08/04/2015 - 09:22

សមិទ្ធផល១០ឆ្នាំការងារជនជាតិ តំបន់វាលរាបទន្លេគឺវឡុង

នៅក្នុងសន្និបាតលើកទី៧ នៃគណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាល៩ បានប្រកាសឲ្យប្រើសេចក្តីសម្រេចចិត្តលេខ២៤/NQ-TW ស្តីពីការងារជនជាតិ។ នេះជាឯកសារសំខាន់ ដើម្បីកំណត់ទិសការងារជនជាតិក៏ដូចជាដោះស្រាយនូវបញ្ហាទាំងឡាយរបស់បដិវត្តន៍ ក្នុងបរិការណ៍ប្រទេស​ជាតិ អនុវត្តដំណើរការឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើបនិងសមាហរណកម្មអន្តរជាតិ។ 

ឧបនាយករដ្ឋមន្ត្រី​ វូ៉វុាំងនិញ សួរសុខទុក្ខនិងជូនពរចំពោះ ព្រះសង្ឃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ រូបៈថាញ់ភូ

ក្រោយពីមានសេចក្តីសម្រេចចិត្ត លេខ២៤/ NQ-TW ទន្ទឹមជាមួយនឹងការជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមកិច្ចតំបន់តីណាមបូ ក្រសួងផ្នែក និងភូមិភាគទាំងឡាយនៅទាំងផ្សព្វផ្សាយ អនុវត្តដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋដោយមានបណ្តាកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច គោលនយោបាយអភិវឌ្ឍវប្បធម៌ អប់រំបណ្តុះបណ្តាល ថែទាំសុខភាព គោលនយោបាយសុខុមាលភាពសង្គម និងគម្រោងការបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រជាច្រើនទៀត។ល។ ឆ្លងតាមរយៈនោះ បង្កបាននូវភាពផ្លាស់ប្តូរយ៉ាងសកម្មក្នុងតំបន់ជនជាតិភាគតិច។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម កិច្ចក្នុងតំបន់ជនជាតិភាគតិច ត្រូវបានវិនិយោគទុនកសាង មានដូច៖ ផ្លូវ គមនាគមន៍ អាគារសិក្សាធារាសាស្រ្ត ដំណាក់សុខាភិបាល អគ្គិសនី ស្ថានីយផ្គត់ផ្គង់ទឹកជាដើម។ ផ្តើមពីប្រភពកម្លាំងជាច្រើន ក្នុងនោះមានកម្មវិធី១៣៤, ១៣៥ និងគោលនយោបាយឧបត្ថម្ភជីវភាពប្រជុំជីវកិច្ច មានដូច៖ ឧបត្ថម្ភផ្ទះនៅ ដីសង់ផ្ទះ ដីផលិតកម្ម ទឹកស្អាត អគ្គិសនី ប្រើប្រាស់ និងឧបត្ថម្ភបុលទុនអភិវឌ្ឍផលិតកម្ម ស្ថិរវប្បកម្មស្ថិរនិវេសន៍ ។ល។ បាននិងកំពុងពង្រីកប្រសិទ្ធភាព។ កសិដ្ឋានមណ្ឌលឧស្សាហកម្ម មូលដ្ឋានធ្វើអាជីវកម្ម សេវាកម្មនានា បាននិងកំពុងមានការអភិ វឌ្ឍន៍ទាក់ទាញជនជាតិភាគតិចចូលរួមពលកម្មយ៉ាងកុះករ។

ទន្ទឹមនឹងនោះ ភូមិភាគនានានៅទាំងសកម្មក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការធ្វើនីហរ័ណ​ពលកម្មជាសន្សឹមៗ ដោះស្រាយបាននូវស្ថានភាពដាច់អាជីពនៅទំនេរក្រោយពីការងារស្រែចម្ការ រួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការបង្វែររចនាសម្ព័ន្ធពលកម្ម ក្នុងជនជាតិភាគតិច ។ទន្ទឹមនឹងនោះ ភូមិភាគនីមួយៗ សុទ្ធតែបានកសាងនិងផ្សព្វផ្សាយអនុវត្តគម្រោងការកាត់បន្ថយភាពក្រីក្រដោយចីរភាពលទ្ធផល៖ ដំណាក់កាល២០០១-២០០៥ មធ្យមភាគក្នុងមួយឆ្នាំៗ កាត់បន្ថយអត្រាគ្រួសារជនជាតិភាគតិចក្រីក្របាន១,២%; ដំណាក់កាល២០០៦-២០១០ មធ្យមភាគក្នុងមួយឆ្នាំៗកាត់បន្ថយអត្រាគ្រួសារជនជាតិភាគតិចក្រីក្របាន ៣,៤២%។ ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៤ ជារៀងរាល់ឆ្នាំកាត់បន្ថយអត្រាគ្រួសារជនជាតិភាគតិចក្រីក្របានពី២-៣% រួមចំណែកកែលំអ លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិច។

