តំបន់ជនបទវិញគ្វើយ ទីរួមខេត្តង៉ាណាំ ខេត្តសុកត្រាំង មានការផ្លាស់ប្តូរទាំងស្រុង ជីវភាពប្រជាជនកាន់តែឈានឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលកម្មវិធីនិងគម្រោងនានារបស់រដ្ឋពង្រីកបានប្រសិទ្ធភាព។

ផ្លូវគមនាគមន៍នៅតំបន់ជនបទវិញគ្វើយ។
តាមប្រសាសន៍លោក ឡេវ៉ាន់ម៉ាវ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញគ្វើយ ដោយការចូលរួមយ៉ាងសកម្មទូទាំងប្រព័ន្ធនយោបាយនិងការស្រុះស្រួលរបស់ប្រជាជន ក្រោយរយៈពេល ៥ ឆ្នាំ ខិតខំប្រឹងប្រែង វិញគ្វើយក៏បានសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។ ក្នុងនោះ ប្រាក់ចំណូលមធ្យមលើមនុស្សម្នាក់សម្រេចជាង ៧១ លានដុង/ឆ្នាំ; អត្រាគ្រួសារក្រីក្របានថយចុះនៅ ២,៣៩% ដងផ្លូវជាច្រើនភ្លឺ បៃតង ជ្រះ ស្អាត បង្កជាចំណុចលេចធ្លោសម្រាប់ការផ្លាស់ថ្មីនៃទេសភាពបរិស្ថាន រួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនបទវិញគ្វើយ ឱ្យកាន់តែស្រស់ស្អាត។ ទន្ទឹមនឹងនោះ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមត្រូវបានវិនិយោគនិងកសាងរួចរាល់ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរ ត្រូវបានកែលម្អ កាត់បន្ថយគម្លាតរវាងក្រុងនិងជនបទ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមត្រូវបានធានា។

វិស័យអប់រំត្រូវបានវិនិយោគ កូនចៅជនរួមជាតិខ្មែរនៅវិញគ្វើយ បានទៅរៀនសូត្រគ្រប់គ្នា។
ចំណាប់អារម្មណ៍អំពីភាពផ្លាស់ថ្មីនៅតំបន់ជនបទ លោកឡឹមអើ នៅភូមិវិញធ្វឹង ឱ្យដឹង៖ “កាលពីមុន ផ្លូវដីភក់ល្បាប់ គ្មានអគ្គិសនី ទឹកស្អាត សាលារៀនប្រក់ស្លឹក។ល។ ជីវភាពអ្នកភូមិពិបាកណាស់។ ជាច្រើនឆ្នាំមកនេះ ជាមួយនឹងការវិនិយោគរបស់រដ្ឋលើគ្រប់វិស័យ មាមីងខ្មែរមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច ជីវភាពបានល្អប្រសើរ តំបន់ជនបទក៏មានការអភិវឌ្ឍដែរ។ សព្វថ្ងៃ ផ្ទះដែលប្រក់ស្លឹកត្រូវបានជំនួសដោយផ្ទះឥដ្ឋ ផ្លូវជនបទត្រូវបានចាក់បេតុងជំនួសផ្លូវដី សាលារៀនត្រូវបានសាងសង់យ៉ាងសមរម្យ ដូច្នេះ កូនចៅក្នុងភូមិបានទៅរៀនសូត្រគ្រប់គ្នា ។ល។ ពិសេស ផ្លូវក៏ធំទូលាយ តភ្ជាប់ជាមួយភូមិភាគជិតខាង រថយន្តអាចបើកបរចូលមជ្ឈមណ្ឌលទីប្រជុំជនបាន ការដឹកជញ្ជូនកសិផលមានភាពងាយស្រួល ដូច្នេះ មាមីងខ្មែរចេះជួញដូរ និងធ្វើអាជីវកម្មដើម្បីធ្វើមាន”។ ចំណែកលោកយ័ញទឹក ជាអ្នកមានប្រជាប្រិយនៅឃុំវិញគ្វើយ ឱ្យដឹង៖ “តំបន់ជនបទវិញគ្វើយ បច្ចុប្បន្នមិនខុសពីទីប្រជុំជនទេ ផ្លូវធំទូលាយ ភ្លឺ បៃតង ជ្រះ ស្អាត សុវត្ថិភាព រថយន្តបើកបរមកដល់ផ្ទះ។ ឥឡូវនេះ ផ្ទះណាមានមធ្យោបាយគឺវិនិយោគជួញដូរ ធ្វើអាជីវកម្ម; ធ្វើកសិកម្ម គឺអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតដើម្បីសម្រេចបានទិន្នផលខ្ពស់; ពេលដែលកូនចៅគ្រប់អាយុពលកម្ម គឺបានទៅរៀនរបរ ហើយត្រូវបានឧទ្ទេសនាមចូលធ្វើការនៅតាមក្រុមហ៊ុនក្នុងនិងក្រៅប្រទេសរកបានប្រាក់ចំណូលលំនឹង។ ផ្តើមពីនោះ ជីវភាពបានប្រសើរឡើង សង់បានផ្ទះឥដ្ឋសមរម្យ ជំនួសផ្ទះប្រក់ស្លឹកពីមុន”។
លោក ឡេវ៉ាន់ម៉ាវ ឱ្យដឹងបន្ថែម៖ “បន្តរក្សានូវលទ្ធផលដែលសម្រេចបាន ដូច្នេះពេលខាងមុខ ឃុំនឹងចលនាប្រភពធនធាន បង្កើនគុណភាព លក្ខឋានជនបទថ្មីកម្រិតខ្ពស់ ឈានដល់ទិសដៅសម្រេចជនបទថ្មីគំរូ”៕
យ្វីអាញ-មេងលី