04/06/2026 - 06:36

ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរណ៍​ក្នុង​សា​លា​រៀន​ 

អនុ​វត្ត​ផែន​ការ​របស់​នា​យក​នគរ​បាល​ទី​ក្រុង​កឹង​ធើ អំ​ពី​ការ​ផ្សព្វ​ផ្សាយ​ការ​ងារ​ធា​នា​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​ចរា​ចរណ៍​ឆ្នាំ ២០២៦ ការិ​យា​ល័យ​ប៉ូ​លិស​ចរា​ចរណ៍​នៃ​នគរ​បាល​ទី​ក្រុង​កឹង​ធើ បង្កើន​ការ​អនុ​វត្ត​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​តាម​មូល​ដ្ឋាន​អប់រំ​លើ​ភូមិ​ឋាន។

ពិធី​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ច្បាប់​អំ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ជូន​សិស្សា​នុសិស្ស​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង។

កា​រិយា​ល័យ​ប៉ូ​លិស​ចរា​ចរណ៍​នគរ​បាល​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ហុង​ឌឹក ទើប​សហ​ការ​ជា​មួយ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង ចាត់​តាំង​កម្ម​វិធី​អប់រំ​ចំ​ណេះ​ដឹង​ផ្នែក​ច្បាប់ និង​ណែ​នាំ​បំ​ណិន បើក​បរ​ដល់​សិស្សា​នុសិស្ស​ជាង ៦០០ នាក់។ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ រួម​មាន៖ ច្បាប់​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក; បទ​ប្បញ្ញត្តិ​ស្តី​ពី​អា​យុ​ដែល​អនុញ្ញាត​ឱ្យ​បើក​បរ​យាន​យន្ត​និង​កង់​អគ្គិ​សនី; ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​បើក​បរ​មធ្យោ​បាយ; បំ​ណិន​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​ជួប​ប្រ​ទះ​ក្នុង​ភាព​ជាក់​ស្តែង​; ព្រម​ទាំង​ដាក់​សំ​ណួរ​ពី​ស្ថាន​ការណ៍​ឱ្យ​សិស្ស​ពិ​ភាក្សា ដោះ​ស្រាយ​ចម្ងល់​ពាក់​ព័ន្ធ​នឹង​សុ​វត្ថិ​ភាព​ចរា​ចរណ៍។

ប្អូន​គឹម​តឹង​ឡុក សិស្ស​ថ្នាក់​ទី​១២ ឱ្យ​ដឹង៖ “ចូល​រួម​កម្ម​វិធី​ប្អូន​យល់​ច្បាស់​អំ​ពី​ច្បាប់​ដឹង​ពី​ការ​បើក​បរ​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព; បំ​ណិន​ពិ​ចារ​ណា​ជា​មុន ដោះ​ស្រាយ​រាល់​ហេតុ​ការណ៍​នៅ​ពេល​ចូល​រួម​ចរា​ចរណ៍; ចេះ​ប្រើ​ប្រាស់​ហ្គែរ - ហ្វ្រាំង​ឈប់​ចត​យាន​យន្ត​បាន​ត្រឹម​ត្រូវ។ល។ តាម​រយៈ​នោះ  បាន​ជួយ​ឱ្យ​ប្អូន​មាន​ទំ​នុក​ចិត្ត​នៅ​ពេល​បើក​បរ​លើ​ដង​ផ្លូវ និង​ធា​នា​សុ​វត្ថិ​ភាព​សម្រាប់​ខ្លួន​ឯង”។ កម្ម​វិធី​ក៏​បាន​ណែ​នាំ​អនុ​វត្ត​ការ​បើក​បរ​លើ​ទី​លាន​សាក​ល្បង​ជា​មូល​ដ្ឋាន​; បំ​ណិន​បង្ការ​ចៀស​វាង​ហា​និភ័យ ជួយ​សង្គ្រោះ​អ្នក​រង​គ្រោះ; វប្ប​ធម៌​អា​កប្ប​កិរិ​យា​នៅ​ពេល​ចូល​រួម​ចរា​ចរណ៍ ស្មារតី​ភ្ញាក់​រលឹក​គោ​រព​ច្បាប់​ស្តី​ពី​ចរា​ចរណ៍; រាល់​អំ​ពើ​ប្រ​ព្រឹត្ត​ល្មើស និង​កម្រិត​ពិន័យ​ចំ​ពោះ​សកម្ម​ភាព​ប្រ​គល់​យាន​យន្ត​ឱ្យ​អ្នក​ដែល​មិន​គ្រប់​លក្ខណៈ​បើក​បរ​។ល។ ទាំង​នេះ​ជួយ​ឱ្យ​ប្អូនៗ​មាន​ស្មារតី​គោ​រព​ច្បាប់ និង​បង្ការ​ការ​ប្រ​ព្រឹត្ត​ខុស​ក្នុង​វ័យ​សិក្សា។

ទន្ទឹម​នឹង​នោះ កា​រិយា​ល័យ​ប៉ូ​លិស​ចរា​ចរណ៍​នៃ​នគរ​បាល​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហូវ​យ៉ាង ចាត់​តាំង​កម្ម​វិធី “យុវ​វ័យ​កឹង​ធើ​ជា​មួយ​សុ​វត្ថិ​ភាព​ចរា​ចរណ៍”។ ក្នុង​កម្ម​វិធី​នេះ គ្រូ​ឧទ្ទេស​ក៍​បាន​ផ្តល់​ចំ​ណេះ​ដឹង​អំ​ពី​ច្បាប់ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក; បំ​ណិន​ចូល​រួម​ចរា​ចរណ៍​ប្រ​កប​ដោយ​សុវត្ថិ​ភាព អនុ​វត្ត​ការ​ពាក់​មួក​សុវត្ថិ​ភាព​បាន​ត្រឹម​ត្រូវ; ដោះ​ដូរ​ពិ​ភាក្សា​ផ្ទាល់​ជា​មួយ​សិស្ស​អំ​ពី​បំ​ណិន​បើក​បរ​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព និង​ហេតុ​ការណ៍​ជួប​ប្រ​ទះ​ក្នុង​ភាព​ជាក់​ស្តែង ជួយ​ឱ្យ​សិស្ស​មាន​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ការ​ក​សាង​វប្ប​ធម៌​ចរា​ចរណ៍។

អ្នក​គ្រូ​ត្រិញ​ធី​ទ្រុក​លិញ នា​យិ​កា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ហូវ​យ៉ាង​ ឱ្យ​ដឹង៖ “កម្ម​វិធី​រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​សារ៖ “សុវត្ថិ​ភាព​ចរា​ចរណ៍ គឺ​ជា​សុភ​មង្គល​នៃ​គ្រប់​គ្រួ​សារ”។ កម្ម​វិធី​នេះ ជួយ​ឱ្យ​ប្អូនៗ​យល់​ច្បាស់​អំ​ពី​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក និង​ដោះ​ដូរ​ដោយ​ផ្ទាល់​ពី​ស្ថាន​ភាព​ជាក់​ស្តែង ជួយ​ឱ្យ​ងាយ​យល់​ងាយ​ចង​ចាំ និង​ងាយ​ស្រួល​អនុ​វត្ត​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ។ ផ្តើម​ពី​នោះ អនុ​វត្ត​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់ រួម​ចំ​ណែក​កសាង​វប្ប​ធម៌​ចរា​ចរណ៍​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ក្នុង​សា​លា​រៀន ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​យុវ​វ័យ​ចំ​ពោះ​ខ្លួន​ឯង គ្រួ​សារ​និង​សង្គម”៕

                           ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