ក្នុងឱកាស “ទិវាជួបជុំការពារព្រំដែនទូទាំងប្រជាជន” នៅតំបន់ព្រំដែនសមុទ្រ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានរៀបចំសកម្មភាពមានអត្ថន័យជាច្រើន បង្កើតបរិយាកាសដ៏កក់ក្ដៅនៃមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន។
.jpg)
ប៉ុស្ដិ៍ការពារព្រំដែនឡាយហ្វា ប្រគល់ជូនផ្ទះមហាសាមគ្គីដល់លោកយាយទ្រីវធីសិញ។
ប៉ុស្ដិ៍ការពារព្រំដែនវិញចូវ ទីរួមខេត្តវិញចូវ ត្រូវបានកងទ័ពការពារព្រំដែនខេត្ត ជ្រើសរើសជាកន្លែងរៀបចំ “ទិវាជួបជុំការពារព្រំដែន ទូទាំងប្រជាជន” ឆ្នាំ ២០២៥។ យោងតាមនោះ ទិវាជួបជុំបានប្រព្រឹត្តឡើងជាមួយនឹងសកម្មភាព ដ៏មានអត្ថន័យជាច្រើន មានដូច៖ ជូនអំណោយ៣៤ចំណែកដល់គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ជូនកង់ ១២ គ្រឿង អាហារូបករណ៍ ១៨ ចំណែកដល់សិស្សានុសិស្សក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” សរុបតម្លៃទឹកប្រាក់ជាង ៦២ លានដុង។ តាមប៉ុស្ដិ៍ការពារព្រំដែនវិញចូវ រយៈពេល ១០ ឆ្នាំ កន្លង អង្គភាពបានផ្សព្វផ្សាយសកម្មភាពជាច្រើន មានដូច៖ ចលនា “ប៉ុស្ដិ៍ការពារព្រំដែនរួមកម្លាំងកសាងក្រុងស៊ីវិល័យ” កម្មវិធី “និទាឃរដូវព្រំដែន ផ្ដល់ភាពកក់ក្ដៅដល់អ្នកស្រុក” កម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” “រួមដំណើរជាមួយនារីព្រំដែន” ទម្រង់ “ជូនពូជដំណាំ សត្វចិញ្ចឹមដល់អ្នកក្រ”។ល។ ឆ្លងតាមរយៈនោះ ចលនាសាងសង់ផ្ទះ “មហាសាមគ្គី” បាន ៣២៦ ខ្នងជូនដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយដែលជួបលំបាកខាងលំនៅឋាន; ជូនអាហារូបករណ៍ជាង ៦០០ ចំណែកក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា - កូនធម៌ប៉ុស្ដិ៍ការពារព្រំដែន”; ជូនកង់ ១៣០ គ្រឿង អំណោយជាង ៨.០០០ ចំណែក។ល។ សរុបតម្លៃទឹកប្រាក់ជាង ៣០ ពាន់លានដុង។ ឆ្លងតាមរយៈនោះ បានជួយប្រជាជនតំបន់ព្រំដែនសមុទ្រលំនឹងជីវភាព ចំណងសាមគ្គីរវាងកងទ័ពនិងប្រជាជនកាន់តែជិតស្និទ្ធ។
អ្នកមីងថាច់ធីឡាញ់ អ្នកដែលបានកងទ័ពការពារព្រំដែនឧបត្ថម្ភ ឱ្យដឹង៖ “ខ្ញុំទើបទទួលបានអំណោយ រួមមាន៖ ប្រាក់ អង្ករ មីកញ្ចប់និងគ្រឿងឧបភោគបរិភោគផ្សេងៗ ខ្ញុំត្រេកអរណាស់។ ដ្បិតអី ខ្ញុំវ័យចាស់ រស់នៅតែម្នាក់ឯង បានអំណោយនេះជួយឱ្យខ្ញុំសម្រាលការលំបាកខ្លះក្នុងជីវភាព។
ក្មួយៗកងទ័ពតែងរៀបចំសកម្មភាពជាច្រើន សំដៅគិតគូរដល់អ្នកក្រ មនុស្សចាស់គ្មានទីពឹង ដូច្នោះ ខ្ញុំចាត់ទុកក្មួយៗការពារព្រំដែនដូចជាសាច់ញាតិក្នុងគ្រួសារអ៊ីចឹង”។
ឋិតក្នុងសកម្មភាពនៃ “ទិវាជួបជុំការពារព្រំដែន ទូទាំងប្រជាជន” ប៉ុស្ដិ៍ការពារព្រំដែនឡាយហ្វា ទីរួមខេត្តវិញចូវ ក៏បានសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ រៀបចំសកម្មភាពជាច្រើន ដូចជា៖ ប្រគល់ជូនផ្ទះមហាសាមគ្គី ២ ខ្នង (មួយខ្នងៗ គិតជាទឹកប្រាក់ ៥០ លានដុង) ជូនអំណោយ ១០ ចំណែកដល់គ្រួសារដែលមានស្ថានភាពលំបាកខ្លាំង ជូនកង់ ១៥ គ្រឿង អាហារូបករណ៍ ៨ ចំណែកដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក។ល។ បង្កបរិយាកាសសប្បាយរីករាយ ដិតដាមដោយមនោសញ្ចេតនាកងទ័ពនិងប្រជាជន។ អ្នកមីងទ្រីវធីសិញ នៅភូមិត្រាវូង B ឃុំវិញតឹង បានប៉ុស្ដិ៍ការពារព្រំដែនឡាយហ្វាឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ឱ្យដឹង៖ “ខ្ញុំមានអាយុ ៩៣ ឆ្នាំហើយ ទើបតែមានផ្ទះឥដ្ឋរឹងមាំរស់នៅ ខ្ញុំរំភើបរីករាយណាស់។ សព្វថ្ងៃ លែងបារម្ភខ្លាចផ្ទះរលំពេលមានភ្លៀងខ្យល់ធំទៀត។ ផ្ទះនេះអាស្រ័យក្មួយៗកងទ័ពសាងសង់ស្អាតផង រឹងមាំផង ម្ល៉ោះហើយខ្ញុំដឹងគុណខ្លាំងណាស់”៕
លីធាន -ប្រែសម្រួល៖ ថាច់ធី