15/08/2017 - 19:28

៧២ឆ្នាំ ជោគជ័យនៃបដិវត្តន៍ខែសីហា

មុន​នេះ​៧២​ឆ្នាំ តាម​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយ​និស្ត​វៀត​ណាម ប្រ​ជា​ជន​វៀត​ណាម​បាន​អនុ​វត្ត​ដោយ​ជោគ​ជ័យ​នៃ​ការ​ធ្វើ​កុប្ប​កម្ម ឆ្នាំ​១៩៤៥ ។ លើក​ដំ​បូង​ក្នុង​ប្រវត្តិ​សាស្រ្ត ដែល​រដ្ឋ​អំ​ណាច​ក្នុង​ទូ​ទាំង​ប្រ​ទេស​ត្រូវ​បាន​មក​លើ​ប្រ​ជា​ជន។

 

  ស្ងើច​សរ​សើរសមិទ្ធ​ផល​បដិ​វត្តន៍​ខែ​សី​ហា​នៅ​ក្រុង​កឹង​ធើ។

 ​  បង្ហាញ​ឡើង​វិញ​អំ​ពី​ស្មារ​តី​មោះ​មុត​របស់​ប្រ​ជា​ជន​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក្នុង​សង្រ្គាម​ប្រ
ឆាំងបរទេសឈ្លានពាន។

ជា​មួយ​នឹង​ជ័យ​ជម្នះ​នៃ​បដិ​វត្តន៍ ខែ​សី​ហា​ ឆ្នាំ​១៩៤៥​នេះ ប្រ​ជា​ជន​វៀត​ណាម បាន​កំ​ទេច​របប​អា​ណា​និ​គម​ចក្រ​ពត្តិ​និង​របប​ផ្តាច់​ការ បង្កើត​បាន​ប្រ​ទេស​វៀត​ណាម​សា​ធារ​ណរដ្ឋ - ប្រ​ទេស​ក​សិ​-ឧស្សា​ហកម្ម​មុន​ដំ​បូង​នៅ​ក្នុង​តំ​បន់​អា​ស៊ី​អា​គ្នេយ៍។ ផ្តើម​ពី​ភាព​ជា​ទាស ជន​ជាតិ​វៀត​ណាម ក្នុង​នោះ​មាន​សហ​គមន៍​បណ្តា​ជន​ជាតិ​ភាគ​តិច បាន​ក្លាយ​ជា​ប្រ​ជា​ជន​ក្នុង​ប្រ​ទេស​ឯក​រាជ្យ ធ្វើ​ម្ចាស់​ជោគ​វាស​នា​របស់​ខ្លួន​។ ប្រ​ទេស​វៀត​ណាម ផ្តើម​ពី​ប្រ​ទេស​ជា​ទាស​ភាព ពាក់​កណ្តាល​សក្តិ​ភូមិក្លាយ​ជា​ប្រ​ទេស​ឯក​រាជ្យ សេ​រី​ភាព​និង​ប្រ​ជា​ធិប​តេយ្យ​។ នេះ​គឺ​ជា​ជ័យជម្នះ​នៃ​លទ្ធិ​ម៉ាក្ស៍​-លេ​នីន ឧត្តម​គតិ​ហូ​ជី​មិញ និង​ម៌ា​គារ​បដិ​វត្តន៍​ដ៏​ត្រឹម​ត្រូវ​និង​ពោរ​ពេញ​ដោយ​ការ​ច្នៃ​ប្រ​តិដ្ឋ​របស់​បក្ស​យើង បាន​ផ្សារ​ភ្ជាប់​រវាង​ឯក​រាជ្យ​ជន​ជាតិ​ជា​មួយ​លទ្ធិ​សង្គម​និយម ផ្សារ​ភ្ជាប់​រវាង​កម្លាំង​ប្រ​ជា​ជាតិ ជា​មួយ​កម្លាំង​នៃ​សម័យ​កាល​។ ជា​មួយ​ជ័យ​ជម្នះ​នេះ ប​ដិ​វត្តន៍​ប្រ​ទេស​យើង​បាន​ផ្លាស់​ប្តូរ​ទៅ​ដំ​ណាក់​កាល​ថ្មី ប្រ​ទេស​យើង​មិនត្រឹម​តែ​ក្លាយ​ជា​ប្រ​ទេស​ឯក​រាជ្យ សេ​រី​ភាពប៉ុណ្ណោះទេ ថែម​ទាំង​ក្លាយ​ជា​ប្រ​ទេស​មួយ​ក្នុង​ចំ​ណោម​ប្រ​ទេស​ឈាន​មុខ​ក្នុង​ការ​កសាងរបប​សង្គម​ថ្មី-របប​ប្រ​ជា​ធិប​តេយ្យ ប្រ​ជាជន​ឈាន​ទៅ​កាន់​លទ្ធិ​សង្គម​និ​យម​។ ផ្តើម​ពី​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​និង​អំ​ហូ  ទឹក​ចិត្ត​ស្នេ​ហា​ជាតិ​និង​កម្លាំង​ក្នុង​ទូ​ទាំង​ប្រ​ជា​ជន​ពូត​ផ្តុំ​ផ្តើម​ពី​បដិវត្តន៍​ខែ​សី​ហា បន្ត​ការ​ត្រូវ​បាន​បង្រឹង​ពង្រីក​ក្នុង​សង្រ្គាម​ទាំង​ពីរ​លើក​ប្រ​ឆាំ​អា​ណា​និគម​ ចក្រ​ពត្តិ​ឈ្លាន​ពាន​ឯក​ភាព​ទឹក​ដី​និង​ក្នុង​កិច្ច​ការ​ផ្លាស់​ថ្មី​របស់​ប្រ​ទេស​ជាតិ​បច្ចុប្បន្ន។​

