ឆ្នាំសិក្សា២០១៦-២០១៧ គ្រូនិងសិស្សសាលាចំណេះទូទៅជនជាតិ អន្តេវាសិកក្រុងកឹងធើ ខិតខំកសាងសាលាឲ្យក្លាយជាសាលាសម្រេចបទដ្ឋានជាតិ។
ម៉ោងរៀននៅសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ។
តាមលោកគ្រូង្វៀនវុាំងត្រេវ នាយកសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ចាប់ពីឆ្នាំ២០១២ សាលាបានដំណើរការត្រួតពិនិត្យបទដ្ឋានចំនួន៥ ក្នុងនាមជាសាលាមួយដែលសម្រេចបទដ្ឋានជាតិ រួចដាក់ចេញផែនការកសាងសាលាសម្រេចបទដ្ឋានជាតិ។ លុះដល់ឆ្នាំ២០១៣ យោងលើមូលដ្ឋានលទ្ធផលត្រួតពិនិត្យជាក់ស្តែង គណៈកម្មការគ្រូបង្រៀនបានចាប់ផ្តើមកសាងសាលាសម្រេចបទដ្ឋានជាតិតែម្តង។ អាស្រ័យដោយសាលាកសាងពីយូរមកហើយ ម្ល៉ោះហើយផ្នែកសំណង់មូលដ្ឋាន សម្ភារៈមួយចំនួនមិនសមស្របនឹងលក្ខឋានថ្មីហើយនៅខ្វះខាតបន្ទប់មុខងារ។ អាស្រ័យហេតុនោះ សាលាត្រូវការថវិកាយ៉ាងច្រើនដើម្បីកែប្រែកសាងបន្ថែមផ្នែកសំណង់ទាំងនេះ។ ជាពិសេស សាលាមានផែនការកសាងពីមួយឆ្នាំទៅមួយឆ្នាំឲ្យបានច្បាស់លាស់ និងធ្វើសេនាធិការជូនមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ដើម្បីផ្តល់ថវិកាកសាង។ ឆ្លងតាមរយៈនោះ ទីធ្លាសាលាត្រូវបានបង្កើនឡើងខ្ពស់ បន្ទប់រៀននីមួយៗ ពហុកីឡដ្ឋាន បន្ទប់បាយនិងបន្ទប់ឯកទេសអប់រំត្រូវបានជួសជុល។ល។ មកទល់ពេលនេះ មូលដ្ឋានសម្ភារៈរបស់សាលា បានសម្រេចបទដ្ឋាន សាលារៀនមានភាពសមរម្យ។ ទន្ទឹមនឹងនោះ សាលា ក៏បានផ្តុំកម្លាំងលើកកម្ពស់គុណភាពកងជួរគ្រូបង្រៀន បញ្ជូនគ្រូបង្រៀនជាច្រើនទៅបន្តការសិក្សាថ្នាក់បរិញ្ញាជាន់ខ្ពស់ ធ្វើជាគ្រឹះធារលើកកម្ពស់គុណភាពអប់រំទូទាំងសាលា។
មូលដ្ឋាសម្ភារៈល្អ គុណភាពគ្រូបង្រៀនត្រូវបានធានា ម្ល៉ោះហើយគុណភាពសិស្សទូទាំងសាលាត្រូវបានកើនឡើងផងដែរ។ ក្នុងរយៈពេល៤ឆ្នាំជិតៗនេះ អត្រាសិស្សបញ្ចប់កម្មសិក្សាមធ្យមសិក្សាចំណេះទូទៅរបស់សាលាតែងសម្រេចជាង៩០% ក្នុងនោះ មាន២ឆ្នាំសម្រេច១០០%។ អ្នកគ្រូដាវង៉ុកធើ គ្រូបង្រៀនជាជនជាតិខ្មែរឲ្យដឹង៖"ដោយសារដាក់បញ្ចូលក្នុងកម្មវិធីសកម្មភាពនៅដើមសប្តាហ៍ជារឿយៗ ម្ល៉ោះហើយសិស្សានុសិស្សមានស្មារតីភ្ញាក់រលឹកក្នុងការខិតខំរៀនសូត្របានល្អ ដើម្បីរួមចំណែកញុាំងឲ្យគុណភាពអប់រំរបស់សាលាឈានឡើងជាលំដាប់។ ម្យ៉ាងទៀត ប្អូនៗថែមទាំងរក្សាអនាម័យល្អកន្លែងស្នាក់នៅចូលរួមដាំដើមឈើកែលម្អបរិវេណសាលារៀន និងភ្ញាក់រលឹកការពារសម្បត្តិរួម" ។
លោកគ្រូង្វៀនវុាំងត្រេវ ឲ្យដឹងបន្ថែម៖ "ដើម្បីក្លាយជាសាលាសម្រេចបទដ្ឋានជាតិ មិនត្រឹមតែជាទិសដៅតស៊ូ របស់គ្រូនិងសិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើប៉ុណ្ណោះទេ ថែមទាំងជាក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ ទៀតផង។ នេះជាក្តីប្រាថ្នារបស់អាណាព្យាបាលសិស្សគ្រប់រូបនិងជនរួមជាតិខ្មែរដែលមានបំណងចង់ឲ្យកូនរបស់ខ្លួន មានសាលារៀនមួយដ៏ល្អត្រឹមត្រូវសម្រាប់រៀនសូត្រ។ អាស្រ័យហេតុនោះ សាលាទទួលបានការគាំទ្រ ជំរុញទឹកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងអាណាព្យាបាលសិស្សជាច្រើន។ ពិសេសមន្ទីរអប់រំ និងបណ្តុះបណ្តាលក្រុងកឹងធើ ក៏បានរៀបចំត្រួតពិនិត្យលើកចុងក្រោយនៅរាល់លក្ខឋានដែលសម្រេចបទដ្ឋានជាតិរបស់សាលា និងកំពុងធ្វើឲ្យសុក្រឹតនូវសំណុំបែបបទ ដើម្បីលើកជូនស្ថាប័នសមត្ថកិច្ចទទួលស្គាល់សាលាចំណេះទូទៅ ជនជាតិអន្តេវាសិកក្រុងកឹងធើ សម្រេចបទដ្ឋានជាតិក្នុងឆ្នាំ២០១៦នេះ "៕
ថាច់ថាញ់ភូ-លីសៀ