17/03/2025 - 15:06

ស្នាម​ញ​ញឹម​របស់ ៤T ធ្វើ​ឱ្យ​គាំ​ទ្រ​រំ​ភើប​ចិត្ត 

៤T គឺ​ជា​រហស្ស​នាម​ដែល​អ្នក​គាំ​ទ្រ​ដាក់​ឱ្យ​កី​ឡា​កា​រិនី​បាល់​ទះ ត្រឹង​ធី​ថាញ​ធ្វី។ នាង​បាន​វិល​មក​ប្រ​កួត​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​នៅ​ពាន​រង្វាន់​ហ្វា​លឺ-ប៊ិញ​ដៀង ឆ្នាំ​២០២៥ ឱ្យ​ក្រុម VTV ប៊ិញ​ដៀង ឡុង​អាង។

​ ធ្វី​បាន​វិល​មក​ប្រ​កួត​វិញ របៀប​លេង​បាល់ ពិត​ជា​អស្ចារ្យ។ (រូប​ថត៖ អិន​ធឺ​ណិត)

ក្រោយ​ពី​រង​របួស​ពេល​កំ​ពុង​ប្រ​កួត​ឱ្យ​ក្លឹប​នៅ​ប្រ​ទេស​ជប៉ុន ទម្រង់​លេង​របស់​ធ្វី​បាន​ធ្លាក់​ចុះ។ ដោយ​សារ​នាង​មិន​ហ៊ាន​លោត​ខ្ពស់ ដូច្នេះ​ការ​គប់​បាល់​របស់​នាង​មិន​ខ្លាំង។ ការ​រង​របួស​ធ្វើ​ឱ្យ​អន់​ថយ​លទ្ធ​ភាព​នៃ​ការ​ការ​ពារ និង​សេ​វីត​បាល់​របស់​ធ្វី។ ហេតុ​នេះ ធ្វី​ខ្វះ​សមត្ថ​ភាព​ពេល​ធ្វើ​ជា​ប្រ​ធាន​ក្រុម។

ពេល​នេះ ធ្វី​បាន​វិល​មក​ប្រ​កួត​ឱ្យ​ក្រុម​ជម្រើស​ជាតិ​វិញ អ្នក​គាំ​ទ្រ​ពិត​ជា​ព្រួយ​បារម្ភ​ចំ​ពោះ​របៀប​លេង​បាល់​របស់​នាង។ ភាព​អសមត្ថ​ភាព​ក្នុង​ការ​គប់​បាល់​មិន​បាន​ដូច​បំ​ណង​ធ្វើ​ឱ្យ​ធ្វី​ធ្លាក់​ទឹក​មុខ។ ស្នាម​ញ​ញឹម​របស់​ប្រ​ធាន​ក្រុម ៤T ហាក់​ដូច ជា​រសាយ​បាត់។ នាង​ជា​ទី​បង្អែក​ខាង​ស្មារតី​សម្រាប់​មិត្ត​រួម​ក្រុម ដូច្នេះ ពេល​នាង​មិន​សូវ​សើច​ក្រុម​ប្រ​កួត​ក៏​ចុះ​ដៃ។ ដោយ​យល់​ឃើញ​ដូច្នេះ គ្រូ​បង្វឹក តិច​ឱ្យ​ធ្វី​ចេញ​ប្រ​កួត។ បន្ទាប់​ពី​ក្រ​កួត​ឱ្យ​ក្លឹប​នៅ​ប្រ​ទេស​ជប៉ុន ធ្វី​បាន​ងាក​មក​កួត​ឱ្យ​ក្លឹប​ប្រ​ទេស​តួក​គី ប្រ​ទេស​ឥណ្ឌូ​នេសី ប៉ុន្តែ របៀប​លេង​បាល់​នៅ​តែ​មិន​បាន​ល្អ​ដូច​ដើម​នៅ​ឡើយ។ អ្នក​គាំ​ទ្រ​របស់​ធ្វី បាន​គិត​ទៅ​ដល់​ករណី នា​រី​មាស​នឹង​ឆាប់​រំសាយ​អា​ជីព​ដោយ​សារ​តែ​របួស​មិន​អាច​ជា​សះ​ស្បើយ។ ប៉ុន្តែ នាង​បាន​សម្ងំ​ហ្វឹក​ហាត់ ដើម្បី​វិល​មក​ប្រ​កួត​វិញ។