 

ពង្រីក​នូវ​ជ័យ​ជម្នះ​នៃ​បដិវត្តន៍​ខែ​សី​ហា រយៈ​កាល​កន្លង​បក្ស​យើង​បាន​បន្ត​ការ​ដឹក​នាំ អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ដ៏​ធំ​ធេញ​លើ​គ្រប់​វិ​ស័យ ។ ប្រ​ជា​ជន​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​កាន់​តែ​យល់​ច្បាស់​ពី​តម្លៃ នៃ​ប្រ​វត្តិ​សាស្រ្ត​ជាក់​ស្តែង​និង​ជ្រាល​ជ្រៅ​ដែល​បដិវត្តន៍​ខែ​សី​ហា​នាំ​មក​និង​យល់​ច្បាស់​ជាង​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្តន៍​និង​ពង្រីក​សមិទ្ធ​ផល​បដិវត្តន៍​ទៅ​ក្នុង​ការ​ផ្លាស់​ថ្មី និង​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ឧស្សា​ហ​ភា​វូប​នីយ​កម្ម​របស់​ប្រ​ទេស​ជាតិ​។ ជា​មួយ​នឹង​សហ​គមន៍បណ្តា​ជន​ជាតិ​វៀត​ណាម ជន​រួម​ជា​តិខ្មែរណាម​បូ ដាក់​នូវ​ក្តី​ជំ​នឿ​ទៅ​លើ​ការ​ដឹក​នាំរបស់​បក្ស ស​កម្ម​ម្ចាស់​ការ​ក្តោប​ក្តាប់​ឱ​កាស រុញ​ច្រាណ​នូវ​លំ​បាក​សាក​ល្បង​។ តែង​តាំង​មាំ​គោលដៅឯករាជ្យ​ជន​ជាតិ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​លទ្ធិ​សង្គម​និ​យម ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​រាល់​វិ​ស័យ​នៃ​ការ​ផ្លាស់​ថ្មី​។ បន្ត​ការ​លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំនិង​កម្លាំង​ប្រ​យុទ្ធ​របស់​អង្គ​ការ​បក្ស សុ​ពល​ភាព ស​មិទ្ធ​ផល   គ្រប់​គ្រង​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​។ កសាង​កង​ជួរ​កម្មា​ភិ​បាល បក្ខជនមួយ​ថ្ងៃ​កាន់​តែ​ស្អាត​ស្អំរឹង​មាំ រួម​ចំ​ណែក​បង្ក​បាន​ជា​កម្លាំង​សមូ​ហភាព​ដើម្បី​អនុ​វត្ត​ជោ​គជ័យ​សេច​ក្តី​សម្រច​មហា​សន្និ​បាត​លើក​ទី​១២​របស់​បក្ស ក​សាង​មាតុ​ភូមិ​វៀត​ណាម​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​ស្អាត​៕

                 

                     អត្ថ​បទ​និង​រូប​ថតៈ ថាញ់​ផុង 

ចែករំលែកអត្ថបទ