មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/04/2025 - 16:00

អ្នកនាំមកក្តីរីករាយដល់គ្រួសារក្រីក្រនៅតំបន់ព្រំដែនសមុទ្រ 

ទទួល​តួនា​ទី​ជា​ស្នង​ការ​នយោ​បាយ​ប៉ុសិ៍្ដ​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ទី​រួម​ខេត្ត​វិញ​ចូវ ខេត្ត​សុក​ត្រាំង វរសេនីយ៍​ត្រី លោក​ង្វៀង​ហ្វាង​ដែ មិន​ត្រឹម​តែ​អនុវត្ត​ល្អ​ការ​ងារ​ក្នុង​ការ​ធា​នា​សន្តិ​សុខ​តំ​បន់​ព្រំ​ដែល​សមុទ្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​កសាង​ទម្រង់​ជា​ច្រើន​ដើម្បី​ជួយ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​ឈាន​ឡើង។

វរសេ​នីយ៍​ត្រី ហ្វាង​ដែ ប្រ​មូល​ផល​កូន​ស្ពៃ​មើម​ជា​មួយ​ជន​ពិ​ការ​នៅ​ឡាយ​ហ្វា។

ឆ្នាំ ២០២៣ ពេល​ដែល​ទទួល​តួនា​ទី​ជា​ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា លោក​ហ្វាង​ដែ តែង​តែ​ចុះ​ទៅ​មូល​ដ្ឋាន​ដើម្បី​ក្តាប់​ស្ថាន​ភាព និង​ស្វែង​យល់​ពី​ជីវ​ភាព​ប្រ​ជា​ជន។ ពិ​សេស ពេល​ក្តាប់​ច្បាស់​អំ​ពី​ជីវ​ភាព ក៏​ដូច​ជា​បំ​ណង​ប្រាថ្នា​របស់​ជន​រួម​ជាតិ​ខ្មែរ លោក​ហ្វាង​ដែ បាន​កសាង​ទម្រង់​និង​ខ្នះ​ខ្នែង​ជួយ​ប្រ​ជា​ជន។ កាល​ពី​ខែ​តុ​លា ឆ្នាំ២០២៣ លោក​ហ្វាង​ដែ បាន​លើក​ទឹក​ចិត្ត​កម្មា​ភិ​បាល យុទ្ធ​ជន បង្កើន​ការ​ផលិត​និង​កៀរ​គរ​សប្បុ​រស​ជន​ដើម្បី​រួម​គ្នា​អនុវត្ត​ទម្រង់ “ល្វែង​ផ្សារ​សូន្យ​ដុង” “ផ្សារ​ណាត់​ពិ​សេស” សម្រាប់​អ្នក​ក្រ។ ទន្ទឹម​នឹង​នោះ ចលនា​កម្មា​ភិ​បាល យុទ្ធ​ជន មួយ​ថ្ងៃ​ដក​ទុក​អា​ហារ​មួយ​ចំ​ណែក​ដើម្បី​បង្កើត​ទម្រង់ “ខាប់​អង្ករ​មនោ​សញ្ចេត​នា​កង​ទ័ព​ប្រ​ជា​ជន”; ដក​ហូត​មួយ​ចំ​ណែក​ប្រាក់​ចំ​ណេញ​ដែល​បាន​មក​ពី​ការ​បង្កើន​ផលិត​កម្ម ដើម្បី “ចិញ្ចឹម​ជ្រូក​ដី​បង្កើត​មូល​និធិ​សម្រាប់​សកម្ម​ភាព” ដើម្បី​ទុក​ទិញ​ថ្នាំ​ព្យា​បាល​ជំងឺ​និង​សម្ភារៈ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ និង​រៀង​រាល់​សប្ដាហ៍​បញ្ជូន​កម្មា​ភិបាល​ពេទ្យ​យោ​ធា​ចុះ​ដល់​ផ្ទះ​ដើម្បី​ពិនិត្យ​សុខ​ភាព ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ ជូន​អំ​ណោយ​ដល់​មនុស្ស​ចាស់គ្មាន​ទី​ពឹង ជន​ពិ​ការ និង​អ្នក​មាន​ជំងឺ​រុាំ​រៃ​នៅ​លើ​ភូមិ​សាស្រ្ត។

