01/04/2025 - 08:56

សង្គ្រោះ​អ្នក​ជំ​ងឺ​ឆ្លង​ផុត​គ្រោះ​ថ្នាក់​ដោយ​ជោគ​ជ័យ​ 

មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ បាន​សង្គ្រោះ​អ្នក​ជំ​ងឺ​ធ្ងន់​ជា​ច្រើន​នាក់​ឆ្លង​ផុត​គ្រោះ​ថ្នាក់​ ដោយ​ជោគ​ជ័យ​ នាំ​មក​ភាព​សប្បាយ​រីក​រាយ​និង​សុភ​មង្គល​ដល់​អ្នក​ជំងឺ​និង​ក្រុម​គ្រួ​សារ។​

អ្នក​ជំ​ងឺ​ឈ្មោះ​ T.L មាន​សុខ​ភាព​ល្អ​ប្រ​សើរ​ឡើង​និង​បាន​ចុះ​ពី​មន្ទីរ​ពេទ្យ។​

ជា​ច្រើន​ឆ្នាំ​មក​នេះ​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​សេវា​កម្ម​បច្ចេក​ទេស​ថ្មី​ៗ​ដូច៖ ដាក់​បំ​ពង់​បង្ហូរ​ទឹក​ប្រ​មាត់​ ដាក់​ស្តែន (stent) បំ​ពង់​ប្រ​មាត់​តាម​ស្បែក​ ក្រោម​ការ​ឆ្លុះ​អេកូ C-ARM; វះ​កាត់​មហា​រីក​ ក្រ​ពះ​និង​កៀរ​ក្រ​ពេញ​ជា​ប្រ​ព័ន្ធ​; ធ្វើ​តេស្ត​បញ្ចូល​ glucose តាម​មាត់​ (៧៥ ក្រាម​ Glucose) ៣ សំ​ណាក​ដល់​អ្នក​ជំ​ងឺ​មាន​ផ្ទៃ​ពោះ​; បច្ចេក​ទេស​ដាក់​ catheter ពីរ​ទង​តំ​ណ​ភ្ជាប់​ cuff បង្កើត​ជា​ផ្លូវ​ដើម្បី​លាង​ឈាម​; បរិ​មាណ​ Vancomycin (ឈាម)...។​ អា​ស្រ័យ​ហេតុ​នេះ​ បាន​សង្គ្រោះ​អ្នក​ជំ​ងឺឆ្លង​ផុត​ គ្រោះ​ថ្នាក់​ជា​ច្រើន​នាក់​មាន​ជីវិត​រស់​រាន​ឡើង​វិញ។​

មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ ទើប​ដាក់​ម៉ា​ស៊ីន​ជំ​នួយ​បេះ​ដូង​ដល់​អ្នក​ជំ​ងឺ​ឈ្មោះ​ T.L. អា​យុ ២៣ ឆ្នាំ​ នៅ​ស្រុក​មី​ស្វៀង​ ជួយ​សង្គ្រោះ​ទាំង​ម្តាយ​និង​កូន​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់។​ តាម​ប្រ​ភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ ស្ត្រី​ឈ្មោះ​ L. មាន​ផ្ទៃ​ពោះ​ជាង​៣៧​សប្តាហ៍​ ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​និង​កុមារ​ខេត្ត​សុក​ត្រាំង​ ដោយ​មាន​អា​ការៈ​ពិបាក​ដង្ហើម​ តឹង​ទ្រូង​និង​ចុក​ពោះ។​ លទ្ធ​ផល​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ឈ្មោះ​ L. ត្រូវ​បាន​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ Block A-V កម្រិត​ III (ចង្វាក់​បេះ​ដូង​លោត​យឺត​) ប្រ​ឈម​ហា​និភ័យ​ស្លាប់​ទាំង​ម្តាយ​និង​កូន​ ដូច្នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង។​ ភ្លាម​ៗ​នោះ​ ក្រុម​វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ទាំង​ពីរ បាន​សម្រេច​ធ្វើ​ការ​វះ​កាត់​ដាក់​ម៉ា​ស៊ីន​ជំ​នួយ​បេះ​ដូង​ជា​បណ្តោះ​អា​សន្ន និង​ធ្វើ​ការ​វះ​យក​ទា​រក​បាន​ជោគ​ជ័យ។​ ពេល​ស្ថាន​ភាព​របស់​បង​ស្រី​ឈ្មោះ​ L. មាន​ភាព​លំ​នឹង​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ ក៏​ផ្តើម​ដំ​ណើរ​ការ​ដាក់​ម៉ា​ស៊ីន​ជំ​នួយ​បេះ​ដូង​ជា​រៀង​រហូត។​ ឥឡូវ អ្នក​ជំ​ងឺ​ទាំង​ម្តាយ​និង​កូន​មាន​សុខ​ភាព​ល្អ​ នាំ​មក​ភាព​រីក​រាយ​ដល់​អ្នក​ជំ​ងឺនិង​ក្រុម​វេជ្ជ​បណ្ឌិត។​

