01/04/2025 - 08:56

សាច់​ញាតិ​គ្រូ​បង្រៀន​អាច​ឈរ​ឈ្មោះ​បង្កើត​អា​ជីវ​កម្ម​បង្រៀន​បន្ថែម​ជា​លក្ខណៈ​គ្រួ​សារ​បាន​ទេ? 

បច្ចុប្បន្ន​ គ្មាន​បទ​ប្បញ្ញត្តិ​ហាម​ប្រាម​ សាច់​ញាតិ​គ្រូ​បង្រៀន​បង្កើត​អា​ជីវ​កម្ម​ជា​លក្ខណៈ​គ្រួ​សារ​នោះ​ទេ។​

​ រូប​ជា​ឧទា​ហរណ៍។​

ការ​ចុះ​ឈ្មោះ​ធ្វើ​អា​ជីវ​កម្ម​ គឺ​ជា​លក្ខ​ខណ្ឌ​មួយ​ក្នុង​ចំ​ណោម​លក្ខ​ខណ្ឌ​ចាប់​បង្ខំ​ ពេល​រៀប​ចំ​ថ្នាក់​បង្រៀន​បន្ថែម​ខាង​ក្រៅ​សា​លា​រៀន។​ ជាក់​ស្តែង​ត្រង់​មាត្រា​៦ សា​រា​ចរ​លេខ​ ២៩/​២០២៤/​TT-BGDĐT បាន​កំ​ណត់ថា​ អង្គ​ការ​ឬ​បុគ្គល ដែល​រៀប​ចំ​សកម្ម​ភាព​បង្រៀន​និង​រៀន​បន្ថែម​ខាង​ក្រៅ​សា​លា​រៀន​ មាន​ប្រ​មូល​ប្រាក់​របស់​សិស្ស​ ត្រូវ​អនុវត្ត​តាម​សំ​ណូរ​ពរ​ដូច​ខាង​ក្រោម៖

- ចុះ​ឈ្មោះ​ធ្វើ​អា​ជីវ​កម្ម​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់;

-ប្រ​កាស​ជា​សា​ធារណៈ​នៅ​លើ​ច្រក​ទ្វារ​ព័ត៌​មាន​អេឡិច​ត្រូ​និក​ឬ​បិទ​ប្រ​កាស​នៅ​កន្លែង​មូល​ដ្ឋាន​បង្រៀន​បន្ថែម​ អំ​ពី​មុខ​វិជ្ជា​ដែល​រៀប​ចំ​បង្រៀន​បន្ថែម​; រយៈ​ពេល​បង្រៀន​បន្ថែម​ចំ​ពោះ​មុខ​វិជ្ជា​នីមួយ​ៗ​តាម​កម្រិត​ថ្នាក់​; ទី​តាំង​ទ្រង់​ទ្រាយ​និង​ពេល​វេលា​រៀប​ចំ​បង្រៀន​និង​រៀន​បន្ថែម។​ បញ្ជី​ឈ្មោះ​អ្នក​បង្រៀន​បន្ថែម​និង​កម្រិត​បង់​ថ្លៃ​រៀន​បន្ថែម​ មុន​ពេល​ជម្រើស​សិស្ស​ចូល​ថ្នាក់​បង្រៀន​និង​រៀន​បន្ថែម។​

កត់​សម្គាល់​ អ្នក​បង្រៀន​បន្ថែម​ខាង​ក្រៅ​សា​លា​រៀន​ ត្រូវ​ធានា​មាន​ចរិយា​សម្បត្តិ​ សីល​ធម៌​ល្អ​; មាន​សមត្ថ​ភាព​ជំ​នាញ​សម​ស្រប​នឹង​មុខ​វិជ្ជា​ចូល​រួម​បង្រៀន​បន្ថែម​។​

គ្រូ​បង្រៀន​ដែល​កំ​ពុង​បង្រៀន​នៅ​តាម​សា​លា​រៀន​ ពេល​ចូល​រួម​បង្រៀន​បន្ថែម​ខាង​ក្រៅ​សា​លា​រៀន​ ត្រូវ​រាយ​ការណ៍ ជូន​នា​យក​សា​លា​ ឬ​អ្នក​ដឹក​នាំ​សា​លា​អំ​ពី​មុខ​វិជ្ជា​ ទីតាំង​របៀប​បង្រៀន​និង​ពេល​វេលា​ចូល​រួម​បង្រៀន​បន្ថែម៕​

   យោង៖ luatvietnam.vn -ប្រែ​សម្រួល​៖ វិ​មាន​

ចែករំលែកអត្ថបទ