កន្លងហើយ នៅខេត្តត្រាវិញ នាយកដ្ឋានប៉ូលិសបង្ការពន្លត់អគ្គិភ័យនិងជំនួយសង្គ្រោះ(C៦៦)-ក្រសួងនគរបាលសហការជាមួយនឹងនគរបាលខេត្តត្រាវិញ រៀបចំពិធីប្រឡងកីឡាវិជ្ជាជីវៈជំនួយសង្គ្រោះលើកទី១ ឆ្នាំ២០១៧ របស់បណ្ដុំលេខ១១។
ការប្រឡងប្រព្រឹត្តឡើងយ៉ាងជំនាញនិងពុះពោរ។
ពិធីប្រឡង បានទាក់ទាញកីឡាករជាង២២០រូប ចំណុះកងកម្លាំងប៉ូលិសបង្ការពន្លត់អគ្គិភ័យនិងជំនួយសង្គ្រោះជំនាញរបស់នគរបាលចំនួន១៤ខេត្ត ដូចជា៖ ប៊ិញភឿក តីនិញ ឡុងអាង តៀងយ៉ាង ដុងថាប បេនត្រែ វិញឡុង អាងយ៉ាង ហូវយ៉ាង កៀងយ៉ាង សុកត្រាំង បាកលីវ កាម៉ាវ និងត្រាវិញ; កីឡាករ១២០រូបចំណុះក្រុមប្រជាការពារ និងបង្ការពន្លត់អគ្គិភ័យមូលដ្ឋានរបស់ខេត្តត្រាវិញ។
កីឡាករចំណុះក្រុមបង្ការពន្លត់អគ្គិភ័យជំនាញនឹងប្រកួតចំនួន៤ខ្លឹមសារ ដូចជា៖ រត់១០០ម៉ែត្រ ឆ្លងកាត់របងរាំងជំនួយសង្គ្រោះ; រត់៤១០០ម៉ែត្រ ជួយសង្គ្រោះ;ជំនួយសង្គ្រោះក្នុងបរិស្ថានមានផ្សែងនិងខ្យល់ពុលនិងជំនួយសង្គ្រោះនៅក្នុងទឹក។ ខេត្តត្រាវិញមានបន្ថែមក្រុមបង្ការពន្លត់អគ្គិភ័យមូលដ្ឋាន១០ក្រុម និងក្រុមប្រជាការពារ១០ក្រុម រៀបចំការប្រកួតដោយខ្លឹមសាររត់៤១០០ម៉ែត្រ ជំនួយសង្គ្រោះ។
ឧត្តមសេនីយ៍ត្រី ឌោមិញយុង នាយកដ្ឋានរងនៃនាយកដ្ឋានប៉ូលិសបង្ការពន្លត់អគ្គិភ័យ និងជំនួយសង្គ្រោះ(ក្រសួងនគរបាល) ឲ្យដឹង៖ កន្លង៥ឆ្នាំអនុវត្តសេចក្តីសម្រេចលេខ៤៤របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល កំណត់ពីការងារសង្គ្រោះរបស់កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងជំនួយសង្គ្រោះកងកម្លាំង ប៉ូលិសបង្ការពន្លត់អគ្គិភ័យនិងជំនួយសង្គ្រោះ ទូទាំងប្រទេសបានធ្វើការជំនួយសង្គ្រោះបាន១.៥៥៨ករណីគ្រោះថ្នាក់; រៀបចំណែនាំមនុស្សរាប់សិបពាន់នាក់ឲ្យរួចផុតពីគ្រោះថ្នាក់; សង្គ្រោះមនុស្សបាន១.៤១០នាក់ ស្វែងរកសាកសពជនរងគ្រោះបានចំនួន៥៨០ ប្រគល់ជូនកម្លាំងសមត្ថកិច្ចវិនិច្ឆ័យ។ ឆ្លងតាមរយៈនោះ រួមចំណែកកាត់បន្ថយការបាត់បង់ជីវិត ទ្រព្យសម្បត្តិគួរឲ្យកត់សម្គាល់ អា ស្រ័យដោយគ្រោះថ្នាក់បង្កឡើង រួមចំណែកធានាសន្ដិសុខសណ្ដាប់ធ្នាប់លំនឹងជីវភាពប្រជាជន។
គណៈកម្មការរៀបចំប្រឡងជូនរង្វាន់ដល់ក្រុមចូលរួមប្រឡង។
ពិធីប្រឡងកីឡាវិជ្ជាជីវៈជំនួយសង្គ្រោះ ដើម្បីកសាងកងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងជំនួយសង្គ្រោះជំនាញមានគ្រប់សមត្ថភាពខាងកម្លាំងកាយ បច្ចេកទេស គំនិតរវៀសរវៃ អង់អាចក្លាហាន ដើម្បីវិនិច្ឆ័យនូវស្ថានភាពគ្រោះថ្នាក់ស្មុគស្មាញអាចកើតមានក្នុងភាពជាក់ស្ដែង មានគ្រប់សមត្ថភាព ឆ្លើយតបនឹងតម្រូវការការងារជំនួយសង្គ្រោះក្នុងស្ថានភាពថ្មី។ នេះក៏ជាឱកាសដើម្បីកងកម្លាំងប៉ូលិសបង្ការពន្លត់អគ្គិភ័យនិងជំនួយសង្គ្រោះក្នុងតំបន់ដោះដូរបទពិសោធន៍ ពង្រឹងពង្រីកចំណេះដឹងមានវិធានការជំនួយសង្គ្រោះ ដែលអាចអនុវត្តទៅក្នុងសភាពការជាក់ស្តែង ពេលមានគ្រោះថ្នាក់កើតមាន; រួមចំណែកជំរុញចលនាទូទាំងប្រជាជនចូលរួមការងារជំនួយសង្គ្រោះ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន