01/04/2025 - 08:56

ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល មិន​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​២០២៥ 

ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល ទើប​តែផ្តល់​ព័ត៌​មាន​អំ​ពី​កាល​បរិច្ឆេទ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​ ២០២៥ ដូច​ដែល​បាន​ប្រ​កាស​រួច​មក​ហើយ។​ យោង​តាម​នោះ​ ការ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​នៅ​ឆ្នាំ​នេះ​ តាម​ការ​គ្រោង​ទុក​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២៦ និង​ថ្ងៃ​ទី ២៧ ខែ​មិថុ​នា​។​ ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល រក្សា​កាល​បរិច្ឆេទ​ប្រ​ឡង ដើម្បី​លំ​នឹង​ទឹក​ចិត្ត​សិស្ស​ ឪ​ពុក​ម្តាយ​សិស្ស​ និង​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សកម្ម​ភាព​ផ្សេង​ៗ​ទៀត​នៃ​ផ្នែក​អប់រំ។​

បេក្ខ​ជន​ចូល​រួម​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ ឆ្នាំ​២០២៤។​ រូប​ជា​ឧទា​ហរណ៍​

ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល សំ​ណូម​ពរ​ដល់​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល សហ​ការ​ស្អិត​ល្មួត​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​នា​នា​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​សិក្សា​ឆ្នាំ​ ២០២៤ - ២០២៥ ផ្សព្វ​ផ្សាយ​ពី​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ ត្រូវ​តាម​ផែន​ការ​ ធានា​សុវត្ថិ​ភាព​ ហ្មត់​ចត់​ និង​តាម​បទ​ប្បញ្ញត្តិ។​

មុន​នេះ​ មាន​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ជា​ច្រើន​បាន​ផ្ញើ​ឯក​សារ​ស្នើ​សុំ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល បន្ថយ​កាល​បរិច្ឆេទ​ប្រ​ឡងសញ្ញា​បត្រ​វិទ្យា​ល័យ។​ មូល​ហេតុ​ស្នើ​គឺ​ក្នុង​រយៈ​ពេល​ខាង​មុខ​មាន​ការ​រួម​បញ្ចូល​ខេត្ត​ ក្រុង​អាច​នាំ​ឱ្យ​មាន​ការ​ច្រ​បូក​ច្រ​បល់​ដល់​ការ​ត្រៀម​បម្រុង​សម្រាប់​សម័យ​ប្រ​ឡង។​

នៅ​ហា​ណូយ​ មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល បាន​លើ​កឡើង​ថា​ ចំ​នួន​សិស្ស​នៅ​ហា​ណូយ​ ចូល​រួម​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មាន​ចំ​នួន​ច្រើន​ជាង​គេ​ក្នុង​ទូទាំង​ប្រ​ទេស ដូច្នេះ​ប្រ​សិន​មាន​ការ​ផ្លាស់​ប្តូរ​ នាំ​ឱ្យ​ច្រ​បូក​ច្រ​បល់​ដល់​ការ​ត្រៀម​បម្រុង​នឹង​មាន​ភាព​ស្មុគ​ស្មាញ​ណាស់។​ ឆ្នាំ​នេះ​ក៏​ជា​ឆ្នាំ​ដំ​បូង​ដែល​សិស្ស​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ថ្មី​ ឆ្នាំ​ ២០១៨ ម្ល៉ោះ​ហើយ​ មាន​ចំ​ណុច​ថ្មី​ៗ​ជា​ច្រើន​ ដូច​ជា​ចំ​នួន​វិញ្ញា​សា​ប្រ​ឡង លក្ខន្តិកៈ​ប្រ​ឡង។ល។​

ហា​ណូយ​និង​ភូមិ​ភាគ​មួយ​ចំ​នួន​ទៀត​ ក៏​បាន​ស្នើ​សុំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ អនុញ្ញាត​ឱ្យ​កែ​តម្រូវ​កាល​បរិច្ឆេទ​ប្រ​ឡង​ជម្រើស​សិស្ស​ចូល​ថ្នាក់​ទី ១០ ផង​ដែរ។​

យោង​តាម​គម្រោង​ផែន​ការ​ រយៈ​ពេល​សម្រាប់​ឆ្នាំ​សិក្សា​ ២០២៤​-២០២៥ អា​ស្រ័យ​ក្រ​សួង​អប់រំ និង​បណ្តុះ​បណ្តាល បាន​ប្រ​កាស​តាំង​ពី​ដើម​ឆ្នាំ​សិក្សា​ ស​ម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​ ២០២៥ តាម​ការ​គ្រោង​ទុក​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២៦និង​ថ្ងៃ​ទី​២៧ ខែ​មិថុនា៕​

      យោង​តាម​ tuoitre.vn -ប្រែ​សម្រួល​៖ សុផន

ចែករំលែកអត្ថបទ