08/04/2025 - 16:00

ចូវ​ថាញ់ ឈាន​មុខ​គេ​ក្នុង​ការ​កសាង​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ 

ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៤៨%  ម្ល៉ោះ​ហើយ​ការ​អប់រំ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​។​ មក​ដល់​ពេល​នេះ​ មាន​សា​លា​រៀន​ទាំង​ ១០០% បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​ ហេតុ​នេះ​ មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​បាន​ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន។​

សា​លា​រៀន​នៅ​ស្រុក​ចូវ​ថាញ់ សម្រេច​បទ​ដ្ឋាន​ជាតិ​ទាំង ១០០%។​

តួ​យ៉ាង​ដូច​អនុ​វិទ្យា​ល័យ​ធ្វឹង​ហ្វា ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​ ២០២០ ដោយ​មាន​ផ្ទៃ​ដី​ប្រ​មាណ​ ៦.០០០ ម៉ែត្រ​កា​រ៉េ​ រហូត​មក​ទល់​ពេល​នេះ​ សា​លា​រៀន​ត្រូវ​បាន​វិនិ​យោគ​សម្រេច​ជា​ស្ថា​ពរ​ មាន​បន្ទប់​រៀន​ របង​រឹង​មាំ ធា​នា​បៃ​តង​ ជ្រះ​ ស្អាត​និង​សុវត្ថិ​ភាព​។​  លោក​គ្រូ​ ក្វាច់​ឌឹក​ហ៊ីប នាយក​រង​អនុវិទ្យា​ល័យ​ធ្វឹង​ហ្វា ឱ្យ​ដឹង៖ “ឆ្នា​ំ​ ២០២៤ សាលា​រៀន​ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ១ គ្រូ​និង​សិស្ស​ត្រេក​អរ​ណា​ស់​ ម្ល៉ោះ​ហើយ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បង្ហាត់​បង្រៀន​ដើម្បី​លើក​កម្ពស់​គុណ​ភាព​រៀន​សូត្រ​។​ លទ្ធ​ផល​រយៈ​ពេល​៣ឆ្នាំ​បន្ត​បន្ទាប់​ សា​លា​រៀន​មាន​សិស្ស​ប្រ​ឡង​ជាប់​ជាង​ ៩៩%; ចំ​នួន​សិស្ស​សម្រេច​កិត្តិ​នាម​ជា​សិស្ស​រៀន​ពូកែ​ថ្នាក់​ខេត្ត​កើន​ឡើង​ជា​លំ​ដាប់។​ ជាក់​ស្តែង​ ឆ្នាំ​សិក្សា​ ២០២៣​-២០២៤ សា​លា​មាន​សិស្ស​ ៣ នាក់​ចុះ​ឈ្មោះ​ប្រ​ឡង​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត​និង​ទទួល​បាន​រង្វាន់​លេខ​ពីរ។​ នេះ​ជា​ក្តី​រីក​រាយ កម្លាំង​ចលករ​ដ៏​ធំ​ដើម្បី​សមូហ​ភាព​គ្រូ​បង្រៀន​និង​សិស្ស​ទូទាំង​សា​លា​ខិត​ខំ​ប្រ​ឡង​ប្រ​ណាំង បង្រៀន​ល្អ​ - រៀន​ល្អ​”។​

មាន​មូល​ដ្ឋាន​សម្ភារៈ​និង​បំ​ពាក់​គ្រឿង​បរិក្ខារ​គ្រប់​គ្រាន់​ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់រំ​នៃ​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ ត្រូវ​បាន​កើន​ឡើង​ជា​លំ​ដាប់។​

អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ ជា​សា​លា​រៀន​មួយ​សម្រេច​បទ​ដ្ឋាន​ជាតិ​ ម្ល៉ោះ​ហើយ​មូល​ដ្ឋាន​សម្ភារៈ​គ្រឿង​បរិក្ខារ​សម្រាប់​បម្រើ​ការ​បង្រៀន​និង​រៀន​ត្រូវ​បាន​វិនិ​យោគ​គ្រប់​សព្វ​ ធា​នា​ឱ្យ​សិស្ស​ទាំង​អស់​បាន​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន​។​ ក្រៅ​ពី​នេះ​  សា​លា​ថែម​ទាំង​មាន​ទី​ធ្លា​លេង​កីឡា​ អគារ​ពហុ​មុខ​ងារ​ អាង​ហែល​ទឹក​ និង​វង់​ភ្លេង​ពិណ​ពាទ្យ។ល។​ ដើម្បី​សិស្ស​កម្សាន្ត​សប្បាយ។​  ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​មក​នេះ​ សា​លា​មាន​សិស្ស​សម្រេច​និទ្ទេស​ពូកែ​ គ្រាន់​បើ​ជាង​ ៧០% សិស្ស​ឡើង​ថ្នាក់​ ១០០%។​ លោក​គ្រូ​ឌោ​វ៉ាន់​ណូល នា​យក​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ “លទ្ធ​ផល​ទាំង​នោះ​ គឺអា​ស្រ័យ​ផ្នែក​អប់រំ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​អភិវឌ្ឍ​អប់រំ​តំ​បន់​ជន​ជាតិ​និង​អនុវត្ត​គ្រប់​សព្វ​គោល​នយោ​បាយ​ បង្ក​ទំ​នុក​ចិត្ត​ដល់​គ្រូ​បង្រៀន​និង​សិស្ស​ស្ងប់​ចិត្ត​បង្រៀន​ល្អ​ រៀន​ល្អ។​ ម្យ៉ាង​ទៀត​ ខណៈ​ពេល​បន្ទប់​រៀន​និង​គ្រឿង​បរិក្ខារ​បាន​បំ​ពាក់​គ្រប់​គ្រាន់​គឺ​គ្រូ​បង្រៀន​ម្នាក់ៗ​ ជ្រើស​យក​វិធី​សាស្ត្រ​បង្រៀន​សម​ស្រប​ជា​មួយ​សមត្ថ​ភាព​សិស្ស​ ប៉ុន្តែ​នៅ​តែ​ធា​នា​ខ្លឹម​សារ​តាម​ការ​កំ​ណត់​ ទើប​គុណ​ភាព​ត្រូវ​បាន​កើន​ឡើង​ជា​លំ​ដាប់”។​

តាម​ប្រ​សាសន៍​លោក​ង្វៀង​វ៉ាន់​ម៉ី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ ក្នុង​ដំ​ណាក់​កាល​អនុវត្ត​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ ការ​អភិវឌ្ឍ​អប់រំ​ត្រូវ​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​។​ រៀង​រាល់​ឆ្នាំ​ ស្រុក​ចំ​ណាយ​ថវិកា​ប្រ​មាណ​៦០​ពាន់​លាន​ដុង​និង​ការ​កៀរ​គរ​ពី​សង្គម​ បាន​ជិត​ ៥ ពាន់​លាន​ដុង​ ដើម្បី​គិត​គូរ​លើ​វិស័យ​អប់រំ ក្នុង​នោះ​ អា​ទិភាព​វិនិ​យោគ​បង្កើន​កម្រិត​ប្រ​ព័ន្ធ​សា​លា​រៀន​ បំ​ពាក់​គ្រឿង​បរិក្ខារ​បន្ថែម​សម្រាប់​បង្រៀន​និង​រៀន។​ មក​ទល់​ពេល​នេះ​ ស្រុក​មាន​ ៣៧​/៣៧ សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ ក្នុង​នោះ​ មាន​ ៦/៣៧ សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​២៕​

   យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