ថានភាព និងដំណាក់កាលអភិវឌ្ឍរបស់ជនរួមជាតិនាបច្ចុប្បន្ន។ សមមិត្ត ឡេសុើងហាយ សំណូមពរនាយកដ្ឋានភូមិភាគ III ក្រោមឱវាទគណៈកម្មាធិការជនជាតិ ក្រៅពីការកត់សម្គាល់ និងកត់ត្រានូវយោបល់រួមចំណែករបស់តំណាងទាំងឡាយ ក្នុងអង្គសិក្ខាសាលា គប្បីបន្តការសូមយោបល់រួមចំណែករបស់តំណាង ឆ្លងតាមឯកសារ ក្នុងរយៈកាលខាងមុខ ដើម្បីបូកសរុប ហើយនឹងលើកជូនអង្គភាព ជាអធិបតី បូកសរុបបទបញ្ជាក្នុងរយៈកាល ខាងមុខ៕
ថាញ់ផុង-សុផល