01/04/2025 - 08:56

ចំ​ណាប់​អា​រម្មណ៍​នៃ​ពាន​រង្វាន់​វាយ​សី All England ២០២៥ 

ពាន​រង្វាន់​វាយ​សី All England ២០២៥ បាន​បញ្ចប់​សព្វ​គ្រប់​ ប៉ុន្តែ​បាន​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​អ្នក​គាំ​ទ្រ​អំ​ពី​បច្ចេក​ទេស​វាយ​សី​ល្អ​ៗ​ ការ​ប្រ​កួត​ដ៏​ស្វិត​ស្វាញ​ ប្រ​ទង់​ប្រ​ទាញ​គ្នា។​

កីឡា​ករ​ Shi Yu Qui ឈ្នះ​ពាន​ជើង​ឯក​នៅ​ពាន​រង្វាន់​ដែល​មាន​អា​យុកាល​យូរ​បំ​ផុត​លើ​ពិ​ភព​លោក​ និង​ទទួល​ប្រាក់​រង្វាន់​យ៉ាង​ច្រើន​។​ រូប​ថត​: Internet

ដំ​បូង​ គឺ​ការ​ប្រ​កួត​ដណ្ដើម​មេ​ដាយ​សម្រាប់​ខ្លឹម​សារ​គូនា​រី រវាង​គូកី​ឡា​ការិ​នី​ប្រ​ទេស​ជប៉ុន​ជា​មួយ​គ្នា​ គឺ Chiharu Shida និង​ Nami Matsuyama ជួប​នឹង​ Yuki Fukushima និង​ Mayu Matsumoto។​ នេះ​គឺ​ជា​មិត្ត​រួម​ក្រុម​ ពេល​ប្រ​កួត​នៅ​ក្រុម​ជម្រើស​ជាតិ​ ហាត់​សម​ជា​មួយ​គ្នា​រាល់​ថ្ងៃ​ ដូច្នេះ​ ស្គាល់​ល្បិច​លេង​របស់​គ្នា​ច្បាស់​ ដូច​ថ្ងៃ​។​ ប្លែក​ត្រង់​តែ Sida និង​ Nami អា​យុតិច​ជាង​គូម្ខាង​ទៀត​ ម្ល៉ោះ​ហើយ​ មាន​បទ​ពិ​សោធន៍​តិច​ជាង​ទាំង​ស្នា​ដៃ​ក៏​ស្ដួច​ស្ដើង​ជាង​ដែរ។​ បន្ទាប់​ពី​គណៈ​កម្ម​ការ​បង្វឹក​ក្រុម​ជម្រើស​ជប៉ុន​ ឱ្យ​ឈប់​សម្រាក​មួយ​រយៈ​ Nami ចូល​ប្រ​កួត​វិញ​ ក៏​វាយ​សីបាន​យ៉ាង​ល្អ​និង​យក​ប្រៀប​លើ​គូ​ប្រ​កួត​ ដោយ​មិន​នឹក​ស្មាន។​ អ្នក​គាំ​ទ្រ​និយាយ​សប្បាយ​លេង​ថា​ នៅ​ពេល​ដែល​កីឡា​ការិ​នី​ស្រស់​ស្អាត​ ២ រូប​នេះ​ យក​ឈ្នះ​លើ​គូ Liu និង​ Tan របស់​ចិន​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ គឺតំ​ណែង​ជើង​ឯក​ កាន់​តែ​មាន​សង្ឃឹម។​ ដ្បិត​ថា​ រាល់​ការ​ប្រ​កួត​ជួប​គ្នា​លើក​មុន​ៗ​ កីឡា​ការិនី​ស្រស់​ស្អាត​ ២ រូប​នេះ​ ប្រ​កួត​ចាញ់​រហូត។​ នៅ​ពេល​ដែល​ Nami លំ​នឹង​ស្មារតី​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ប្រ​កួត​យ៉ាង​ជក់​ចិត្ត។​ មិន​ត្រឹម​តែ​យក​ឈ្នះ​គូ Liu និង​ Tan ដោយ​លទ្ធ​ផល​ ២-០ ប៉ុណ្ណោះ​ទេ​ គឺ​នៅ​សិត​ទី ១ បាន​យក​ឈ្នះ​គូ​នេះ​ដោយ​ពិន្ទុ​ដល់​ទៅ​ ២១​-៩។​ នេះ​ជា​លទ្ធ​ផល​មួយ​ដែល​មិន​នឹក​ស្មាន។​ ជា​មួយ​នឹង​ទម្រង់​លេង​បាន​ល្អ​ Nami និង​ Sinda ក៏​បន្ត​យក​ឈ្នះ​លើ​គូប្រ​កួត​រៀម​ច្បង​នៅ​ក្នុង​ប្រ​ទេស​ជា​មួយ​គ្នា​ ដើម្បី​ការ​ពារ​ពាន​ជើង​ឯក។​ ទន្ទឹម​នឹង​នោះ​ ក៏​បញ្ចប់​ការ​ស្រេកឃ្លាន​គ្រង​តំ​ណែង​ជើង​ឯក​ ពី​ព្រោះ​ដណ្ដើម​បាន​តែ​លេខ​ ២ ជា​រហូត​បន្ទាប់​ពី​ពាន​រង្វាន់​ All England ២០២៤។​

