យោងតាមនគរបាលសង្កាត់ឡុងត្វៀង ខ័ណ្ឌប៊ិញធ្វី ក្នុង២ខែដើមឆ្នាំ ២០២៥ អង្គភាពបានសហការជាមួយកងកម្លាំងយោធាសង្កាត់ កងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន បង្កើនការដើរល្បាត ធានាសន្តិសុខសណ្តាប់ធ្នាប់ សណ្តាប់ធ្នាប់ទីក្រុង និងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍វិសាលភាពទូទាំងសង្កាត់។

កម្លាំងនគរបាលសង្កាត់ឡុងត្វៀង និងកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន សង្កាត់ បើកយុទ្ធនាការរក្សាសណ្តាប់ធ្នាប់ទីក្រុង សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍លើភូមិសាស្រ្តសង្កាត់ឡើងវិញ។
ក្នុងនោះ ជំរុញការផ្សព្វផ្សាយបានជាង ៦០ លើក មានរយៈពេល ៣០០ នាទីនៅលើស្ថានីយ ផ្សាយសម្លេងរបស់សង្កាត់អំពីបទប្បញ្ញតិ្តនៃច្បាប់ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក; ច្បាប់បង្ការទប់ស្កាត់ផលប៉ះពាល់របស់ស្រាបៀរជាដើម។ ទន្ទឹមនឹងនោះ បើកយុទ្ធនាការក្សាសណ្តាប់ធ្នាប់ទីក្រុង សណ្តាប់ធ្នាប់សុវត្ថិភាពចរាចណ៍នៅ តាមចំណុចផ្សារលើភូមិសាស្រ្តសង្កាត់ឡើងវិញ បំផុតគឺនៅម៉ោងមធ្យោបាយចូលរួមចរាចរច្រើន ប្តេជ្ញាមិនទុកឱ្យកើតមានបញ្ហាកកស្ទះចរាចរណ៍។
ឆ្លងតាមរយៈនោះ កងកម្លាំងបានប្រទះឃើញ និងវិនិច្ឆ័យបទល្មើសអំពីសណ្តាប់ធ្នាប់ទីក្រុង សណ្តាប់ធ្នាប់ចរាចរណ៍ចំនួន ១៨ ករណី ពិន័យជាទឹកប្រាក់ជាង ៨ លានដុង ដោយកំហុសទូទៅ ដូច៖ មិនពាក់មួកសុវត្ថិភាព សំចតម៉ូតូលើទ្រូង ផ្លូវ លក់ដូរតាមដងផ្លូវនិងចិញ្ចើមផ្លូវក្រុង។ នគរបាលសង្កាត់បានសហការជាមួយប៉ូលិសចរាចរណ៍ និងប៉ូលិសបង្ការពន្លត់អគ្គិភ័យខ័ណ្ឌ រៀបចំផ្សព្វផ្សាយច្បាប់សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក បំណិនវិនិច្ឆ័យស្ថានភាពបង្ការពន្លត់ការឆេះផ្ទុះ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជិត ១.៣០០ នាក់លើភូមិសាស្រ្តសង្កាត់។
នៅពេលខាងមុខ នគរបាលសង្កាត់ឡុងត្វៀង នឹងបង្កើនកិច្ចសហការដើម្បីផ្សព្វផ្សាយឯកសារបទដ្ឋានច្បាប់របស់មជ្ឈិម ក្រុងកឹងធើ ខ័ណ្ឌប៊ិញធ្វី ដែលទាក់ទងដល់ការធានាសណ្តាប់ធ្នាប់ទីក្រុង សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកផ្លូវ ទឹកលើផ្ទៃប្រទេស; បទប្បញ្ញត្តិពិន័យបទល្មើសរដ្ឋបាលលើវិស័យចរាចរណ៍ផ្លូវគោក; វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ អាស្រ័យពិសាគ្រឿងស្រវឹងនៅលើភូមិសាស្រ្តក្រុង; គម្រោងអំពីវិធានការធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវទឹកលើផ្ទៃប្រទេសក្នុងស្ថានភាពថ្មីនៅលើភូមិសាស្រ្តក្រុង។ល។ ឆ្លងតាមរយៈនោះ បង្កើនការត្រួតពិនិត្យ វិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់នូវករណីប្រព្រឹត្តបំពាន ដូច៖ បើកបរហួសល្បឿនកំណត់; បើកបរមធ្យោបាយចរាចរក្រោយពីផឹកស្រាបៀរ; មិនពាក់មួកសុវត្ថិភាព; បើកបរជែងចុះឡើង បត់ឆ្វេងបត់ស្ដាំ ប្រណាំងម៉ូតូខុសច្បាប់។ល។ ដើម្បីលើកកម្ពស់ស្មារតីគោរពច្បាប់សម្រាប់មនុស្សគ្រប់គ្នាពេលចូលរួមចរាចរណ៍ រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងកកស្ទះចរាចរណ៍នៅភូមិភាគ...៕
គីមស្វឹង-វិមាន