08/04/2025 - 16:00

បង្កើន​ប្រាក់​ចំ​ណូល​ជូន​ជន​រួម​ជាតិ​ភាគ​តិច 

ដំ​ណាច់​ឆ្នាំ ២០២៤ ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​វិញ​ឡុង មាន​កម្រិត​ប្រាក់​ចំ​ណូល​ប្រ​ហែល ៨៥ លាន​ដុង​/ម្នាក់​/ឆ្នាំ កើន​ជិត​ទ្វេ​ដង​បើ​ប្រៀប​នឹង​ឆ្នាំ ២០១៩។

ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​វិញ​ឡុង​កាន់​តែ​សុក្រឹត
រួម​ចំ​ណែក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ។

តាម​ប្រ​សាសន៍​លោក ថាច់​យឿង នា​យក​មន្ទីរ​សាសនា​និង​ជន​ជាតិ​ខេត្ត​វិញ​ឡុង សមិទ្ធ​ផល​ខាង​លើ គឺ​អា​ស្រ័យ​ខេត្ត​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ជន​ជាតិ។ ពិ​សេស គឺ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ក្នុង​នោះ មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០។ ពេល​កម្ម​វិធី​ពង្រីក​ប្រ​សិទ្ធ​ភាព ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច ក៏​មាន​ការ​វិវឌ្ឍ​តាម​ទិស​ដៅ​វិជ្ជ​មាន។ ផ្ដើម​ពី​នោះ ប្រ​ជា​ជន​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ដល់​ការ​រៀន​សូត្រ​លើក​កម្ពស់​កម្រិត​វិជ្ជា ដើម្បី​ដើរ​ទាន់​ការ​វិវឌ្ឍ​របស់​សង្គម។ លោក​សើង​រឿ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់ ទី​រួម​ខេត្ត​ប៊ិញ​មិញ ឱ្យ​ដឹង៖ “បច្ចុប្បន្ន យើង​ខ្ញុំ​ធ្វើ​ការ​ឃោស​នា​បាន​លឿន​និង​មាន​ប្រ​សិទ្ធ​ភាព​ណាស់ ដ្បិត​អី មា​មីង​ភាគ​ច្រើន​តែង​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ឆ្លាត​វៃ។ ពេល​ឃើញ​ទម្រង់​សេដ្ឋ​កិច្ច​ណា​ល្អ មាន​ប្រ​សិទ្ធ​ភាព គឺ​ស៊ែ​ចែក​ដល់​ភូមិ ក្រុម​សមា​គម​ដើម្បី​ចលនា​មា​មីង”។ ដើម្បី​អនុវត្ត​បាន​របៀប​ធ្វើ​ខាង​លើ គឺ​ទាម​ទារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌​មាន​ទំ​នាក់​ទំ​នង​របស់​បណ្ដា​ឃុំ​លំ​បាក​ខ្លាំង ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច ត្រូវ​មាន​ការ​គ្រប​ដណ្ដប់​គ្រប់​សព្វ។ ហើយ​ប្រ​ការ​នេះ ត្រូវ​បាន​អនុវត្ត​សម្រេច​ដោយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ លោក​ថាច់​យឿង ឱ្យ​ដឹង​បន្ថែម៖ “ទន្ទឹម​នឹង​កម្ម​វិធី លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ជន​បទ​ថ្មី​គំរូ​ក៏​ញុាំង​ឱ្យ​ជន​បទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​កាន់​តែ​ទំ​នើប​ផង​ដែរ។ ផ្ដើម​ពី​នោះ ប្រ​ជា​ជន​បាន​កៀក​ជិត​យ៉ាង​ឆាប់​នូវ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស និង​មាន​ការ​មោះ​មុត​អនុវត្ត​ទៅ​ក្នុង​ភាព​ជាក់​ស្ដែង​ដើម្បី​បង្កើន​គុណ​ភាព​ផលិត​ផល បង្កើន​ប្រាក់​ចំ​ណូល”។ ផ្ដើម​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​នៃ​កម្មវិធី គម្រោង​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​នៅ​ខេត្ត​វិញ​ឡុង បាន​ថយ​ចុះ​នៅ​ត្រឹម ៣០១ គ្រួ​សារ​ប៉ុណ្ណោះ។ មធ្យម​ភាគ អត្រា​គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ខេត្ត​ថយ​ចុះ​ជាង ៣% ក្នុង​មួយ​ឆ្នាំ។

មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន បាន​ជ្រើស​រើស​ទម្រង់​ដាំ​ខ្នុរ​ដើម្បី​កែ​ប្រែ​ចម្ការ​ចាស់។

លោក​សើុង​កុង​វិញ នៅ​ឃុំ​ទ្រុង​ថាញ់ ស្រុក​វុង​លីម ឱ្យ​ដឹង៖ “ខ្ញុំ​បាន​ឧបត្ថម្ភ​ទម្រង់​ចិញ្ចឹម​ពស់​ផ្អក។ ដោយ​សារ​បាន​ចូល​រួម​វគ្គ​សិក្សា​ជា​មុន ទើប​មិន​ជួប​លំ​បាក​ក្នុង​ការ​ថែ​ទាំ ទោះ​បី​នេះ​ជា​លើក​ដំ​បូង​ដែល​ខ្ញុំ​ចិញ្ចឹម​ពស់​ផ្អក​ក៏​ដោយ។ មក​ទល់​បច្ចុប្បន្ន ពស់​ផ្អក​ធាត់​ធំ​ល្អ ហើយ​រំពឹង​ថា រក​បាន​ប្រាក់​ចំ​ណេញ​គួរ​សម។ បន្ទាប់​ពី​ធ្វើ​ការ​វាយ​តម្លៃ​រួច ទម្រង់​នេះ​ត្រូវ​បាន​ពង្រីក​ទូ​លំ​ទូ​លាយ”។ តាម​ប្រ​សាសន៍​លោក​ឡេ​វ៉ាន់​យ៉ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់ ក្រៅ​ពី​ទម្រង់​ចិញ្ចឹម​ពស់​ផ្អក យើង​ខ្ញុំ​នៅ​ទាំង​ផ្សព្វ​ផ្សាយ​ទម្រង់​ដាំ​ក្រូច​ពោធិ៍​សាត់​សំ​បក​ក្រាស់ ដាំ​ខ្នុរ​លក់ ដូរ​ជា​លក្ខណៈ​គ្រួ​សារ។ល។ ដើម្បី​ប្រ​ជា​ជន​ដែល​ចូល​រួម អាច់​ជ្រើស​រើស​បាន​ទម្រង់​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ។ មាន​តែ​ដូច្នេះ ទើប​ការ​អនុវត្ត​ទម្រង់​នឹង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់”៕

  ហា​ថាញ -ថាច់​ធី

ចែករំលែកអត្ថបទ