វត្តអម្ពាវ័ន ស្ថិតនៅភូមិឌិញខាញ់ A ឃុំឌិញម៉ូង ស្រុកថើយឡាយ ក្រុង កឹងធើ មិនត្រឹមតែជាកន្លែងសម្រាប់ពុទ្ធបរិស័ទ ធ្វើបុណ្យសុន្ទរ៍ទាន ថែមទាំងជាកន្លែងគិតគូរជីវភាពស្មារតី ជូនមាមីងពុទ្ធបរិស័ទខ្មែរ។ មិនតែប៉ុណ្ណោះ វត្តនៅទាំងជួយរដ្ឋអំណាចភូមិភាគអនុវត្តល្អគោលនយោបាយជនជាតិទៀតផង។
ព្រះចៅអធិការវត្តអម្ពាវ័ន ជាមួយរូបចម្លាក់ដែលបរិស័ទទើបកសាងប្រគេន។
វត្តអម្ពាវ័ន មានអាយុកាលប្រមាណជាង៣០០ឆ្នាំមកហើយ។ ក្នុងដំណាក់កាលតស៊ូ វត្តជាកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ ម្ល៉ោះហើយ ត្រូវរងការទម្លាក់គ្រាប់បែកខូចខាតច្រើន។ លុះដល់ឆ្នាំ ១៩៨៤ វត្តត្រូវបានជួសជុលនិងកសាងឡើងវិញ។ ផ្ដើមពីនោះមក វត្តមានភាពរីកចម្រើន កុដិ សាលាត្រូវបានកសាងសមរម្យជាង ងាយស្រួលដល់ពុទ្ធបរិស័ទមកធ្វើបុណ្យសុន្ទរ៍ទាន។ លោកង្វៀនវុាំងឡាំ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង ឲ្យតម្លៃ៖ បច្ចុប្បន្នវត្តអម្ពាវ័ន មានពុទ្ធបរិស័ទប្រមាណជាង២០០គ្រួសារ ប៉ុន្តែភាគច្រើនជីវភាពគ្រួសាររបស់មាមីងនៅជួបការលំបាកច្រើន។ ម្យ៉ាងវិញទៀត វត្ត អម្ពាវ័នក៏ជាវត្តតូច ព្រះសង្ឃមានចំនួនតិចអង្គ សំណង់ជាច្រើនក៏មាន ការទ្រុឌទ្រោម។ ថ្វីបើដូច្នោះ ប្រការដែលគួរឲ្យរីករាយគឺ ស្ថិតក្នុងស្ថានភាពលំបាកដូច្នេះ ប៉ុន្តែវត្តនៅតែជួយគិតគូរពីជីវភាព ស្មារតីជូនពុទ្ធបរិស័ទ និងជួយរដ្ឋអំណាចភូមិភាគ អនុវត្តគោលនយោបាយជនជាតិទៀតផង។
ឆ្នាំ១៩៩៤ ឃើញក្មួយៗទៅរៀន ត្រូវទៅដល់មជ្ឈមណ្ឌលឃុំឌិញម៉ូង ព្រះតេជព្រះគុណ ព្រមទាំងគណៈកម្មការវត្ត ក៏បានឯកភាពបរិច្ចាគដី ជូនភូមិភាគចំនួន១.០០០ម៉ែត្រការ៉េ ដើម្បីកសាងសាលាបឋមសិក្សា ឌិញម៉ូង២។ មកដល់ឆ្នាំ២០១៥ ឃើញមាត់ព្រែក ស្រុតបាក់ដី គ្រោះ ថ្នាក់ដល់ក្មួយៗសិស្ស សាលា ព្រះតេជព្រះគុណ ថាច់យ៉ុងឡឹម ព្រះចៅអធិការវត្ត បានស្នើរដ្ឋអំណាចភូមិភាគ និងចលនាមាមីងពុទ្ធបរិស័ទ រួមជាមួយនិងសាលាបឋមសិក្សា ឌិញម៉ូង២ កសាងរបាំងការពារច្រាំង ដោយបេតុងរឹងមាំ ជួយឲ្យក្មួយៗលេងកំសាន្តមានសុវត្ថិភាព។
កន្លងហើយ ដើម្បីបម្រើតម្រូវការទៅមករបស់មាមីងក៏ដូចជាជួយភូមិភាគអនុវត្តការបោះឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ វត្តអម្ពាវ័នបន្តការបរិច្ចាគដី ដើម្បីភូមិភាគធ្វើផ្លូវបេតុង តភ្ជាប់ឃុំ និងឃុំ។ ទន្ទឹមនឹងនោះ វត្តនៅទាំងចំណាយថវិកាលុបស្រះជុំវិញវត្តដើម្បីធ្វើកន្លែងប្រមូលផ្តុំបោះឆ្នោត។ ព្រះតេជគុណ ថាច់យ៉ុងឡឹម មានព្រះថេរដីកា៖ ស្រះទាំងនេះនៅក្បែរសាលារៀន គ្រោះថ្នាក់ខ្លាំងណាស់ ថែមទាំងកើតមូសទៀតផង អាត្មាបានពិគ្រោះជាមួយគណៈកម្មការវត្ត រួចសម្រេចចិត្តលុបតែម្តង។ អាស្រ័យហេតុនោះ ទើបមានទីធ្លាធំ បម្រើដល់ការបោះឆ្នោតកន្លង។ ក្រោយមកទីធ្លានេះក៏អាចឲ្យសាលាបឋមសិក្សាខ្ចីសម្រាប់បង្ហាត់មុខវិជ្ជាអប់រំកាយដល់ប្អូនៗ ថែមទាំងមានកន្លែងសម្រាប់ពុទ្ធបរិស័ទជួបជុំនាឱកាសបុណ្យទានម្តងម្កាលទៀតផង។
បងដាវសើុងពុទ្ធបរិស័ទនៅក្បែរវត្តឲ្យដឹង៖ ថ្វីត្បិតតែវត្តតូចនិងនៅមានការលំបាកច្រើន ប៉ុន្តែព្រះសង្ឃ ព្រមទាំងគណៈកម្មការវត្តតែងអស់ពីចិត្តគិតគូរជូនមាមីងបងប្អូនជានិច្ច។ អាស្រ័យហេតុនោះ ជីវភាពស្មារតីរបស់មាមីងតែងបានកែលម្អ ។ វត្តអម្ពាវ័ន ពិតជាទីបង្អែកសម្រាប់មាមីងពុទ្ធបរិស័ទស្ងប់ចិត្តពលកម្មផលិត រៀនសូត្រ និងជាជំហានសម្រាប់កែលម្អជីវភាព៕
ថាច់ថាញ់ភូ-វ៉ាន់តឹន