10/06/2026 - 15:28

សារ​គម​នា​គមន៏​ជួយ​ឱ្យ​ប្រ​ជា​ជន​យល់​ដឹង​ច្បាស់​ពី​អំ​ពើ​ហិង្សា​គ្រួ​សារ 

មជ្ឈ​មណ្ឌល​ជំ​នួយ​ផ្នែក​ច្បាប់​រដ្ឋ​ទី​ក្រុង​កឹង​ធើ ទើប​ចាត់​តាំង​វគ្គ​ផ្សព្វ​ផ្សាយ​ទូ​ទៅ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នៅ​ឃុំ​ថាញ់​ភូ ដែល​ទាក់​ទាក់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រ​ជា​ជន​ច្រើន​កុះ​ករ។ បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​វគ្គ​ផ្សព្វ​ផ្សាយ​គឺ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ជីវ​ភាព។ ក្នុង​នោះ​មាន​បញ្ហា​អំ​ពី​ការ​បង្ការ និង​ប្រ​ឆាំង​អំ​ពើ​ហិង្សា​គ្រួ​សារ។

លើក​សារ​គម​នា​គមន៏​ដែល​មជ្ឈ​មណ្ឌល​ជំ​នួយ​ផ្នែក​ច្បាប់​រដ្ឋ​ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​នៅ​ឃុំ​ថាញ់​ភូ។

សារ​គម​នា​គមន៏​ជួយ​ឱ្យ​ប្រ​ជា​ជន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​អំ​ពើ​ហិង្សា​គ្រួ​សារ។ ទន្ទឹម​នឹង​អំ​ពើ​ហិង្សា​ដែល​ងាយ​មើល​ឃើញ​នោះ​គឺ "ការ​វាយ​ដំ ប្រើ​កម្លាំង​បាយ" នៅ​មាន​រូប​ភាព​អំ​ពើ​ហិង្សា​ផ្សេង​ទៀត៖ អំ​ពើ​ហិង្សា​ខាង​ផ្លូវ​ចិត្ត អំ​ពើ​ហិង្សា​ខាង​សេដ្ឋ​កិច្ច និង​អំ​ពើ​ហិង្សា​ខាង​ផ្លូវ​ភេទ។ សកម្ម​ភាព​ធ្វើ​ទា​រុណ​កម្ម ប្រ​ព្រឹត្ត​អា​ក្រក់ វាយ​ដំ ឬ​ចេត​នា​ដ​ទៃ​ទៀត​ដែល​ប៉ះ​ពាល់​ដល់​សុខ​ភាព និង​អា​យុ​ជី​វិត​របស់​សមា​ជិក​គ្រួ​សារ គឺ​ជា​រូប​ភាព​នៃ​អំ​ពើ​ហិង្សា​លើ​រាង​កាយ។ អំ​ពើ​ហិង្សា​លើ​រាង​កាយ​តែង​កើត​ឡើង​ចំ​ពោះ​នារី កុ​មារ អ្នក​វ័យ​ចាស់ និង​អ្នក​ពិការ ព្រោះ​នេះ​គឺ​ជា​បុគ្គល​ងាយ​រង​គ្រោះ ដែល​ពឹង​ផ្អែក​ច្រើន​លើ​ហិ​រញ្ញ​វត្ថុ រាង​កាយ ឬ​ផ្លូវ​ចិត្ត​។ល។

