សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកនឹងបានឧបត្ថម្ភប្រាក់អាហារពី ០,៤៥-១,១៧ ក្នុងមួយខែ អមដោយសម្លៀកបំពាក់ឯកសណ្ឋាន សម្ភារៈសិក្សានិងរបបគោលនយោបាយផ្សេងៗទៀត។

នៅតាមកម្រិតសិក្សានីមួយៗ សិស្សអន្តេវាសិកបានផ្តល់សម្ភារៈម្តង រួមមាន៖ ភួយមុងនិងសម្ភារៈប្រើប្រាស់ឯកជន គិតជាទឹកប្រាក់ ២.០៥០.០០០ដុងក្នុងសិស្សម្នាក់។
ខ្លឹមសារខាងលើមានចែងក្នុងអនុក្រឹត្យលេខ ១៨៨/២០២៦ អំពីការឧបត្ថម្ភសិស្សនិងសាលាចំណេះទូទៅជនជាតិអន្តេវាសិកនៅឃុំនានា តំបន់ព្រំដែនដីគោក ដែលបានរដ្ឋាភិបាលប្រកាសឱ្យប្រើកាលពីថ្ងៃទី២៧ ខែឧសភា។
តាមរយៈនោះ ជារៀងរាល់ខែសិស្សនឹងបានឧបត្ថម្ភប្រាក់អាហារ ៤៥០.០០០ដុង រួមជាមួយអង្ករ៨គីឡូក្រាម ប្រសិនបើស្នាក់នៅអឌ្ឍអន្តេវាសិកដ្ឋាន; និង ១,១៧ លានដុង រួមជាមួយអង្ករ ១៥ គីឡូក្រាម ប្រសិនបើស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ រយៈពេលទទួលមិនលើសពី ៩ ខែក្នុងមួយឆ្នាំសិក្សា។
សិស្សថ្នាក់ទី១ ជាជនជាតិភាគតិចមានរៀនភាសាវៀតមុនពេលចូលរៀនកម្មវិធីថ្នាក់ទី១ បានឧបត្ថម្ភប្រាក់អាហារនិងអង្ករដូចពោលខាងលើបន្ថែម ១ ខែ។
ក្រៅពីនោះ នៅឆ្នាំសិក្សានីមួយៗ ប្អូនៗទទួលបានការឧបត្ថម្ភសម្លៀកបំពាក់ឯកសណ្ឋាន ២ កំប្លេ និងសម្ភារៈសិក្សាជាច្រើន មានដូច៖ សៀវភៅក្រដាស ប៊ិកនិងសិក្ខូបករណ៍ផ្សេងៗជាច្រើនទៀត សរុបជាទឹកប្រាក់ ២,០៥ លានដុង។ នៅតាមកម្រិតសិក្សានីមួយៗ សិស្សក៏បានការឧបត្ថម្ភមុង ភួយនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
រដ្ឋនឹងផ្តល់អាទិភាពលើការវិនិយោគកសាងមូលដ្ឋានសម្ភារៈ បំពាក់ឧបករណ៍បង្រៀននិងរៀនសម្រាប់សាលាអន្តេវាសិក។ ក្រុមនេះក៏បានផ្តល់ថវិកាសម្រាប់ដំណើរការ ថែទាំសំណង់ គ្រឿងម៉ាស៊ីន ក្នុងកម្រិតម្នាក់ ១០០.០០០ដុងក្នុងមួយខែ; ថវិកាសម្រាប់ការពិនិត្យសុខភាពប្រចាំឆ្នាំដល់សិស្ស; ចាត់តាំងសកម្មភាពសិល្បៈវប្បធម៌ពិសេសដោយឡែកជាមួយកម្រិតម្នាក់ ៥៤០.០០០ដុងក្នុងមួយឆ្នាំសិក្សា...។
អនុក្រឹត្យមានសុពលភាពចាប់ពីថ្ងៃទី១៥ ខែកក្កដា។ នេះគឺជាលើកដំបូង ដែលសិស្សនិងសាលាចំណេះទូទៅជនជាតិអន្តេវាសិកបានទទួលគោលនយោបាយឧបត្ថម្ភពិសេសដោយឡែក។
ក្រសួងអប់រំនិងបណ្តុះបណ្តាល ចាត់ទុកថាការដាក់ឱ្យប្រើអនុក្រឹត្យនេះ គឺមានភាពចាំបាច់និងជាក់ស្តែងដើម្បីធ្វើឱ្យច្បាស់លាស់គោលការណ៍កសាងសាលាចំណេះទូទៅជនជាតិអន្តេវាសិកនៅឃុំនានា តំបន់ព្រំដែនដីគោក ជាជំហានៗធ្វើឱ្យជាក់ច្បាស់ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងធានាតុល្យភាពក្នុងវិស័យអប់រំរវាងតំបន់នានា។
កាលពីចុងឆ្នាំកន្លង ការិយាល័យនយោបាយបានឯកភាពលើគោលការណ៍វិនិយោគសាលាអន្តេវាសិកអន្តរកម្រិត ២៤៨ សាលា នៅតាមឃុំតំបន់ព្រំដែនដីគោក ដើម្បីបង្កលក្ខណៈសម្រាប់ការសិក្សាបានប្រសើរជាងដល់សិស្សនៅតំបន់ខ្ពស់។ មានជាង ២២០ សាលាត្រូវបានបើកការដ្ឋានសាងសង់ចែកជា ២ ដំណាក់កាល ក្នុងនោះ មាន ១០០ សាលា តាមការគ្រោងទុកនឹងសម្រេចរួចរាល់មុនថ្ងៃទី៣០ ខែសីហា ក្រៅពីនោះ សម្រេចរួចរាល់និងដាក់ឱ្យដំណើរការ មុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៧។
សាលាទាំងនេះមានផ្ទៃដីទំហំចាប់ពី ៥-១០ ហិកតា ទ្រង់ទ្រាយប្រមាណ ៣០ថ្នាក់ ស្មើនឹងសិស្ស ១.០០០ នាក់ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់អគ្គិសនី ទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក ផ្លូវគមនាគមន៍និងទូរគមនាគមន៍។
នៅតាមឃុំព្រំដែនដែលមានភូមិសាស្ត្រកាត់ផ្តាច់ ប្រជាជនរស់នៅរប៉េះរប៉ោះ ឬខ្វះផ្ទៃដី ដូច្នេះផ្ទៃដីសាលានិងចំនួនសិស្សអាចនឹងតូចជាង។ ផ្ទុយទៅវិញ នៅតំបន់ដែលមានប្រជាជនរស់នៅប្រមូលផ្តុំ សន្ទភាពប្រជាជនខ្ពស់ ទំហំសាលាអាចលើសពី៣០ថ្នាក់៕
ប្រភព៖ vnexpress.net -មុនី