រយៈពេលកន្លង ភូមិភាគនានាលើភូមិសាស្រ្តក្រុងកឹងធើ កំពុងបន្តិចម្តងៗផ្សព្វផ្សាយការផ្លាស់ប្ដូរឌីជីថលក្នុងការកសាងជនបទថ្មីកម្រិតខ្ពស់ ជនបទថ្មីគំរូ ឆ្ពោះទៅរកជនបទថ្មីឆ្លាតវៃ។ ឆ្លងតាមរយៈនោះ រួមចំណែកផ្លាស់ប្ដូរមុខមាត់ភូមិភាគ កាត់បន្ថយគម្លាតបច្ចេកវិទ្យាឌីជីថលរវាងទីក្រុង និងជនបទ។

នៅឃុំនានាលើភូមិសាស្រ្តក្រុងកឹងធើ បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
ដោះស្រាយបែបបទរដ្ឋបាលជូនប្រជាជន។
សកម្មភាពផ្លាស់ប្ដូរឌីជីថលក្នុងការកសាងជនបទថ្មីកម្រិតខ្ពស់ ជនបទថ្មីគំរូលើភូមិសាស្រ្តក្រុងកឹងធើ ជំហានដំបូងនាំមកលទ្ធផលជាវិជ្ជមាន រួមចំណែកជំរុញដំណើរការផ្លាស់ប្ដូរឌីជីថល សំដៅផ្លាស់ប្ដូរជាមូលដ្ឋាននូវសកម្មភាពគ្រប់គ្រង ចាត់ចែង ត្រួតពិនិត្យរបស់ស្ថាប័ន គ្រប់គ្រងគ្រប់លំដាប់ថ្នាក់ សកម្មភាពផលិតអាជីវកម្មរបស់ប្រជាជននិងអាជីវកម្ម។ យោងតាមការិយាល័យសម្របសម្រួលកសាងជនបទថ្មី ក្រុងកឹងធើ មកទល់បច្ចុប្បន្ន ឯកសារការងារនៅឃុំលើភូមិសាស្រ្តក្រុងត្រូវបានវិនិច្ឆ័យលើបរិស្ថានបណ្ដាញទាំង១០០% (មិនរាប់បញ្ចូលឯកសារវិនិច្ឆ័យការងារដែលមានខ្លឹមសារសម្ងាត់); ឃុំទាំង១០០% សម្រេចលក្ខឋានទី៨អំពីព័ត៌មាននិងសារគមនាគមន៍ ស្របតាមក្រមលក្ខឋានក្រុងកឹងធើអំពីឃុំជនបទថ្មីកម្រិតខ្ពស់ ដំណាក់កាល ២០២១ - ២០២៥; កម្មាភិបាលគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ទាំង ១០០% ចូលរួមអនុវត្តកម្មវិធី ទិសដៅជាតិកសាងជនបទថ្មីត្រូវបានហ្វឹកហាត់ បង្កើនសមត្ថភាពអំពីការផ្លាស់ប្ដូរឌីជីថល; ឃុំទាំង ១០០%មានសហករណ៍ មានទម្រង់ចងសម្ព័ន្ធផលិតផ្សារភ្ជាប់នឹងប្រើប្រាស់កសិផលសំខាន់ និងទម្រង់ចងសម្ព័ន្ធជាមួយតំបន់វត្ថុធាតុដើម ដែលមានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ល។
កិច្ចការផ្សព្វផ្សាយកសាងជនបទថ្មីគំរូ បានរួមចំណែកធ្វើឱ្យផ្លាស់ប្ដូរលើគ្រប់វិស័យនៃជីវភាពរស់នៅរបស់ប្រជាជនឃុំញើងង៉ៀ ក្នុងនោះ មានអនុវត្តផ្លាស់ប្ដូរឌីជីថល។ បច្ចុប្បន្ន អ្នកចម្ការភាគច្រើនលើភូមិសាស្រ្តឃុំ បានដំឡើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ; ផលិតផលសំខាន់ៗមួយចំនួនរបស់ភូមិភាគបានអនុវត្តការស្វែងរកប្រភព មានលេខកូដតំបន់ដាំ ផ្សព្វផ្សាយលើអ៊ីនធឺណិតនិងលក់ទំនិញតាមរយៈបណ្ដាញពាណិជ្ជកម្មអេឡិចត្រូនិក។ នៅលើភូមិសាស្រ្តឃុំមានកន្លែងសាធារណៈចំនួន១៧ដែលមាន Wifi ឥតគិតថ្លៃ; អត្រាប្រជាជនប្រើប្រាស់ទូរស័ព្ទឆ្លាតវៃសម្រេច៨៦,១%; អត្រាគ្រួសារដែលមានបណ្ដាញខ្សែកាបសម្រេច ៧០,៥%។ ឃុំបានចាត់អ្នករដ្ឋការបំពេញការងារនៅផ្នែកច្រកចេញចូលតែមួយ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ណែនាំប្រជាជនប្រើប្រាស់សេវាសាធារណៈតាមអ៊ិនធឺណិតពេញលេញនិងមួយចំណែកប្រើប្រាស់កម្មវិធីមួយចំនួននៅលើទូរស័ព្ទឆ្លាតវៃ។ល។
ពង្រីកប្រសិទ្ធភាពក្នុងការផ្លាស់ប្ដូរឌីជីថល ផ្សារភ្ជាប់នឹងកសាងជនបទថ្មីកម្រិតខ្ពស់ ជនបទថ្មីគំរូ លោកង្វៀងង៉ុកហែ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានសំណូមពរឱ្យឃុំនានាយកចិត្តទុកដាក់ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្ដូរឌីជីថលក្នុងសារគមនាគមន៍។ ព្រមជាមួយនោះ ជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់ផលិតផល OCOP (កម្មវិធី “ឃុំមួយផលិតផលមួយ”) តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ ឃុំនានាបានជំរុញការផ្លាស់ប្ដូរឌីជីថលក្នុងការកសាងជនបទថ្មីគំរូ ឆ្ពោះទៅកាន់ឃុំជនបទថ្មីឆ្លាតវៃ៕
ធូទ្រិញ - ថាច់ធី