លោកក្វាត់វុាំងហោម នៅទីប្រជុំជនថាញ់ទ្រី ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ជាអ្នកសិក្សាស្រាវជ្រាវកែច្នៃនូវម៉ាស៊ីនកសិកម្ម សម្រាប់បម្រើផលិតកម្មដោយប្រសិទ្ធភាព។
កសិករក្វាត់វុាំងហោមអ្នកច្នៃម៉ាស៊ីនកើបស្រូវនិងសម្ងួត ស្រូវទ្វេទិស។
កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករ លោកក្វាត់វុាំងហោម រៀនបានត្រឹមតែថ្នាក់ទី៦ក៏បង្ខំចិត្តឈប់រៀននៅផ្ទះជួយធ្វើការងារគ្រួសារ។ គ្រឿងម៉ាស៊ីនរបស់គ្រួសារខូច លោកស្វែងយល់ជួសជុលដោយខ្លួនឯង ទន្ទឹមនឹងនោះ នៅទាំងកែច្នៃបានឧបករណ៍កសិកម្មសម្រាប់បម្រើផលិតកម្មប្រកបដោយប្រសិទ្ធភាព។ លើកដៃចង្អុលម៉ាស៊ីនកើបស្រូវប្រើបានច្រើន មុខនិងទាន់សម័យត្រូវបានចាត់ទុកថាល្អបំផុតលោកហោមឲ្យដឹង៖ " ម៉ាស៊ីនកើបស្រូវនេះ មានលទ្ធភាពអាចកើបស្រូវដែលហាលលើលាន លើកម្រាលសំណាញ់និងលើឡសម្ងួត។ ឧបករណ៍នេះ ដើរដោយម៉ាស៊ីនសាំងកម្លាំងពី៦,៥-៩CV និងធ្វើចលនារហ័សខ្លាំងណាស់ ត្រឹមតែ១០វិនាទីប៉ុណ្ណោះ ម៉ាស៊ីននេះកើបស្រូវបានមួយបាវ ហើយវាដំណើរការជារហូត"។
ពុំធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលបច្ចេកទេសច្នៃម៉ាស៊ីន ប៉ុន្តែដោយស៊ូទ្រាំលំបាកក្នុងការសិក្សាស្រាវជ្រាវ លោកហោមច្នៃបានម៉ាស៊ីនកើប ស្រូវសម្រាប់បម្រើផលិតកម្ម។ លោកហោមចែករំលែក៖ "ចាប់ផ្តើមឲ្យការស្រាវជ្រាវខ្ញុំជួបការលំបាកច្រើន។ ពីព្រោះក្នុងនាមជាកសិករ កម្រិតវិជ្ជាទាប ថវិកា និងឧបករណ៍សម្រាប់ធ្វើក៏គ្មាន។ប៉ុន្តែខ្ញុំប្តេជ្ញាចិត្តច្នៃ ឧបករណ៍កសិកម្មនេះឲ្យទល់តែបាន"។ លោកត្រឹងង៉ុកមិញ ម្ចាស់មូលដ្ឋាន ផលិតស្រូវពូជភូឡុកឃុំត្វឹងទឹក ស្រុកថាញ់ទ្រី ឲ្យដឹង៖ "ម៉ាស៊ីនកើបស្រូវ ដែលលោកហោមច្នៃ ជួយឲ្យខ្ញុំដោះស្រាយការងារកើបស្រូវ៣០០តោន/រដូវ។ ម៉ាស៊ីនកើបស្រូវល្បឿនលឿន ឡសម្ងួតចំណុះ៨តោន កើបត្រឹមតែរយៈពេលមួយម៉ោងសម្រេចរួចរាល់ បើប្រើកម្លាំងកម្មករ៤នាក់ចំណាយពេលរវាង៤ម៉ោងទើបហើយ។ ព្រោះហេតុនោះ ខ្ញុំទិញម៉ាស៊ីនកើបស្រូវរបស់លោកហោមច្នៃមកប្រើប្រាស់ ប្រិតសំចៃបានទាំងប្រាក់ឈ្នួលនិងពេលវេលា"។
ក្រៅពីម៉ាស៊ីនកើបស្រូវ លោកហោមនៅទាំងច្នៃម៉ាស៊ីនសម្ងួតស្រូវទ្វេទិស។ តាមលោកហោម ឲ្យដឹង៖ ម៉ាស៊ីននេះនឹងជួយកសិករ អាជីវករ ប្រិតសំចៃពេលវេលាថវិកា ពិសេសគឺសម្ងួតស្រូវស្ងួតស្មើ រក្សាទុកបានយូរបន្ទាប់ពីប្រមូលផល។ បច្ចុប្បន្នម៉ាស៊ីនកើបស្រូវនិងម៉ាស៊ីនសម្ងួតទ្វេ ទិសរបស់លោកក្វាត់វុាំងហោម បាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួង វិទ្យាសាស្រ្តនិងបច្ចេកវិជ្ជាជូនប័ណ្ណផ្តាច់មុខច្នៃបង្កើតនិងដំណោះស្រាយមានប្រយោជន៍។ ជាមួយនឹងសមិទ្ធផល ដែលសម្រេចបានលោកក្វាត់ វុាំងហោមបាន លោកប្រធានរដ្ឋជូនគ្រឿងឥស្សរិយយស ពលកម្មចំណាត់ថ្នាក់លេខ៣៕
យ្វីអាញ់-មុនី