ក្រុម​វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ កំ​ពុងដាក់​ស្តែន​ឱ្យ​អ្នក​ជំ​ងឺ​ឈ្មោះ​T.K.N។​

ចំ​ណែក​អ្នក​ជំ​ងឺ​ឈ្មោះ​ T.K.N អា​យុ ៥២ ឆ្នាំ​ នៅ​ស្រុក​ត្រឹង​ដេ ត្រូវ​បាន​នាំ​មក​ពេទ្យ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វាង​ត្វឹង​ ក្នុង​ស្ថាន​ភាព​គាំង​បេះ​ដូង​និង​ពិបាក​ដង្ហើម។​ បន្ទាប់​ពី​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​ ចង្វាក់​បេះ​ដូង​ចលនា​ឡើង​វិញ​ ភ្លាម​ៗ​នោះ​ក៏​បញ្ជូន​អ្នក​ជំ​ងឺទៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ក្នុង​ស្ថាន​ភាព​ភ្លេច​ភ្លាំង​ស្មារតី​ ជីព​ចរ​ខ្សោយ​ សម្ពាធ​ឈាម​ទាប​ ៧០/៤០ mmHg, ចង្វាក់​បេះ​ដូង​លោត​ខុស​ប្រ​ក្រ​តី។​ ក្រុម​វេជ្ជ​បណ្ឌិត​នៃ​ផ្នែក​ប្រ​ពោធ​កម្ម​ សកម្ម​សរ​សៃ​ឈាម​បេះ​ដូង​អន្ត​រា​គមន៍​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ បាន​ប្រ​ជុំ​ពិគ្រោះ​យោ​បល់​ពី​ជំ​ងឺជា​បន្ទាន់​ លទ្ធ​ផល​គឺ​អ្នក​ជំ​ងឺ​មាន​ការ​ស្ទះ​សរ​សៃ​ឈាម​បេះ​ដូង​ខាង​ឆ្វេង​ (LAD I)។​ ក្រុម​វេជ្ជ​បណ្ឌិត​ឯក​ទេស​សរ​សៃ​ឈាម​បេះ​ដូង​ ដឹក​នាំ​ដោយ​បណ្ឌិត​ វេជ្ជ​បណ្ឌិត​ ទ្រឿង​ទូត្រាច់ នា​យក​រង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ បាន​សម្រេច​ព្យា​បាល​ដាក់​ស្តែន (Stent) ដើម្បី​បើក​សរ​សៃ​ឈាម​បេះ​ដូង​ខាង​ឆ្វេង​ សង្គ្រោះ​អ្នក​ជំងឺ​ឆ្លង​ផុត​គ្រោះ​ថ្នាក់។​ បន្ទាប់​ពី​ធ្វើ​អន្ត​រា​គមន៍ ស្ថាន​ភាព​សុខ​ភាព​អ្នក​ជំ​ងឺ N. មាន​ភាព​ប្រ​សើរ​ឡើង​ បាត់​ចុក​ចាប់​ទ្រូង​ ដក​ដង្ហើម​ស្រួល​ ចង្វាក់​បេះ​ដូង​លោត​ស្មើ​ មាន​សុខ​ភាព​ល្អ​ប្រ​សើរ​ ដូច្នេះ​ អ្នក​ជំ​ងឺ​អាច​ចុះ​ពី​ពេទ្យ។​

តាម​ប្រ​សាសន៍​បណ្ឌិត​ វេជ្ជ​បណ្ឌិត​ ទ្រឿង​ទូ​ត្រាច់ នា​យក​រង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ ថ្មី​ៗ​នេះ​ មន្ទីរ​ពេទ្យ​បាន​ទទួល​ករណី​ជំ​ងឺ​ធ្ងន់​ជា​ច្រើន​ ដោយ​សារ​មាន​សម្ភារៈ​ពេទ្យ​ទំ​នើប​និង​បច្ចេក​ទេស​ថ្មី​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​ ទើប​ក្រុម​វេជ្ជ​បណ្ឌិត​ធ្វើ​អន្ត​រា​គមន៍​បាន​ទាន់​ពេល​ សង្គ្រោះ​អ្នក​មាន​ជំ​ងឺធ្ងន់​ឆ្លង​ផុត​គ្រោះ​ថ្នាក់​ ដោយ​ជោគ​ជ័យ។​ ជា​ពិ​សេស​ ដោយ​កិច្ច​សហ​ការ​រវាង​វេជ្ជ​បណ្ឌិត​របស់​មន្ទីរ​ពេទ្យ​ជា​មួយ​គ្នា​ក្នុង​ការ​សង្គ្រោះ​និង​ព្យា​បាល​ជំ​ងឺ ក៏​ជួយ​សង្គ្រោះ​អ្នក​ជំ​ងឺ​ឆ្លង​ផុត​គ្រោះ​ថ្នាក់​បាន​ទាន់​ពេល​ នាំ​មក​ស្នាម​ញ​ញឹម​ដល់​អ្នក​ជំ​ងឺនិង​ក្រុម​គ្រួ​សារ៕​

     យី​អាញ-មុនី​

ចែករំលែកអត្ថបទ