ការ​ងារ​របស់​វរសេ​នីយ៍​ត្រី​ហ្វាង​ដែ តែង​នាំ​មក​នូវ​ភាព​រីក​រាយ​និង​សុភ​មង្គល​ជូន​ប្រ​ជា​ជន។

មក​ទល់​ពេល​នេះ ទម្រង់ “លែ្វង​ផ្សារ​សូន្យ​ដុង” និង “ផ្សារ​ណាត់​ពិ​សេស” សម្រាប់​គ្រួ​សារ​ក្រី​ក្រ បាន​ចាត់​តាំង ១៩ លើក និង​ជូន​អំ​ណោយ​ជាង ៧០០ ចំ​ណែក ក្នុង​នោះ រួម​មាន​៖ អង្ករ មី សាច់ បន្លែ​ផ្លែ​ឈើ និង​គ្រឿង​ឧបភោគ​បរិភោគ​ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​និង​ជន​ពិ​ការ; ទម្រង់ “មួយ​សប្តាហ៍​ធ្វើ​ការ​ងារ​មួយ​មាន​អត្ថ​ន័យ” ចលនា​បាន​ផ្ទះ​មហា​សាម​គ្គី​៤​ខ្នង កង់ ១៥ គ្រឿង និង​អំ​ណោយ ៤៨ ចំ​ណែក... ដល់​សិស្សា​នុសិស្ស និង​គ្រួ​សារ​ក្រី​ក្រ​នៅ​ភូមិ​ភាគ។ ក្រៅ​ពី​នោះ លោក​ហ្វាង​ដែ នៅ​ទាំង​ស្រាវ​ជ្រាវ​រក​វិធី​ជួយ​ដល់​ជន​ពិ​ការ ចេះ​របៀប​បណ្តុះ​សណ្តែត​បណ្ដុះ និង​បណ្តុះ​កូន​ស្ពៃ​មើម ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម និង​លំ​នឹង​ជីវ​ភាព។ បង​ស្រី លី​ធី​សាង នៅ​ភូមិ​ព្រៃ​ជាប់ B ឱ្យ​ដឹង៖ “រៀង​រាល់​ខែ រាល់​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ គឺ​គ្រួ​សារ​ខ្ញុំ​តែង​បាន​ពូៗ​កង​ទ័ព​ចុះ​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ បាន​ជា​ជីវ​ភាព​មិន​មាន​ភាព​តាន​តឹង​ទៀត​ទេ។ ពេល​នេះ ខ្ញុំ​រីក​រាយ​និង​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ពូៗ​កង​ទ័ព​បាន​ឱ្យ​គ្រាប់​សណ្តែក​ពូជ ឧប​ករណ៍ និង​ណែ​នាំ​របៀប​បណ្តុះ​សណ្តែត​បណ្ដុះ​សម្រាប់​លក់ ដូច្នេះ ខ្ញុំ​អាច​រក​ប្រាក់​បាន​ដោយ​ខ្លួន​ឯង” ។

វរសេនីយ៍​ត្រី លោក​ហ្វាង​ដែ មាន​ប្រ​សាសន៍៖ “ការ​ងារ​ដែល​ខ្ញុំ​ធ្វើ​សម្រេច​បាន​លទ្ធ​ផល​ល្អ គឺ​អា​ស្រ័យ​ដោយ​ការ​សាម​គ្គី រួម​កម្លាំង​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​ក្នុង​អង្គ​ភាព ដើម្បី​បំ​ពេញ​ភារ​កិច្ច​ការ​ពារ​សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ និង​ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព ដើម្បី​សន្តិ​ភាព​មាតុ​ភូមិ និង​សុភ​មង្គលរ​បស់​ប្រ​ជា​ជន គឺ​ជា​ឧត្តម​គតិ​ដ៏​ថ្លៃ​ថ្លា ហើយ​ក៏​ជា​ភារ​កិច្ច​ដ៏​ពិសិដ្ឋ​របស់​កង​ទ័ព​យើង​ខ្ញុំ​ដែរ” ៕

  យ៉ី​អាញ់-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