កីឡា - ទេសចរណ៍ ទេសចរណ៍

24/03/2025 - 10:54

ចង់​ស្ដាប់​ជំ​នោរ​ខ្យល់​គួរ​ទៅ​តំ​បន់​អេកូ​ទេស​ចរណ៍​ចម្ការ​ផ្លែ​ឈើ​ភី​អៀង 

នេះ​ជា​គោល​ដៅ​អេ​កូ​ទេស​ចរណ៍​ថ្មី​មួយ​របស់​ស្រុក​ផុង​ដៀង ឋិត​នៅ​ចម្ងាយ​ពី​វិទ្យា​ស្ថាន​សមា​ធិ​ទ្រុក​ឡឹម​ភឿង​ណាម​ប្រ​ហែល​១,៥​គីឡូ​ម៉ែត្រ តាម​ដង​ផ្លូវ​ង្វៀង​វ៉ាន់​កឺ (កំ​ណាត់​បន្ត) ចំ​ណុះ​ភូមិ​ញើង​ឡុក១ ទី​ប្រ​ជុំ​ជន​ផុង​ដៀង ក្រុង​កឹង​ធើ។

​ រូប​ភាព​មួយ​ចំ​នួន​នៅ​ក្នុង​មណ្ឌល​ចម្ការ​ផ្លែ​ឈើ​ភី​អៀង។

តំ​បន់​អេ​កូ​ទេស​ចរណ៍​ចម្ការ​ផ្លែ​ឈើ​ភី​អៀង មាន​ផ្ទៃ​ដី ១,៧ ហិក​តា ក្នុង​នោះ ២/៣ នៃ​ផ្ទៃ​ដី​ជា​ចម្ការ​ផ្លែ​ឈើ​ដែល​មាន​លក្ខណៈ​ជា​តំ​បន់​ព្រែក​ទន្លេ​ភាគ​ខាង​លិច។ ចម្ការ​ផ្លែ​ឈើ​មាន​បរិ​វេណ​ធំ​ទូ​លាយ ដើម​រុក្ខ​ជាតិ​ដុះ​លូត​លាស់​ខៀវ​ខ្ចី​និង​ចេញ​ផ្លែ​ផ្កា​ទន់​មែក។ល។ ចំ​ណុច​ល្អ​របស់​ចម្ការ​នេះ នៅ​តែ​រក្សា​បាន​សភាព​ដើម​នៃ​ចម្ការ ផ្លែ​ឈើ​តំ​បន់​ផុង​ដៀង។ ប្រ​ហែល​ជា​ម្ចាស់​ចម្ការ​មាន​គំ​និត​រក្សា​លក្ខណៈ​បុរាណ ទើប​ក្នុង​មណ្ឌល​ចម្ការ​ទាំង​មូល​មិន​សូវ​មាន​សំ​ណង់​ដែល​សាង​សង់​ដោយ​បេ​តុង​ឡើយ។ ជំ​នួស​វិញ គឺ​ម្ចាស់​ចម្ការ​បាន​សាង​សង់​ផ្ទះ​នៅ​លើ​ដើម​ឈើ​ថ្មី​ប្លែក ឬ​សង់​នៅ​លើ​ប្រ​ឡាយ​ទឹក​ជា​ដើម។ ហើយ​នៅ​ពេល​មាន​ទឹក​ពេញ ទូក​៣​សន្លឹក​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ភ្ញៀវ​ទេស​ចរ​អុំ​កម្សាន្ត​ជុំ​វិញ ដើម្បី​ស្រូប​យក​ខ្យល់​អា​កាស​បរិសុទ្ធ។

