គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ រៀបចំកិច្ចប្រជុំគណៈប្រតិបត្តិការបក្ខភាគក្រុង (បើកទូលាយ) សំដៅបូកសរុបបណ្តោះអាសន្នការងារត្រៃមាសទី១ និងផ្សព្វផ្សាយភារកិច្ចត្រៃមាសទី២ ឆ្នាំ២០២៥។


អ្នកតំណាងចូលរួមក្នុងកិច្ចប្រជុំ។
កិច្ចប្រជុំបានពិភាក្សានិងឯកភាពវាយតម្លៃក្នុងត្រៃមាសទី១ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់និងប្រជាជន ការអនុវត្តភារកិច្ចនយោបាយរបស់ក្រុងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងនោះ ការកសាងបក្ស រៀបចំបក្ស និងកសាងប្រព័ន្ធនយោបាយត្រូវបានយកចិត្តទុកដាក់និងពង្រឹង។ គណៈកម្មាធិការនិងអង្គការបក្សក្រុងគ្រប់លំដាប់ថ្នាក់ បានផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឺងម៉ាត់ មានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តបទបញ្ជា បទប្បញ្ញត្តិ និងសេចក្តីសន្និដ្ឋានរបស់បក្ស; ប្តេជ្ញាអនុវត្តការរៀបចំធ្វើឱ្យរឹងមាំប្រព័ន្ធចាត់តាំង ប្រព័ន្ធនយោបាយសម្រិតសម្រាំង សុពលភាពនិងប្រសិទ្ធភាព។ សេដ្ឋកិច្ច - សង្គមក្រុងបន្តអភិវឌ្ឍន៍វិស័យផ្សេងៗទៀតសុទ្ធតែកើន បើប្រៀបនឹងត្រៃមាសទី១នៃឆ្នាំកន្លង។ ក្នុងនោះ សន្ទស្សន៍អភិវឌ្ឍន៍ផលិតកម្មឧស្សាហកម្មប៉ាន់ស្មានកើនប្រមាណ ៦,២% បើប្រៀបនឹងត្រៃមាសទី១នៃឆ្នាំកន្លង; សរុបកម្រិតលក់រាយទំនិញនិងប្រាក់ចំណូលពីសេវាកម្ម ប៉ាន់ស្មានបានប្រមាណ ៣៦.១២៣ ពាន់លានដុង កើន ១៥,២% បើប្រៀបនឹងត្រៃមាសទី១នៃឆ្នាំកន្លង; តម្លៃនីហរ័ណទំនិញនិងប្រាក់ចំណូល ប៉ាន់ស្មានបានជាង ៦៣៣,៦ លានដុល្លារអាមេរិក កើន ១៧,២៤% បើប្រៀបនឹងត្រៃមាសទី១នៃឆ្នាំកន្លង; ភ្ញៀវទេសចរមកកាន់ក្រុង ប៉ាន់ស្មានប្រមាណជាង ១,៦៦ លាននាក់ កើន ៤% បើប្រៀបនឹងត្រៃមាសទី១នាំឆ្នាំកន្លង។ សរុបប្រាក់ចំណូលថវិការដ្ឋនៅលើភូមិសាស្រ្តបាន ៤.៣០២ ពាន់លានដុង សម្រេចបាន ១៩,៥៤% នៃភាគកម្រិតដែលមជ្ឈិមនិងក្រុមប្រឹក្សាប្រជាជនប្រគល់ជូន។
ថ្លែងបូកសរុបក្នុងកិច្ចប្រជុំ សមមិត្ត ដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ បានគូសបញ្ជាក់៖ ឆ្នាំ ២០២៥ ជាឆ្នាំត្រូវតែពន្លឿនល្បឿនផ្លោះទៅមុខ ផ្តុំកម្លាំងខិតខំអនុវត្តជ័យជម្នះនូវទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម អាណត្តិកាល ២០២០ - ២០២៥ បង្កជាបុព្វបទ គ្រឹះធារដ៏រឹងមាំដើម្បីឈានចូលយុគសម័យថ្មី។ សមមិត្ត សំណូមពរគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ គប្បីផ្តុំកម្លាំងអនុវត្តព្រមៗគ្នានូវវិធានការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ខិតខំកំណើន (GRDP) ក្នុងត្រៃមាសទី២ សម្រេចបានពី ១០,៨៩ - ១១,០១% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លង; អនុវត្តវិន័យ ក្រឹត្យក្រមរដ្ឋបាលម៉ឺងម៉ាត់ ម្ចាស់ការដោះស្រាយការងារដែលបានប្រគល់ឱ្យដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ប្តេជ្ញាមិនទុកឱ្យកើតមានស្ថានភាពធ្វើការអែអង់ រុញទៅរុញមក ឬគេចវេះទទួលខុសត្រូវ។ ផ្តុំកម្លាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការជំរុញរំសាយទុនវិនិយោគសាធារណៈ ខិតខំដល់ត្រៃមាសទី២ សម្រេចបាន៤៤%។ល។ យកចិត្តទុកដាក់វិនិច្ឆ័យ ដោះស្រាយដាច់ស្រេចនូវការលំបាក ជំពាក់ជំពិនចំពោះសំណង់គម្រោងវិនិយោគក្រៅថវិការដ្ឋដែលមានល្បឿនដំណើរការកសាងយឺត កកស្ទះអូសបន្លាយច្រើនឆ្នាំ និងបើកធនធានដីធ្លីដើម្បីជំរុញកម្លាំងចលករកំណើន។ បង្កើនការងារធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្តជាដើម៕
អាញយ៉ុង-វិមាន