08/04/2025 - 16:00

លក្ខន្តិកៈ​ជម្រើស​សិស្ស​ថ្មី​ 

ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ទើប​ប្រ​កាស​ឱ្យ​ប្រើ​សា​រា​ចរ​លេខ​ ០៦/២០២៥​/TT-BGDĐT ចុះ​ថ្ងៃ​ទី ១៩ ខែ​មីនា​ ឆ្នាំ​ ២០២៥ វិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​លក្ខន្តិកៈ​ជម្រើស​សិស្ស​មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ ផ្នែក​អប់រំ​មត្តេយ្យ​សិក្សា។​

 ​ រូប​ជា​ឧទា​ហរណ៍​។​

យោង​តាម​លក្ខន្តិកៈ​ថ្មី​ នឹង​គ្មាន​ការ​ឆាប់​ជម្រើស​សិស្ស​ដូច​មុន​ទៀត។​ តាម​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ជាក់​ស្តែង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​បង្ហាញ​ថា​ ពេល​អនុវត្ត​លក្ខន្តិកៈ​ឆាប់​ជម្រើស​សិស្ស​ពេក​ ធ្វើ​ឱ្យ​រយៈ​ពេល​ជម្រើស​សិស្ស​អូស​បន្លាយ​យូរ​ បេក្ខ​ជន​ត្រូវ​ស្នើ​សុំ​ការ​បញ្ជាក់​ពី​លទ្ធ​ផល​សិក្សា​វិទ្យា​ល័យ​ ដើម្បី​ផ្ញើ​ឱ្យ​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​នា​នា​ ធ្វើ​ឱ្យ​បង់​ខាត​ធន​ធាន​សង្គម។​

នៅ​ឆ្នាំ​ ២០២៥ ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ បពា្ឈប់​ការ​ឆាប់​ជម្រើស​សិស្ស​ដូច​មុន​ ដើម្បី​ធា​នា​នូវ​ភាព​យុត្តិ​ធម៌​និង​កាត់​បន្ថយ​សម្ពាធ​ប្រ​ឡង​ប្រ​ជែង​មិន​ចាំ​បាច់​ដល់​បេក្ខ​ជន។​

ពិសេស​ មាន​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ជា​ច្រើន​ បាន​ប្រ​កាស​ឈ្មោះ​បេក្ខ​ជន​ជាប់​ជម្រើស​មាន​ចំ​នួន​ច្រើន​ ប៉ុន្តែ​ពេល​ចូល​រៀន​គឺ​មាន​ចំ​នួន​សិស្ស​តិ​ច​ទៅ​វិញ​ ប្រ​ការ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​ឆាប់​ជម្រើស​សិស្ស​គ្មាន​ប្រ​សិទ្ធ​ភាព។​

ទន្ទឹម​នឹង​នោះ​ នៅ​ពេល​ដែល​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​នា​នា​ឆាប់​ជម្រើស​សិស្ស​ ក៏​បាន​ប្រើ​ប្រាស់​លទ្ធ​ផល​សិក្សា​ចាប់​ពី​វគ្គ​ទី ១ ដល់​វគ្គ​ទី ៥ នៃ​កម្រិត​វិទ្យា​ល័យ​ ដោយ​មិន​បាន​ប្រើ​ប្រាស់​លទ្ធ​ផល​សិក្សា​ថ្នាក់​ទី ១២ ទាំង​ស្រុង​ (វគ្គ​សិក្សា​ទី ២) ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដំ​ណើរ​ការ​សិក្សា​និង​ការ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​របស់​សិស្ស​ ផ្តើម​ពី​នោះ​ ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​សិក្សា​របស់​សិស្ស​នៅ​កម្រិត​មហា​វិទ្យា​ល័យ។​

អា​ស្រ័យ​ហេតុ​នេះ​ ដើម្បី​ធានា​សិស្ស​បាន​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​ចាំ​បាច់​តាម​កម្ម​វិធី​សិក្សា​មហា​វិទ្យា​ល័យ​ ចាប់​ពី​ឆ្នាំ​នេះ​តទៅ​ លក្ខន្តិកៈ​ បាន​កំ​ណត់​គ្មាន​ការ​ឆាប់​ជម្រើស​សិស្ស​ដូច​មុន​ទៀត។​

លក្ខន្តិកៈ​ថ្មី​ ក៏​បាន​កំ​ណត់​នៅ​ពេល​ប្រើ​ប្រាស់​លទ្ធ​ផល​សិក្សា​វិទ្យា​ល័យ​សម្រាប់​ការ​ពិនិត្យ​ជម្រើស​ ត្រូវ​យក​លទ្ធ​ផល​សិក្សា​ថ្នាក់​ទី ១២ ទាំង​ស្រុង​របស់​បេក្ខ​ជន​។​ លើស​ពី​នេះ​ ដើម្បី​ធា​នា​ការ​រួម​ចំ​ណែក​នៃ​លទ្ធ​ផល​សិក្សា​ថ្នាក់​ទី ១២ មិន​ទាប​ពេក​នៅ​ពេល​គណ​នា​ពិន្ទុ​ជម្រើស​លក្ខន្តិកៈ​បាន​កំ​ណត់​ចំ​នួន​ពិន្ទុ​ពិនិត្យ​ជម្រើស​ក្នុង​លទ្ធ​ផល​សិក្សា​ថ្នាក់​ទី ១២ មិន​តិច​ជាង​ ២៥%។​

ចំ​ពោះ​មហា​វិទ្យា​ល័យ​នា​នា​ លក្ខន្តិកៈ​ថ្មី​តម្រូវ​ឱ្យ​សា​លា​រៀន​កែ​សម្រួល​វិធី​​សាស្រ្ត​ជម្រើស​សិស្ស​ ដោយ​ផ្តោត​ទៅ​លើ​លទ្ធ​ផល​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ និង​វិធី​សាស្រ្ត​ជម្រើស​សិស្ស​ផ្សេង​ៗ​ទៀត​ ស្រប​តាម​លក្ខន្តិកៈ​របស់​ក្រ​សួង។​

សរុប​មក​បម្រាម​នៃ​ការ​ឆាប់​ជម្រើស​សិស្ស​ដូច​មុន​ គឺជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំ​ខាន់​មួយ​ ដែល​មាន​ផល​ប៉ះ​ពាល់​ទូលំ​ទូលាយ​ដល់​បេក្ខ​ជន​ផង​ និង​មហា​វិទ្យា​ល័យ​និង​អនុ​មហា​វិទ្យា​ល័យ​ផង។​ លក្ខន្តិកៈ​ថ្មី​នេះ​ ឆ្ពោះ​ទៅ​រក​ទិស​ដៅ​លើក​កម្ពស់​លក្ខណៈ​យុត្តិ​ធម៌​ តម្លា​ភាព​ និង​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ជម្រើស​សិស្ស៕​

យោង​តាម​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ -ប្រែសម្រួល​៖ សុផន

ចែករំលែកអត្ថបទ