ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

08/04/2025 - 15:55

ក្រុង​កឹង​ធើ៖

រៀប​ចំ​សកម្ម​ភាព​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ 

* កម្មា​ភិ​បាល បុគ្គ​លិក អ្នក​រដ្ឋ​ការ សិស្ស​និស្សិត យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ កម្ម​ករ​និយោ​ជិត បាន​ឈប់​សម្រាក​៣​ថ្ងៃ ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

រៀប​ចំ​ការ​ពិនិត្យ​ជំងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន នេះ​គឺ​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ជា​ច្រើន​ទៀត​ដែល​លេច​ធ្លោ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៤។

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ចេញ​ផែន​ការ​លេខ ៦៦/KH-UBND ស្តី​ពី​ការ​រៀប​ចំ​សកម្ម​ភាព​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៥។

តាម​រយៈ​នោះ ដើម្បី​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ក្រុង​កឹង​ធើ​នឹង​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន មាន​ដូច៖ រៀប​ចំ​ពិធី​ជួប​ជុំ តំ​ណាង​ព្រះ​សង្ឃ អា​ចារ្យ គណៈ​កម្ម​ការ​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និ​កាយ​ខ្មែរ អ្នក​មាន​ប្រ​ជា​ប្រិយ​ជា​ជន​ជាតិ​ខ្មែរ; រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ស្រុក​កើ-ដ; រៀប​ចំ​ការ​ពិ​និត្យ​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ; រៀប​ចំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ ប្រ​គេន​ទេយ្យ​វត្ថុ ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី ដល់​ព្រះ​សង្ឃ​តាម​វត្ត​អា​រាម​និង​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ។ល។

* គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ចេញ​សេចក្តី​ប្រ​កាស​អំ​ពី​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

ក្នុង​សេចក្តី​ប្រ​កាស​នេះ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ សំ​ណូម​ពរ​ដល់​ស្ថា​ប័ន អង្គ​ភាព​និង​អា​ជីវ​កម្ម​នានា​លើ​ភូមិ​សាស្ត្រ​ក្រុង គប្បី​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កម្មា​ភិ​បាល បុគ្គ​លិក អ្នក​រដ្ឋ​ការ សិស្ស​ និស្សិត យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ កម្ម​ករ​និយោ​ជិត​ជា​ជន​ជាតិ​ខ្មែរ​បាន​ឈប់​សម្រាក ៣ ថ្ងៃ ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥ របស់​ជន​រួម​ជាតិ​ខ្មែរ​នឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល ៣​ថ្ងៃ នៅ​ថ្ងៃ​ទី​១៤ ទី​១៥ និង​ទី​១៦ ខែ​មេ​សា ឆ្នាំ​២០២៥៕

PV-មុនី

ចែករំលែកអត្ថបទ