រយៈពេលកន្លង ទន្ទឹមនឹងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ជួយឲ្យជនរួមជាតិខ្មែរ ពង្រីកសេដ្ឋកិច្ច លើកស្ទួយជីវភាព ក្រុងកឹងធើនៅទាំងបង្កលក្ខណសម្បត្តិជូនជនរួមជាតិខ្មែរក្នុងការរក្សាពង្រីកតម្លៃវប្បធម៌ប្រពៃណីឲ្យរឹតតែមានភាពប្រសើរ។
ក្រុមសិល្បៈសាលាជនជាតិអន្តេវាសិកក្រុងកឹងធើ សម្តែងរបាំប្រជាប្រិយ។
បន្ទាប់ពីរៀបចំការពិនិត្យផ្ទៀងផ្ទាត់ កេរដំណែលវប្បធម៌អរូបីលើភូមិសាស្រ្តក្រុងកឹងធើ ស្ថាប័នសមត្ថកិច្ចនានាបានដំណើរការស្តារឡើងវិញនូវការអភិរក្សទម្រង់វប្បធម៌របស់ជនរួមជាតិខ្មែរ មានដូច៖ បង្រៀន បច្ចេកទេសកាត់ដេរចីពរ ពិធីដាក់ទូក-ងចុះទឹក សិល្បៈល្ខោនយូរកេរ បើកវគ្គបង្រៀនភ្លេងពិណពាទ្យនិងរបាំជាច្រើនវគ្គ។ ទន្ទឹមនឹងនោះ ក្រុងកឹងធើនៅទាំងបង្កលក្ខណសម្បត្តិជូនសិល្បករ - ការិនីចូលរួមសម្តែងទម្រង់សិល្បៈប្រពៃណី នៅក្នុងមហោស្រពសិល្បៈ កីឡាទិវាវប្បធម៌ ដើម្បីផ្សព្វផ្សាយលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរគ្រប់តំបន់។
រយៈពេលកន្លង ក្រុងកឹងធើឧបត្ថម្ភប្រាក់ចំនួន២១៩លានដុងជូនជនរួមជាតិខ្មែរនៅស្រុកកើ-ដ ដើម្បីបោះទូក-ងថ្មី បច្ចុប្បន្ននៅក្រុងកឹងធើ មានទូក-ង២គ្រឿង។ ក្រៅពីនោះនៅពេលហាត់សមនិងចូលរួមប្រណាំងទូកម្តងៗ ក្រុងនៅទាំងឧបត្ថម្ភប្រាក់ជាង៥០០លានដុង ដើម្បីគិតគូរការ ហូបចុក កន្លែងស្នាក់នៅសម្រាប់កីឡាករនៅពេលចូលរួមប្រណាំង។ ពុំនោះសោត ក្រុងកឹងធើនៅទាំងរៀបចំបើកវគ្គបង្រៀនភ្លេងពិណពាទ្យ បាន៤ថ្នាក់ ព្រមទាំងប្រគេនឧបករភ្លេងពិណពាទ្យដល់វត្តខ្មែរលើភូមិ សាស្រ្តក្រុងចំនួន៧វង់ សរុបជាទឹកប្រាក់ចំនួន៥០០លានដុង។ ព្រះតេជព្រះគុណយឿងអាង ព្រះចៅអធិការវត្តសេតុត្តរ ទីប្រជុំជនកើ-ដ ស្រុកកើ-ដ មានព្រះថេរដីកា៖ "វត្តសេតុត្តរ ជាកន្លែងបានគណៈ ផ្នែកយកចិត្តទុកដាក់ប្រគល់ឲ្យគ្រប់គ្រងនិងប្រើប្រាស់ទូក-ង។ អាស្រ័យហេតុនោះ ប៉ុន្មានឆ្នាំកន្លង នាឱកាសបុណ្យអកអំបុកម្តងៗ មាមីងនៅទីនេះតែងមានភាពសប្បាយរីករាយ។ ក្រៅពីនោះ វត្តនៅទាំងបានរដ្ឋឧបត្ថម្ភសង់ កុដិ សាលា អគារសិក្សា ដើម្បីព្រះសង្ឃនិងកូនចៅមាមីងពុទ្ធបរិស័ទស្នាក់នៅរៀនសូត្រ។ ម្យ៉ាងទៀត រដ្ឋនៅទាំងគិតគូរជីវភាពសម្ភារៈ ស្មារតី ជូនមាមីងខ្មែរ ម៉្លោះហើយមាមីងខ្មែរនៅទីនេះ អ្នកណាក៏មានភាពសប្បាយរីករាយបញ្ចេញកម្លាំងពលកម្មផលិត"។
លោកឡឿងវាំុងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ បញ្ជាក់៖ "បន្ទាប់ពីបានអភិរក្សទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃទាក់ទាញយុវជនជាច្រើនចូលរៀនកុះករ ឆ្លើយតបទៅនឹងតម្រូវ ការទទួលផលសិល្បៈរបស់មាមីងបានល្អ។ នៅពេលខាងមុខ ក្រុងកឹងធើនឹងបន្តការពិនិត្យ ស្តារលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរ តួយ៉ាង ដូច៖ម្ហូបអាហារប្រជាប្រិយ និងទម្រង់សិប្ប-វិចិត្រកម្ម។ ទន្ទឹមនឹងនោះ នឹងបន្តការពង្រឹងពង្រីកតម្លៃវប្បធម៌ដែលកំពុងមានភាពប្រសើរឡើងជាបណ្តើរៗ ក្នុងជនរួមជាតិខ្មែរ មានដូច៖ ប្រណាំងទូក-ង ប្រគំភ្លេងពិណពាទ្យ"៕
ថាច់ថាញ់ភូ-មុនី