វិទ្យាស្ថានបច្ចេកវិទ្យាខ្ពស់ HUTECH (មហាវិទ្យាល័យបច្ចេកវិទ្យាក្រុងហូជីមិញ) ទើបសហការជាមួយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាងយ៉ាង បើកសិក្ខាសាលាវិទ្យាសាស្ត្រ “ផ្តល់មតិយោបល់លើទម្រង់ ៣D កសាងភូមិវប្បធម៌ ៤ ជនជាតិគឺ កិញ ខ្មែរ ចិននិងចាមតាមគម្រោង មិនប្រមូលផ្ដុំ” សំដៅអភិវឌ្ឍវិស័យទេសចរណ៍ខេត្តអាងយ៉ាង។

អ្នកតំណាងចូលរួមក្នុងអង្គសិក្ខាសាលាថតរូបអនុស្សាវរីយ៍។
ក្នុងកសាងផ្តល់មតិយោបល់ ទទួលបាន៨យោបល់ពីអ្នកតំណាងដែលចូលរួមអង្គសិក្ខាសាលាផ្តល់មតិយោបល់លើទម្រង់ ៣D កសាងភូមិវប្បធម៌ ៤ ជនជាតិគឺ កិញ ខ្មែរ ចិននិងចាម តាមគម្រោងមិនប្រមូលផ្ដុំ។ រាល់មតិយោបល់ដែលលើកឡើងជុំវិញបញ្ហាស្តីពីទម្រង់ ៣D និងគម្រោងកសាងភូមិវប្បធម៌ ៤ ជនជាតិគឺ កិញ ខ្មែរ ចិននិងចាម សម្រាប់បម្រើវិស័យទេសចរណ៍អាងយ៉ាង៘ រាល់មតិយោបល់ចូលរួមគឺជាមូលដ្ឋានដើម្បីក្រុមស្រាវជ្រាវ កែតម្រូវក្នុងការកសាងទម្រង់ ៣D និងគម្រោងត្រឹមត្រូវតាមសេចក្តីសម្រេចផ្តល់សច្ចាប័ន។
ទិសដៅជាក់ស្តែងរបស់ប្រធានបទ គឺសំដៅវាយតម្លៃសភាវពិតអភិរក្សនូវតម្លៃវប្បធម៌ប្រពៃណី ៤ ជនជាតិគឺកិញ ខ្មែរ ចិន និងចាម ព្រមទាំងសក្តានុភាពទេសចរណ៍វប្បធម៌របស់ ៤ ជនជាតិនេះលើភូមិសាស្ត្រខេត្ត។ ដាក់សំណើយ៉ាងហោចណាស់ ២ ដំណោះស្រាយកសាងទម្រង់ និងកសាងយ៉ាងហោចណាស់ ១ ទម្រង់ភូមិវប្បធម៌៤ជនជាតិគឺ កិញ ខ្មែរ ចិននិងចាម (មានការអំពាវនាវ ឧទ្ទេសនាមអាជីវកម្មចូលរួមកសាងទម្រង់); សម្រេចជាស្ថាពរគម្រោងកសាងភូមិវប្បធម៌៤ជនជាតិគឺ កិញ ខ្មែរ ចិននិងចាម សម្រាប់បម្រើវិស័យទេសចរណ៍អាងយ៉ាង។
មកទល់ពេលនេះ ប្រធានបទជាសារវន្តអនុវត្តសម្រេចជាស្ថាពររាល់ខ្លឹមសារសិក្សាស្រាវជ្រាវ ប្រធាននិងក្រុមសិក្សាស្រាវជ្រាវ កំពុងធ្វើឱ្យសុក្រឹតនូវផលិតផលប្រធានបទតាមសេចក្តីសម្រេចផ្តល់សច្ចាប័ន៕
យោង៖ កាសែតអាងយ៉ាង-លីសៀប្រែសម្រួល៖ លីសៀ