និយាយ​តាម​ពិត មិន​មែន​អ្នក​ណា​ក៏​សុទ្ធ​តែ​ដាក់​ទំ​នុក​ចិត្ត​ទៅ​លើ​ការ​វិល​មក​របស់​កី​ឡា​ករិនី ៤T ពេល​នាង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​របស់​ក្រុម VTV ប៊ិញ​ដៀង​ឡុង​អាង ប្រ​កួត​នៅ​ពាន​រង្វាន់​ហុង យឿង​ឆ្នាំ​នេះ។ ដូច្នេះ​ហើយ អ្នក​គាំ​ទ្រ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ចំ​ពោះ​វត្ត​មាន​របស់​ធ្វី​ក្នុង​ការ​ប្រ​កួត​បើក​ឆាក​របស់​ក្រុម​ជួប​ជា​មួយ​ក្លឹប​ស៊ី​ម៉ងត៍​ឡុងសើុង ខេត្ត​ថាញ់​ហ្វា។ រូប​ភាព “វាយ​សម្រុក​ឆ្វេង ស្តាំ” របស់​ធ្វី​បាន​វិល​មក។ ការ​គប់​បាល់​ចំ​កណ្តាល​ទី​លាន ឈុត​ក្រ​ឡាស់​ខ្លួន​សង្គ្រោះ​បាល់ ។ល។ ពិ​សេស គឺ​ស្នាម​ញ​ញឹម​នាំ​មក​ថាម​ពល​វិជ្ជ​មាន បាន​បង្ហាញ​លើ​ផ្ទៃ​មុខ​របស់ ៤T។ លក្ខណៈ​ទាំង​អស់​ដូច​ពោល​ខាង​លើ​ជា​ការ​ចាំ​បាច់ ដើម្បី​ធ្វី​ដណ្តើម​បាន​៣១ ពិន្ទុ សម្រាប់​ការ​ក្រ​ឡាស់​ស្ថាន​ភាព ក្រោយ​ពី ៤ សិត​របស់​ក្រុម VTV ប៊ិញ​ដៀង​ឡុង​អាង។

ពិន្ទុ​ដំ​បូង​នៅ​សិត​ទី ៥ ក្នុង​ការ​ប្រ​កួត​លើក​ទី ២ ជួប​ជា​មួយ​ក្រុម Vietinbank VC ដែល​នាង​រក​បាន​ដោយ​របៀប​លេង​បាល់​គួរ​ឱ្យ​ចាប់​អា​រម្មណ៍។ ៤T សម្រេច​បាន​៣​ពិន្ទុ​បន្ត​បន្ទាប់ ដើម្បី​ក្រុម​VTV ប៊ិញ​ដៀង​ឡុង​អាង យក​ឈ្នះ​ដោយ​លទ្ធ​ផល ៣-២។ នោះ​គឺ​ការ​ក្រ​ឡាស់​ស្ថាន​ភាព​លើក​ទី ២ របស់​ក្រុម VTV ប៊ិញ​ដៀង​ឡុង​អាង នៅ​ក្នុង​ការ​ប្រ​កួត។ ការ​យក​ឈ្នះ​នេះ ក្រុម​បាល់​តំ​បន់​ខាង​លិច ឈាន​ឡើង​នាំ​មុខ​ពូល A ។ ប៉ុន្តែ​នៅ​មាន​ការ​សាក​ល្បង​ជា​ច្រើន​ទៀត​សម្រាប់​ធ្វី​និង​មិត្ត​រួម​ក្នុង​ដំ​ណើរ​ដណ្ដើម​ពាន​ជើង​ឯក។ តែ​ចំ​ពោះ​មុខ ស្នាម​ញ​ញឹម​បាន​បង្ហាញ​លើ​បបូរ​មាត់​របស់​កី​ឡា​ការិនី ៤T ប្រ​ការ​នេះ​ធ្វើ​ឱ្យ​គាំ​ទ្រ​រំ​ភើប​ចិត្ត​ក្រៃ​លែង៕

ហា​ថាញ-មុនី

ចែករំលែកអត្ថបទ