ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/04/2025 - 15:55

សិក្ខា​សា​លា​វិទ្យា​សាស្ត្រ "គោល​នយោ​បាយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ - តថ​ភាព​និង​សំ​ណើ​លើ​ពង្រាង​ច្បាប់​ស្តី​ពី​វិស័យ​ជន​ជាតិ" 

ក្រុម​ប្រឹក្សា​ជាតិ​នៃ​រដ្ឋស​ភា​បាន​រៀប​ចំ​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ  “គោល​នយោ​បាយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ - តថ​ភាព​និង​សំ​ណើ​លើ​ពង្រាង​ច្បាប់​ស្តី​ពី​វិស័យ​ជន​ជាតិ”។

 បណ្ឌិត ង្វៀន​វ៉ាន់​ហោយ - វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​យុទ្ធ​សាស្ត្រ និង​គោល​នយោ​បាយ​សា​ធារ​ណៈ ក្រ​សួង​ឧស្សា​ហ​-ពា​ណិជ្ជ​កម្ម ចូល​រួម​ធ្វើ​បទ​អន្ត​រា​គមន៍​ក្នុង​អង្គ​សិក្ខា​សា​លា។

អញ្ជើញ​ថ្លែង​មតិ​ក្នុង​ពិធី​បើក​អង្គ​សិក្ខា​សា​លា លោក អ៊ី​ថាញ​ហា​ណេ​ក្តាំ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​បាន​សង្កត់​ធ្ងន់​ថា៖ ក្នុង​ដំ​ណើរ​ការ​កសាង​និង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ បក្ស និង​រដ្ឋ​យើង​តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​បញ្ហា​ជន​ជាតិ ការ​ងារ​ជន​ជាតិ ធ្វើ​ឱ្យ​សុក្រឹត​ភាព​គោល​នយោ​បាយ​ជន​ជាតិ ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ លោក អ៊ី​ថាញ​ហា​ណេ​ក្តាំ បាន​ផ្តល់​ព័ត៌មាន​នៅ​ក្នុង​អង្គ​សិក្ខា​សា​លា បច្ចុប្បន្ន បណ្តា​គោល​នយោ​បាយ​ពាក់​ព័ន្ធ​នឹង​តំ​បន់​ជន​ជាតិ ត្រូវ​បាន​ចែង​ក្នុង​ច្បាប់​ជាង ៩០ និង​រាប់​រយ​ឯក​សារ​ក្រោម​ច្បាប់។ ថ្វី​ដ្បិត​តែ​ដូច្នោះ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ច្បាប់​ដាច់ដោយ​ឡែក​ទូ​លំ​ទូ​លាយ និង​កែ​តម្រូវ​អំ​ពី​ទំ​នាក់ទំ​នង​ជន​ជាតិ​នោះ​ទេ។ ផ្តើម​ពី​បញ្ហា​ខាង​លើ ចាប់​តាំង​ពី​ដើម​អា​ណត្តិ​ទី XV គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា បាន​ប្រ​គល់​ឱ្យ​ក្រុម​ប្រឹក្សា​ជន​ជាតិ បន្ត​ស្រាវ​ជ្រាវ​លើ​មូល​ដ្ឋាន​ទ្រឹស្តី​មូល​ដ្ឋាន​វិទ្យា​សាស្រ្ត និង​ភាព​ជាក់​ស្តែង ដើម្បី​ស្នើ​បង្កើត​ច្បាប់​ស្តី​ពី​វិស័យ​ជន​ជាតិ។ មក​ទល់​បច្ចុប្បន្ន ក្រុម​ប្រឹក្សា​ជន​ជាតិ​បាន​ចេញ​នូវ​ផែន​ការ​រួម​ជា​មួយ​នឹង​អ្នក​ជំ​នាញ​ការ រៀប​ចំ​អង្គ​សិក្ខា​សា​លា​ចំ​នួន ៤ លើក ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​អំ​ពី​ខ្លឹម​សារ​មួយ​ចំ​នួន​ទាក់​ទង​នឹង​វិធី​សាស្រ្ត​ខិត​ជិត និង​ភាព​ចាំ​បាច់​នៃ​ការ​បង្កើត​ច្បាប់។

បន្ទាប់​ពី​ថ្លៃង​បើក​អង្គ​សិក្ខា​សា​លា បណ្ឌិត ង្វៀងវ៉ាន់​ហោយ មាន​បទ​អន្ត​រា​គមន៍​ស្តី​ពី​គោល​នយោ​បាយ​អភិវឌ្ឍន៍​ពា​ណិជ្ជ​កម្ម​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ បណ្ឌិត ង្វៀង​វ៉ាន់​ហោយ បាន​បញ្ជាក់​ច្បាស់​អំ​ពី​សារៈ​សំ​ខាន់​របស់​ទី​ផ្សារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ បណ្ឌិត ង្វៀង​វ៉ាន់​ហោយ បាន​ស្នើ​ត្រូវ​មាន​យន្ត​ការ​ពិ​សេស​ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទី​ផ្សារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ ក្នុង​ដំ​ណាក់​ការ​កសាង​ច្បាប់ ស្ដី​ពី​វិស័យ​ជន​ជាតិ ត្រូវ​មាន​យន្ត​ការ​គាំ​ទ្រ​កសាង​ម៉ាក​យី​ហោ ផ្សារ​ភ្ជាប់​ជា​មួយ​វប្ប​ធម៌​តំ​បន់​ភូមិ​ភាគ លក្ខណៈ​ពិសេស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ។

សិក្ខា​សា​លា​វិទ្យា​សាស្ត្រ “គោល​នយោ​បាយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ - តថ​ភាព​និង​សំ​ណើ​លើ​ពង្រាង​ច្បាប់​ស្តី​ពី​វិស័យ​ជន​ជាតិ” មាន​១០​អត្ថ​បទ​អន្ត​រា​គមន៍ ប្រ​ធាន​បទ​ស៊ី​ជម្រៅ​អំ​ពី​ខ្លឹម​សារ​គោល​យោ​បាយ៕

   យោង៖ baodantoc.vn

ចែករំលែកអត្ថបទ