នៅឃុំជាច្រើនដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្តគៀងយ៉ាង បានអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១ -២០៣០ ឃើញថា ជីវភាពជនរួមជាតិខ្មែរមានការវិវឌ្ឍយ៉ាងច្បាស់ក្រឡែត។

ផ្លូវភូមិលេខ ៤ ឃុំវិញហ្វាហ៊ឹងណាមនាបច្ចុប្បន្ន។
នៅឃុំវិញហ្វាហ៊ឹងណាម ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ អគារសិក្សាដំណាក់សុខាភិបាល ត្រូវបានកសាងថ្មីយ៉ាងសមរម្យសម្រេចបទដ្ឋាន គ្រប់កម្រិតសិក្សា។ ពិសេស គឺមានស្ពានឆ្លងដងព្រែក តភ្ជាប់ផ្លូវជាតិលេខ ៦០ ជួយប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល។ បងយ័ញត្វឹង អនុប្រធានគណៈកម្មការភូមិលេខ ៤ ឱ្យដឹង៖ “កាលពីមុននេះ ព្រែកមើុយដើងរាកនិងកំប្លោកដុះពេញ ម្ល៉ោះហើយខ្វះទឹកសម្រាប់ផ្គត់ផ្គង់ការបង្កបង្កើនផលជាបន្តបន្ទាប់។ ចាប់ពីថ្ងៃដែលរដ្ឋជីកស្តារព្រែកនេះឡើង មានប្រភពទឹកគ្រប់គ្រាន់។ កំប្លោកនៅតែមាន ប៉ុន្តែមិនស្ទះខ្សែទឹកទេ ពីព្រោះត្រូវបានប្រជាជនរាំងព័ទ្ធជុំវិញ ដើម្បីយកទងត្បាញផលិតផលផ្សេងៗ”។ ភូមិលេខ ៤ នៅបណ្តោយតាមដងព្រែកមើុយដើង ទល់មុខនឹងផ្លូវជាតិលេខ៨០។ ចាប់ពីថ្ងៃដែលផ្លូវជាតិបានបង្កើនកម្រិតផ្លូវគមនាគមន៍ជនបទនៅភូមិលេខ ៤ ក៏ត្រូវបានកសាងថ្មី ឆ្លើយតបតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជន។ បងយ័ញហា នៅភូមិលេខ ៤ ឱ្យដឹង៖ “មុននេះ ឃើញអ្នកភូមិនៅត្រើយខាងនាយ បើកបរយានយន្តយើងពិតជាចង់ណាស់ ម្ល៉ោះហើយក៏ទិញម៉ូតូតែម្តង។ ដោយសារស្ពានផ្លូវមិនទាន់បានធ្វើ ពេលចង់ធ្វើដំណើរទៅណាម្តងៗ ត្រូវយកម៉ូតូដាក់ចុះក្បូនរួចអូសឆ្លងទៅផ្លូវខាងនាយ។ មិនត្រឹមតែលំបាកប៉ុណ្ណោះទេ នៅទាំងគ្រោះថ្នាក់ទៀតផង។ សព្វថ្ងៃគឺស្រួលហើយ រដ្ឋធ្វើផ្លូវបេតុងរួចរាល់ពីរបីរយម៉ែត្រ មានស្ពានមួយឆ្លងព្រែក តភ្ជាប់ផ្លូវជាតិ ហេតុនោះប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល”។
តាមប្រសាសន៍លោក ក្វាច់តឹងភុក បុគ្គលិកការិយាល័យឃុំវិញហ្វាហ៊ឹងណាម ភូមិលេខ ៤ និងភូមិលេខ ៦ ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករជាងគេក្នុងឃុំ។ អាស្រ័យហេតុនេះ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ភូមិទាំង ២ ត្រូវបានវិនិយោគដោយកម្មវិធីនិងគម្រោងផ្សេងៗជាច្រើន។ ផ្តើមពីនោះ ប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែកមានឱកាសអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល។ ក្រៅពីដោះដូរមុខទំនិញកសិផល ផ្លូវធ្វើដំណើរទៅមកងាយស្រួល បានជួយដល់ការចលនាសិស្សចូលរៀនក៏ងាយជាងមុន ពលករជនបទទៅធ្វើការក៏បានស្រួលផង។ បងស្រីធីង៉ុកប៊ិត នៅភូមិលេខ ៦ ឱ្យដឹង៖ “កូនខ្ញុំពីរនាក់ក្រោយពីប្រឡងបញ្ចប់វិទ្យាល័យ ឥឡូវកំពុងធ្វើការនៅមណ្ឌលឧស្សាហកម្ម វិញហ្វាហ៊ឹងណាម រកបានប្រាក់ចំណូលលំនឹង។ ក្មួយៗប្រិតសំចៃបានប្រាក់ ដ្បិតអីពីផ្ទះទៅដល់កន្លែងធ្វើការបើកម៉ូតូត្រឹម១០នាទីប៉ុណ្ណោះ មិនបង់ប្រាក់ជួលផ្ទះសំណាក់និងការហូបចុក”៕
ហាថាញ- លីសៀ