 
ប្រជាបញ្ញាក្នុងជនជាតិភាគតិច មានជំហានអភិវឌ្ឍគួរឲ្យកត់សម្គាល់ ចំនួនសិស្សនិស្សិតកើនឡើងជារៀងរាល់ឆ្នាំ ការបណ្តុះបណ្តាលប្រភពធនធានមនុស្សជាជនជាតិភាគតិចត្រូវបានផ្តោតការយកចិត្តទុកដាក់ ( ឆ្នាំសិក្សា២០១២-២០១៣ នៅគ្រប់កម្រិតសិក្សាមានសិស្សប្រមាណ ២១៩.០០០នាក់ និងមាននិស្សិត២.៥០០នាក់ សំខាន់គឺជនជាតិខ្មែរ)។ បច្ចុប្បន្ន មានសាលាជនជាតិអន្តេវាសិកចំនួន២៨ (សាលាថ្នាក់ខេត្តចំ នួន៩សាលាថ្នាក់ស្រុកចំនួន១៩) និងសាលាពាក់កណ្តាលជនជាតិអន្តេវាសិកចំនួន៣ ដោយមានសិស្សសរុបជាង៨.៣០០នាក់។ ក្នុងមួយឆ្នាំៗ មានសិស្សប្រមាណ៥០០នាក់ បានជម្រើសតាំងចូលរៀននៅអនុមហាវិទ្យាល័យ មហាវិទ្យាល័យនានា។ ពិសេស ផ្នែកភាសា-វប្បធម៌-សិល្បៈ ខ្មែរណាមបូនៃសកលវិទ្យាល័យត្រាវិញ ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរៀនសូត្ររបស់កូនចៅខ្មែរនៅណាមបូ។

ភាសាអក្សរសាស្រ្ត ទំនៀមទម្លាប់ពិធីជួបជុំបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ជនរួមជាតិខ្មែរបានអភិរក្ស និងពង្រីកជាក់ស្តែង មានដូច៖ ភាសា អក្សរសាស្រ្តរបស់ជនជាតិភាគតិច បានអនុវត្តតាមសេច​ក្តីសម្រេច ចិត្តលេខ៨២/២០១០/NĐ-CP; ទិវាវប្បធម៌កីឡា និងទេសចរណ៍របស់ ជនរួមជាតិខ្មែរណាមបូ រៀបចំឡើងបាន៦លើក។ ឆ្នាំ២០១៣ សមាគម សិល្បៈល្ខោនវៀតណាមលើកដំបូងបានរៀបចំសមោសរសិល្បៈល្ខោន យូកេ។ ឆ្នាំ២០១៤ "ពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរខេត្ត​ត្រាវិញ" និង "សិល្បៈល្ខោនយូកេ របស់ជនជាតិខ្មែរខេត្តសុកត្រាំង" បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អ រូបិយថ្នាក់ជាតិ រួមជាមួយនឹងទម្រង់ "សិល្បៈចម្រៀងចាប៉ី" ។ល។ មកទល់ពេលនេះ ក្នុងជនរួមជាតិខ្មែរបានរដ្ឋទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបិយថ្នាក់ជាតិចំនួន៣ទម្រង់។ ទន្ទឹមនឹងនោះ បក្សនិងរដ្ឋយើងតែងផ្តោតការយកចិត្តទុកដាក់ ពិសេសដល់សកម្មភាពរបស់ព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ក្នុងនោះមានការកសាងវិជ្ជាស្ថានពុទ្ធសា សនាទក្ខិណនិកាយខ្មែរ សាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ ។ល។ ដើម្បីបណ្តុះបណ្តាលប្រភពធនធានមនុស្ស និងបង្កលក្ខណៈសម្បត្តិ ដើម្បីអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ជនជាតិក្នុងភាពឯកភាព និងសម្បូណ៌បែបនៃខឿនវប្បធម៌វៀតណាម។

ប្រព័ន្ធនយោបាយមូលដ្ឋាននៅតំបន់ជនជាតិភាគតិច បានពង្រឹងពង្រីករឹងមាំកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច កើនឡើងជារៀងរាល់ឆ្នាំទាំងបរិមាណ និងគុណភាព៖ គិតមកដល់ចុង ឆ្នាំ២០១៤ មានកម្មាភិបាល អ្នករដ្ឋការ ជាជនជាតិភាគតិចចំនួន១៥. ៣៤៣នាក់ ទូទាំងតំបន់មានបក្ខជនចំនួន៥២១.១៨២នាក់ ក្នុងនោះ  បក្ខជនជាជនជាតិភាគតិចមានជាង​១៩.០០០​នាក់ស្រូបអត្រា៣,៦៦%៕

មហាបរិញ្ញាបាច់ថាញ់សាង-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វូ៉វុាំងនិញ