ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/06/2026 - 20:51

កឹង​ធើ​ដំ​ណើរ​ការ​យក​សំ​ណាក កំ​ណត់​អត្ត​សញ្ញាណ​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី 

ព្រឹក​ថ្ងៃទី​ ៨ ខែ​មិថុ​នា គណៈ​ចង្អុល​ការ ៥១៥ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​បូជា​ផ្កា អុជ​ធូប និង​ផ្ដើម​ដំ​ណើរ​ការ​យក​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ដែល​មិន​ទាន់​មាន​ព័ត៌​មាន នៅ​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​ទី​ក្រុង​កឹង​ធើ។

ឧត្តម​សេ​នីយ៍​ត្រី ហ្វិញ​វ៉ាំង​ង៉ន ស្នង​ការ​នយោ​បាយ​រង​យោធ​ភូមិ​ភាគ ៩ ប្រ​ធាន​គណៈ​ចង្អុល​ការ ៥១៥ យោធ​ភូមិ​ភាគ​៩; លោក ត្រឹង​វ៉ាង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង; លោក ង្វៀង​វ៉ាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ប្រ​ធាន​គណៈ​ចង្អុល​ការ ៥១៥ ទី​ក្រុង​កឹង​ធើ; ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង និង​ទី​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ចូល​រួម​ក្នុង​ពី​ធី។


ថ្នាក់​ដឹក​នាំ​គណៈ​ចង្អុល​ការ ៥១៥ យោធ​ភូមិ​ភាគ ៩ គណៈ​ចង្អុល​ការ ៥១៥ ទី​ក្រុង​កឹង​ធើ​និង​បណ្តា​មន្ទីរ ផ្នែក​ទី​ក្រុង ភូមិ​ភាគ​ចូល​រួម​បូជា​ផ្កា អុជ​ធូប។

អ្នក​តំ​ណាង​ទាំង​ឡាយ​អុជ​ធូប​នៅ​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​ទី​ក្រុង​កឹង​ធើ។

ថ្លែង​រំ​លឹក​គុណ​វីរ​យុទ្ធ​ជន​ពលី វរសេ​នីយ៍​ឯក ផាម​ង៉ុក​ក្វាង សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ស្នង​ការ​នយោ​បាយ​ទី​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ អនុ​ប្រ​ធាន​ប្រ​ចាំ​នៃ​គណៈ​ចង្អុល​ការ ៥១៥ ទី​ក្រុង ឱ្យ​ដឹង៖ គណៈ​ចង្អុល​ការ ៥១៥ ទី​ក្រុង​បាន​ត្រៀម​លក្ខណៈ​ការ​ងារ​រួច​រាល់ ដើម្បី​អនុ​វត្ត​ភារ​កិច្ច​ជីក​កកាយ និង​យក​សំ​ណាក​ពី​ផ្នូរ​ចំ​នួន ៨២៧ ដែល​មិន​ទាន់​មាន​ព័ត៌​មាន​នៅ​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​ទី​ក្រុង ដើម្បី​ធ្វើ​កោ​សល្យ​វិច័យ ADN។ នេះ​គឺ​ជា​សកម្ម​ភាព​ដើម្បី​អនុ​វត្ត “យុទ្ធ​នា​ការ ៥០០ ថ្ងៃ​យប់ ជំ​រុញ​ការ​អនុវត្ត​ស្វែង​រក ប្រ​មូល​និង​កំ​ណត់​អត្ត​សញ្ញាណ​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី” ដែល​គណៈ​ចង្អុល​ការ​ជាតិ ៥១៥ បំ​ផុស​ចល​នា។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ដ៏​ពិ​សិដ្ឋ និង​គុណ​ធម៌ “ផឹក​ទឹក​នឹក​ប្រ​ភព” ចំ​ពោះ​វីរ​យុទ្ធ​ជន​ដែល​បាន​លះ​បង់​ជីវិត​ដើម្បី​មាតុ​ភូមិ។

វរសេ​នីយ៍​ឯក ផាម​ង៉ុក​ក្វាង សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ស្នង​ការ​នយោ​បាយ​ទី​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ ៥១៥ ទី​ក្រុង ថ្លែង​រំ​លឹក​គុណ​ដល់​វីរ​យុទ្ធ​ជន​ពលី។

ឧត្តម​សេនីយ៍​ត្រី ហ្វិញ​វ៉ាំង​ង៉ន ស្នង​ការ​នយោ​បាយ​រង​យោធ​ភូមិ​ភាគ ៩ ប្រ​ធាន​គណៈ​ចង្អុល​ការ ៥១៥ យោធ​ភូមិ​ភាគ ៩ ជូន​អំ​ណោយ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ការ​ងារ​យក​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី។

ក្នុង “យុទ្ធ​នា​ការ ៥០០ ថ្ងៃ​យប់ ជំ​រុញ​ការ​អនុ​វត្ត​ស្វែង​រក​ប្រ​មូល​និង​កំ​ណត់​អត្ត​សញ្ញាណ​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី” គណៈ​ចង្អុល​ការ ៥១៥ ទី​ក្រុង នឹង​ចាត់​តាំង​យក​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ចំ​នួន ៥.១១២ ផ្នូរ ដែល​មិន​ទាន់​កំ​ណត់​អត្ត​សញ្ញាណ​បាន នៅ​តាម​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​កម្ម​ចំ​នួន ១៧ កន្លែង។ ទន្ទឹម​នឹង​នោះ ដំ​ណើរ​ការ​ស្រាវ​ជ្រាវ ស្វែង​រក​និង​ប្រ​មូល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​នៅ​តាម​ឃុំ ផុង​ដៀង ធើយ​ឡាយ ទ្រឿង​ឡុង​តី ញូ​យ៉ា និង​សង្កាត់​ភឿក​ធើយ។ រយៈ​ពេល​អនុ​វត្ត​រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០២៧។

 សមា​ជិក​ក្រុម​ការ​ងារ​យក​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី បំ​ពេញ​ភារ​កិច្ច​នៅ​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​ទី​ក្រុង

ផាម​ទ្រុង - លី​សៀ

ចែករំលែកអត្ថបទ