ដើម្បី​បង្ហាញ​ព័ត៌​មាន​ប្រ​កប​ដោយ​ភាព​រស់​រវើក ងាយ​យល់ អ្នក​ជំ​នួយ​ការ​ផ្នែក​ច្បាប់​បាន​លើក​យក​ហេតុ​ការណ៍​ជាក់​ស្តែង​មក​ពន្យល់។ ទន្ទឹម​នឹង​នោះ  អ្នក​ជំ​នួយ​ការ​ផ្នែក​ច្បាប់​ក៏​បាន​ផ្តល់​បំ​ណិន​ក្នុង​ការ​ប្រ​ឈម​នឹង​អំ​ពើ​ហិង្សា​ដែរ។ លោក​លឺវ​ង៉ុក​ស៊ី អ្នក​ជំ​នួយ​ការ​នៃ​មជ្ឈ​មណ្ឌល​ជំ​នួយ​ផ្នែក​ច្បាប់​រដ្ឋ​ទី​ក្រុង​កឹង​ធើ ចែក​រំលែក​៖ ត្រូវ​តែ​ចង​ចាំ​ជា​និច្ច​នូវ​វិធី "គេច​ខ្លួន​មុន - រាយ​ការណ៍​ក្រោយ" តាម​ជំ​ហាន​គឺ៖ ការ​ពារ​សុ​វត្ថិ​ភាព​ផ្ទាល់​ខ្លួន​ជា​បន្ទាន់; ប្រ​សិន​បើ​ឃើញ​ភា​គីម្ខាង​ទៀត​កំ​ពុង​ខឹងសម្បារ មាន​អា​វុធ ត្រូវ​រក​វិធី​រត់​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន រត់​ទៅ​ផ្ទះ​អ្នក​ជិត​ខាង ឬ​ចេញ​ទៅ​ផ្លូវ​ធំ ឬ​ចាក់​សោ​ទ្វារ​ឱ្យ​ជិត​ដើម្បី​លាក់​ខ្លួន​ក្នុង​បន្ទប់​ដែល​មាន​សុ​វត្ថិ​ភាព។ បន្ទាប់​មក​គឺ​រក​ជំ​នួយ៖ ទូរ​ស័ព្ទ ឬ​ទៅ​រាយ​ការណ៍​ភ្លាមៗ​ដល់​ប៉ូ​លិស​ភូមិ មណ្ឌល ប៉ូ​លិស​ឃុំ សង្កាត់ ប្រ​ធាន​ភូមិ ឬ​ប្រ​ធាន​មណ្ឌល។ លេខ​ទូរ​ស័ព្ទ​ខ្សែ​ទូរ​ស័ព្ទ​ជាតិ​ការ​ពារ​កុមារ​គឺ​លេខ ១១១ ប្រ​សិន​បើ​អ្នក​រង​គ្រោះ​ជា​កុ​មារ; ខ្សែ​ទូរ​ស័ព្ទ​បន្ទាន់​គាំ​ទ្រ​នារី​គឺ ១៩០​០៩៦​៩៦៨០។ ជា​ចុង​ក្រោយ នៅ​ពេល​ដែល​មាន​សុ​វត្ថិ​ភាព អ្នក​រង​គ្រោះ​គួរ​ថត​រូប​ស្នាម​របួស រក្សា​ទុក​សារ​ជេរ​ប្រ​មាថ គំ​រាម​កំ​ហែង ឬ​ពឹង​អ្នក​ជិត​ខាង​ឱ្យ​ធ្វើ​ជា​សាក្សី​ប្រ​សិន​បើ​ពួក​គេ​បាន​ឮ​សំ​ឡេង​បោក​បាច ឬ​ឈ្លោះប្រ​កែក​គ្នា។ នេះ​គឺ​ជា​ឯក​សារ​សំ​ខាន់​ណាស់​ដើម្បី​ឱ្យ​ស្ថា​ប័ន​ដែន​សមត្ថ​កិច្ច​មាន​មូល​ដ្ឋាន​ចាត់​វិធាន​ការ។

