យោងតាមគណៈកម្មាធិការប្រជាជនស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ ការងារកាត់បន្ថយភាពក្រីក្រនិយាយារួម និងតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក ត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែក យកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។

ហាងជួសជុលម៉ូតូរបស់កូនលោកហ្វិញថាញប៊ិញ មានភ្ញៀវមិនដាច់។
ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ មានជនជាតិភាគតិចរស់នៅ ១១ ជនជាតិ ស្រូបអត្រាប្រមាណ ៥% នៃចំនួនប្រជាជនទូទាំងស្រុក។ លោកង្វៀងថេចូវ ប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រឹងវ៉ាន់ថើយ ឱ្យដឹង៖ រយៈពេលកន្លង ទោះបីសេដ្ឋកិច្ចនៅជួបការលំបាកច្រើនក៏ដោយ ប៉ុន្តែគ្រប់ថ្នាក់ គ្រប់ផ្នែក តែងយកចិត្តទុកដាក់និងផ្តល់ប្រភពធនធានអាទិភាពជាច្រើនសម្រាប់ការងារកាត់បន្ថយភាពក្រីក្រដោយចីរភាព បំផុតគឺនៅតំបន់ជនរួមជាតិភាគតិច។ តាមរយៈនោះ ស្រុកក៏បានផ្សព្វផ្សាយព្រមៗគ្នានូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ មានដូច៖ បណ្តុះបណ្តាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើ; គោលនយោបាយអនុគ្រោះឥណទាន; គោលនយោបាយជំនួយប្រាក់អគ្គិសនីដល់គ្រួសារក្រីក្រ; គោលនយោបាយឧបត្ថម្ភសាងសង់ផ្ទះ ដីធារផ្ទះ និងគោលនយោបាយសុខុមាលភាពសង្គមជាច្រើនទៀត។ល។ ពិសេស ចំពោះជនរួមជាតិភាគតិច ក្រៅពីគោលនយោបាយរួម ស្រុកនៅទាំងគួបផ្សំអនុវត្តកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល I ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ដោយមានគម្រោង និងអនុគម្រោងជាច្រើន។ ជាក់ស្តែងដូច៖ ដោះស្រាយអំពីលំនៅឋាន ខ្វះដីធារផ្ទះ ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់; រៀបចំពង្រាយលំនឹងទីលំនៅជូនប្រជាជន អភិវឌ្ឍផលិតកសិកម្ម រុក្ខកម្មដោយចីរភាព ។ល។ ជាពិសេស គឺវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើការផលិត ការប្រជុំជីវភាពរបស់ប្រជាជន ដោយប្រភពទុនសរុបប្រមាណ ២,៩ ពាន់លានដុង។ អាស្រ័យហេតុនេះ តាមប្រសាសន៍លោក ង្វៀងថេចូវ អត្រាគ្រួសារក្រីក្ររបស់ស្រុកកាត់បន្ថយពី ៣,២៤% នៅឆ្នាំ ២០១៩ ថយចុះនៅ ១,៣២% នៅដើមឆ្នាំ ២០២៤; ចំនួនគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចចាប់ពី ៣១១ គ្រួសារ ថយចុះនៅ ១១៦ គ្រួសារនៅដើមឆ្នាំ ២០២៤។
លោកហ្វិញថាញប៊ិញ ជាជនជាតិខ្មែរនៅភូមិកិញដឹង B ឃុំខាញ់ហឹង ពីមុនជាគ្រួសារក្រីក្រ អាស្រ័យបានឧបត្ថម្ភបុលទុនអភិវឌ្ឍផលិតកម្ម គាត់និងកូនប្រុសបានបើកហាងជួសជុលម៉ូតូ។ ពេលកូនស្ទាត់មុខរបរ គាត់និងប្រពន្ធទៅធ្វើការឈ្នួលនិងជួលដីធ្វើស្រែ ដាំដំណាំ។ “គ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ ហើយសង់បានផ្ទះឥដ្ឋសមរម្យ។ ខ្ញុំគិតថា ក្រៅពីការឧបត្ថម្ភរបស់រដ្ឋ គ្រួសារក្រីក្រត្រូវខ្នះខ្នែងពលកម្ម ទើបឈានឡើងចាកផុតពីភាពក្រីក្រ” លោកថាញប៊ិញ បានចែករំលែកដូច្នេះ។ តាមប្រសាសន៍លោក ង្វៀងវ៉ូវបាំង ប្រធានគណៈកម្មាធិការប្រជាជនឃុំខាញ់ហឹង ឱ្យដឹង៖ កម្មាភិបាល បក្ខជនក្នុងឃុំមានការយល់ដឹងយ៉ាងច្បាស់អំពីភារកិច្ចកាត់បន្ថយភាពក្រីក្រ បំផុតគឺក្នុងជនរួមជាតិភាគតិច ជាភារកិច្ចមួយរបស់ខ្លួន ម្ល៉ោះហើយបានយកចិត្តទុកដាក់យ៉ាងដិតដល់។ ផ្តើមពីនោះ បានធ្វើការផ្សព្វផ្សាយ អប់រំ លើកទឹកចិត្តជារឿយៗដល់គ្រួសារក្រីក្រ ជម្នះលំបាក ខិតខំបង្កើតការងារធ្វើ ឈានឡើងចាកផុតពីភាពក្រីក្រ។ “ដោយការឧបត្ថម្ភរបស់រដ្ឋ របស់សហគមន៍ មានគ្រួសារជនជាតិភាគតិចជាច្រើននៅលើភូមិសាស្ត្រឃុំ បានខិតខំឈានឡើង មិនត្រឹមតែចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ ជាជំហានៗក្លាយជាគ្រួសារមានជីវភាពធូរធារ។ មានទម្រង់សេដ្ឋកិច្ច-សង្គមជាច្រើននៅតំបន់ជនរួមជាតិខ្មែរ ត្រូវបានអភិវឌ្ឍតាមទិសដៅផលិតមុខទំនិញ មានដូច៖ ទម្រង់ពិពិធកម្មពូជដំណាំនៅភូមិកិញដឹងA; ទម្រង់ដាំក្រូចថ្លុង ដាំដូងសៀមតឿ នៅភូមិកិញដឹង A ភូមិកិញហាំង A ភូមិកុងង៉ីប B; ទម្រង់ដាំដំណាំនៅភូមិញ៉ាម៉ាយ A ។ល។ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់” លោកវ៉ូវបាំង បានឱ្យដឹងដូច្នេះ៕
ថាញឡុង-មុនី