ចម្ការ​ផ្លែ​ឈើ​សឹង​តែ​នៅ​រក្សា​សភាព​ដើម​ទាំង​ស្រុង ម្ល៉ោះ​ហើយ​ដើម​ឈើ​ក្នុង​ចម្ការ​ត្រូវ​បាន​ដាំ​ជា​ជួរៗ​នៅ​តាម​បណ្ដោយ​រង​ចម្ការ​ដែល​អម​ដោយ​អណ្ដូង។ ចម្ការ​មាន​ដាំ​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ប្រ​ភេទ​ដែល​ជា​ផលិត​ផល​ពិ​សេស​របស់​ណាម​បូ៖ មាន​ដូច៖ ធុ​រេន ផ្លែ​មៀន​ពណ៌​ស្វាយ ត្រ​បែក​ពណ៌​ស្វាយ មៀន ក្រូច​ពោធិ៍​សាត់​សំ​បក​ក្រាស់ ក្រូច​ខ្វិច ក្រូច​ថ្លុង ជម្ពូ ត្រ​បែក ស្វាយ​និង​ផ្លែ​ទឹក​ដោះ។ល។​ជា​ពិ​សេស គឺ​ផ្លែ​ផ្ញៀវ​នៃ​តំ​បន់​ផុង​ដៀង។ ប្រ​សិន​បើ​មិន​បាន​មក​កាន់​ទី​នេះ​ចំ​រដូវ​ផ្លែ​ឈើ​ទុំ​ដើម្បី​ញុាំ​ក្នុង​ចម្ការ​ទេ ភ្ញៀវ​ទេស​ចរ​ក៏​អាច​មក​ទស្សនា​ដើម​ឈើ​ចេញ​ផ្កា​ផ្លែ​នៅ​រដូវ​ផ្សេង​ក៏​បាន។ នៅ​ទី​នេះ ថែម​ទាំង​ផ្ដល់​ឱ្យ​ភ្ញៀវ​ទេស​ចរ ឆ្លង​កាត់​បទ​ពិសោធន៍​ដែល​មិន​អាច​ណា​ភ្លេច​បាន​ជា​មួយ​នឹង​លក្ខណៈ​វប្ប​ធម៌​នៃ​តំ​បន់​ជន​បទ​ណាម​បូ មាន​ដូច៖ ដើរ​ស្ពាន​ស្នួរ ស្ទូច​ត្រី រៀន​អុំ​ទូក​ជា​ដើម។

ប៉ុន្តែ​ចំ​ណាប់​អា​រម្មណ៍​ដែល​មិន​អាច​បំ​ភ្លេច​បាន គឺ​អ្នក​ចម្ការ​បាន​ចម្អិន​មុខ​ម្ហូប​តាម​បែប​អ្នក​ចម្ការ ស្រែ មាន​ដូច៖ នំ​អេ​ប៉ុង នំ​ពុម្ព នំ​អន្សម​ជ្រូក នំ​ចាក់​ចាន់។ល។ ចា​ហួយ ទឹក​គ្រាប់​ជី នំ​លត។ និង​ត្រី​ផ្ទុក​ស្រែ​អាំង ត្រី​ត្រ​ចៀក​ដំរី​ចៀន​បំ​ពង សម្ល ឆ្នាំង​ភ្លើង​ប្រ​ហុក​ភូមិ​ភាគ​ខាង​លិច សម្ល​ឆ្នាំង​ភ្លើង​ក្ដាម​ស្រែ ត្រី​ប្រ​ខឿ កង្កែប​ស្រែ ត្រី​អណ្ដែង​ទន់ អណ្ដែង​ស ត្រី​ឆ្លាំង មាន់​ស្ងោរ​ម្ជូរ​ស្លឹក​ពោន​ឬ​ចំ​ហុយ​ស្លឹក​ផ្ញៀវ​ហា​ចូវ ។ល។ ប្រ​សិន​បើ​ភ្ញៀវ​ទេស​ចរ​ចង់​ស្នាក់​នៅ​មួយ​យប់ បន្ទប់​គេង​នៅ​ទី​នេះ​ក៏​ស្អាត​បាត ប្រ​កប​ដោយ​ផា​សុក​ភាព៕

ហា​ថាញ - ថាច់​ធី

 

ចែករំលែកអត្ថបទ