23/05/2017 - 08:42

ជួយបងប្អូននារីចាកផុតពីភាពក្រីក្រ

ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​មួយ​នឹង​តួ​នា​ទី​ប្រធាន​ក្រុម​សហ​ការ​ឥណ​ទាន ខ្នាត​តូច​ដុង​តឹម នៅ​ភូមិ​ដាយ​ជី ឃុំ​ដាយ​តឹម ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង អ្ន​ក​មីង​ត្រឹង​ធី​លី​អេន តែង​បាន​បង​ប្អូន​នា​រី​ស្រ​ឡាញ់​រាប់​អាន​។


អ្នកមីងត្រឹងធីលីអេន អាយុ៧៥ឆ្នាំ នៅតែផ្សារភ្ជាប់ជាមួយ នឹងបងប្អូននារីក្នុងក្រុមសហការ។

អ្នក​មីង​លី​អេន យល់​ច្បាស់​ពី​ជីវ​ភាព​លំ​បាក​របស់​បង​ប្អូន​នា​រី​ខ្មែរ​នៅ​តំ​បន់​ជន​បទ​។ ផ្តើម​ពី​នោះ អ្នក​មីង​លើក​ទឹក​ចិត្ត​បង​ប្អូន​នា​រី​ចូល​រួម​ក្លឹប IPM ដើម្បី​បាន​រៀន​សូត្រ​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល និង​បាន​ជំ​នួយ​ទុន​រក​ស៊ី​ពិ​សេស​គឺ​មាន​កន្លែង​បង្អែក​ស្មារ​តី រួម​គ្នា​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ ឆ្នាំ​២០០៤ ក្លឹប​ផ្លាស់​ឈ្មោះ​ទៅ​ជា​ក្រុម​សហ​ការ​ឥណ​ទាន​ខ្នាត តូច​ដុង​តឹម ដោយ​មាន​សមា​ជិក​២៥នាក់ ក្នុង​នោះ​ភាគ​ច្រើន​គឺ​គ្រួសារ​ក្រី​ក្រ​ហេីយ​មាន​គ្រួសារ​ខ្មែរ​ជាង​៤០%​។ អ្នក​មីង​លី​អេន បាន​ចលនា​និង​លើក​ទឹក​ចិត្ត​សមា​ជិក​ហ៊ុន​ទុន​ដើម្បី​ជួយ​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ក្រុម​មាន​ដើម​ទុន​ធ្វើ​ការ​រក​ទទួល​ទាន​។ ទុន​នេះ អា​ទិ​ភាព​ឲ្យ​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ខ្លាំង​ខ្ចី​ដោយ​រូប​ភាព​សង​រំ​លស់​ជា​រៀង​រាល់​ខែ  ដំ​បូង​ស​មា​ជិក​ម្នាក់​ៗ​ត្រូវ​បង់​ប្រាក់​១០.០០០​ដុង​/ខែ ដើម្បី​ធ្វើ​ទុន​សម្រាប់​បង្ក​បង្កើន​ផល​។ ជា​រៀង​រាល់​ឆ្នាំ​សមា​ជិក​ក្នុង​ក្រុម​បង់​ប្រាក់​កើន​ជា​លំ​ដាប់  បច្ចុ​ប្បន្ន ស​មា​ជិក​ម្នាក់​ៗ​បង់​ប្រាក់​៥០.០០០​ដុង​/​ខែ។ បច្ចុប្បន្ន ដើម​ទុន​និង​ប្រាក់​ការ​របស់​ក្រុម​សរុប​ឡើង​ដល់​ជាង​២៥០​លាន​ដុង។​ អ្នក​មីង​លី​អេន ឲ្យ​ដឹង​៖​"ស​មា​ជិក​ក្រី​ក្រ​ភាគ​ច្រើន សុទ្ធ​សឹង​បាន​បុល​ទុន​របស់ក្រុម​មធ្យម​ភាគ​ពី​១០-​២៥​លាន​ដុង​/​ម្នាក់​។ ប្រាក់​ការ​គិត​ស្មើនឹង​ប្រាក់​ការ​របស់​ធនា​គារ ហើយ​ប្រាក់​ការ​ទាំង​នេះ យក​ប្រើប្រាស់​ឲ្យ​សកម្ម​ភាព​របស់​ក្រុម​។ ​ ព្រោះ​ហេតុ​នោះ ពេល​បង​ប្អូន​នា​រី​បុល​ទុន តែង​យក​ទៅ​ប្រើប្រាស់​ចំ​គោល​ដៅ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ម៉្លោះ​ហើយ​ភារ​កិច្ច​សង​ដើម​ទុន​និង​ប្រាក់​ការ​ត្រូវ​តាម​កំ​ណត់​"។

 

ក្រៅពី​នោះ អ្នក​មីង​លី​អេន​នៅ​ទាំង​ស្វែង​យល់​ឆ្លៀត​យក​គម្រោង​និង​កម្ម​វិ​ធី​នា​នាក្នុ​ង​និង​ក្រៅប្រ​ទេស​ដើម្បី​ឲ្យ​ស​មា​ជិ​ក​បាន​ចូល​រួម​រៀន​សូត្រ​បទ​ពិ​សោធន៍​ក្នុង​ការ​បង្ក​បង្កើនផ​ល បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​បង​ប្អូន​នា​រី​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ ចិញ្ចឹម​សត្វ អា​ស្រ័យ​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិ​កម្ម​ខេត្ត​និង​សមា​គម​នា​រី​រៀប​ចំ​។ បង​ស្រី​ត្រឹម​ធី​ង៉ុក​ហឿង ជា​ស​មា​ជិ​ការ​បស់​ក្រុម ឲ្យ​ដឹង​៖ "អា​ស្រ័យ​បាន​អ្នក​មីង​លី​អេន​មក​ចលនា​ខ្ញុំ​ចូល​រួម​ក្រុម​សហ​ការ​អស់​រយៈ​ពេល​១៨​ឆ្នាំ ខ្ញុំក៏​​រៀន​សូត្រ​បាន​ច្រើន​ពី​រ​បៀប​ធ្វើ​មាន​ធ្វើ​បាន​និង​កសាង​គ្រួសារ​សុភ​មង្គល​"។

​ឋិត​​ក្នុ​ងវ័យ​៧៥​ឆ្នាំ ពេល​ចូល​រួម​ពិ​ធី​ប្រ​ឡង "គំ​និត​ច្នៃ​ប្រតិ​ដ្ឋ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ឆ្លង​តាម​រយៈ​ការ​ពង្រីក​លទ្ធ​ភាព​សហ​គមន៍" អា​ស្រ័យ​កា​រិ​យា​ល័យ​ជាតិ​ស្តី​ពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ (ក្រ​សួង​ការ​ងារ  -យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​) សហ​ការ​រៀប​ចំ​នៅ​ហា​ណូយ​នា​ចុង​ឆ្នាំ​២០១៦ អ្នក​មីង​លី​អេន​និង​មិត្ត​រួម​ក្រុម​មាន​កិត្តិ​យស​សម្រេច​បាន​ជ័យ​លា​ភី​លេខ​​១​៕

លីធាង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
មីងលីអេន