លោក​លឺវ​ង៉ុក​ស៊ី សង្កត់​ធ្ងន់៖ ច្បាប់​ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​ចំ​ពោះ​អំ​ពើ​ហិង្សា ពុំ​នោះ​សោត អាច​នឹង​ត្រូវ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ព្រហ្ម​ទណ្ឌ។ មា​ត្រា ១៨៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ចែង​ថា៖ អ្នក​ណា​ដែល​ប្រ​ព្រឹត្ត​អា​ក្រក់ ឬ​មាន​អំ​ពើ​ហិង្សា​លើ​រាង​កាយ​ចំ​ពោះ​យាយ​តា ឪ​ពុក​ម្តាយ ប្តី​ប្រ​ពន្ធ កូន​ចៅ ឬ​អ្នក​មាន​ឧប​ការ​គុណ​ដែល​ចិញ្ចឹម​បី​បាច់​ខ្លួន ដូច​ជា​ធ្វើ​ឱ្យ​អ្នក​រង​គ្រោះ​ឈឺ​ចាប់​ផ្នែក​រាង​កាយ និង​ផ្លូវ​ចិត្ត​ជា​ប្រ​ចាំ; ដែល​ធ្លាប់​ត្រូវ​បាន​ពិ​ន័យ​រដ្ឋ​បាល​ពី​បទ​នេះ​ហើយ​នៅ​តែ​បន្ត​ប្រ​ព្រឹត្ត​ទៀត នោះ​នឹង​ត្រូវ​ទទួល​ទោស​ព្រ​មាន កែ​ប្រែ​ដោយ​មិន​ឃុំ​ខ្លួន​រហូត​ដល់​៣ ឆ្នាំ ឬ​ជាប់​ពន្ធ​នា​គារ​ពី ៦ ខែ ដល់​៣​ឆ្នាំ។ ទោស​ធ្ងន់​ធ្ងរ​ជាង​នេះ​គឺ​ជាប់​ពន្ធ​នា​គារ​ពី​២​ដល់​៥​ឆ្នាំ ប្រ​សិនបើ​ប្រ​ព្រឹត្ត​ចំ​ពោះ​អ្នក​អា​យុ​ក្រោម ១៦ ឆ្នាំ នារី​មាន​ផ្ទៃ​ពោះ (ប្រ​សិន​បើ​ដឹង) អ្នក​វ័យ​ចាស់​ជរា អ្នក​ពិការ​ធ្ងន់​ធ្ងរ​ពិ​សេស ឬ​អ្នក​មាន​ជំងឺ​ប្រ​ចាំ​កាយ។ ប្រ​សិន​បើ​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ប៉ះ​ពាល់​ដល់​អា​យុ​ជី​វិត សុខ​ភាព កិត្តិ​យស នឹង​ត្រូវ​ចាត់​វិធាន​ការ​តាម​បទ​ល្មើស​ដែល​ពាក់​ព័ន្ធ។ ជា​មួយ​នឹង​បទ​ល្មើស​ខាង​លើ ក្នុង​បរិ​បទ​គ្រួ​សារ ប្រ​សិន​បើ​អត្រា​នៃ​ការ​រង​របួស​ក្រោម ១១% ប៉ុន្តែ​ស្ថិត​ក្នុង​ករណី៖ ប្រើ​ប្រាស់​អា​វុធ​គ្រោះ​ថ្នាក់ ប្រ​ព្រឹត្ត​ចំ​ពោះ​អ្នក​អា​យុ​ក្រោម​១៦​ឆ្នាំ នារី​មាន​ផ្ទៃ​ពោះ​អ្នក​វ័យ​ចាស់​ជរា អ្នក​ជំ​ងឺ ឬ​អ្នក​មិន​មាន​សមត្ថ​ភាព​ការ​ពារ​ខ្លួន​។ល។ នោះ​នៅ​តែ​ត្រូវ​ចោទ​ប្រ​កាន់​ពី​បទ​ចេត​នា​បង្ក​របួស​ស្នាម ជា​មួយ​នឹង​កម្រិត​ទោស​ពី​ការ​កែ​ប្រែ​ដោយ​មិន​ឃុំ​ខ្លួន​រហូត​ដល់​ជាប់​ពន្ធ​នា​គារ​អស់​មួយ​ជី​វិត (អា​ស្រ័យ​លើ​អត្រា​នៃ​ការ​រង​របួស និង​ផល​វិ​បាក)​។ល។

អ្នក​ស្រី​ង្វៀង​ធី​ថៅ​នៅ​ឃុំ​ថាញ់​ភូ ឱ្យ​ដឹង៖ "ក្រោយ​ពេល​ស្តាប់​ការ​ផ្សព្វ​ផ្សាយ ខ្ញុំ​ទទួល​បាន​ចំ​ណេះ​ដឹង​ផ្នែក​ច្បាប់​ដែល​មាន​ប្រ​យោជន៍​ជា​ច្រើន ជា​ពិ​សេស​បញ្ហា​អំ​ពើ​ហិង្សា​គ្រួ​សារ ដើម្បី​ការ​ពារ​ខ្លួន​ឯង ហើយ​ផ្សព្វ​ផ្សាយ​បន្ត​ដល់​សាច់​ញាតិ និង​អ្នក​ជិត​ខាង​ឱ្យ​បាន​យល់​ដឹង​បន្ថែម​ទៀត"៕

ចឹងហ៊ឹង -  លីសៀ

 

ចែករំលែកអត្ថបទ