ការ​ប្រ​កួត​ទី​២ សម្រាប់​ពាន​រង្វាន់​នេះ​ក៏​ល្អ​មើល​ដែរ​ បាន​ប្រ​ព្រឹត្ត​ឡើង​រវាង​គូបុរស​នារី​ជន​ជាតិ​ចិន​ជា​មួយ​គ្នា​ Guo Xin Wa - Chen Rang Hui ជួប​នឹង​ Feng Yan Zhe - Wei Ya Xin ។​ កី​ឡា​ករ​-ការិនី​វ័យ​ក្មេង​ទាំង​ ២ គូ​នេះ​ ត្រូវ​បាន​ដាក់​ក្ដី​សង្ឃឹម​នឹង​ជំ​នួស​ឱ្យ​កី​ឡា​ករ​ - ការិនី​រៀម​ច្បង​ ដែល​ទើប​រំសាយ​ពី​អា​ជីព ដើម្បី​ប្រ​ទេស​ចិន​បន្ត​គ្រប់​គ្រង​លើ​ខ្លឹម​សារ​គូ​បុរស​នា​រី។​ ហើយ​ពួក​គេ​មិន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ខក​បំ​ណង​ ព្រោះ​ការ​ប្រ​កួត​ទាំង​ ៣ សិត មាន​ភាព​ស្វិត​ស្វាញ​ខ្លាំង។​ គ្រាន់​តែ​ខ្វះ​ភាព​ម្ចាស់​ការ​បន្តិច​និង​ខ្វះ​សំ​ណាង​នៅ​ប៉ុន្មាន​ពិន្ទុ​ចុង​ក្រោយ​ បាន​ធ្វើ​ឱ្យ​គូ Feng - Wei របួត​ពាន​ជើង​ឯក​ពី​ដៃ។​ ប៉ុន្តែ​ ត្រូវ​ទទួល​ស្គាល់​ថា​ កីឡា​ករ​ទាំង​ ២ គូ​នេះ​ លេង​បាន​ល្អ។​ ពួក​គេ​គឺជា​ការ​សាក​ល្បង​ដ៏​ធំ​សម្រាប់​គូប្រ​កួត​ទាំង​អស់​នា​ពេល​អនា​គត។​

ចំ​ណែក​ខ្លឹម​សារ​ឯកត្ត​ជន​វិញ​ គ្មាន​ការ​ចៃដន្យ​កើត​ឡើង​ទេ​ នៅ​ពេល​ដែល​ An Se Young កំ​ពុង​បង្ហាញ​ពី​ប្រៀប​ខ្លាំង​របស់​កីឡា​ការិ​នីលំ​ដាប់​លេខ​១​ពិភព​លោក។​ ចំ​ណែក​កី​ឡា​ករ​ Shi Yu Qi គឺ​លេង​បាន​ល្អ​នៅ​ពេល​ដែល​គាត់​មាន​អា​រម្មណ៍​ល្អ​។​ ចំ​ពោះ​ខ្លឹម​សារ​គូ​បុរស​ គូ​កី​ឡា​ករ​មក​ពី​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​ ដណ្ដើម​បាន​ពាន​ Super ១.០០០ ជា​លើក​ទី ២ ក្នុង​មួយ​ឆ្នាំ​ ខណៈ​ពេល​ផ្ដួល​គូកី​ឡា​ករ​របស់​ប្រ​ទេស​ឥណ្ឌូ​នេ​ស៊ី​។​ ដោយ​ការ​រៀប​គូល្អ​ឥត​ខ្ចោះ​របស់​គណៈ​កម្ម​ការ​ហ្វឹក​ហាត់​ក្រុម​ជម្រើស​ជាតិ​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង។​ នេះ​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​ប្រ​ថុយ​ប្រ​ថាន​មួយ​ ព្រោះ​ Seo Seung Jae ធ្លាប់​គ្រង​តំ​ណែង​ជើង​ឯក​ពិភព​លោក​ ជា​មួយ​នឹង​ដៃ​គូ​ផ្សេង​ទៀត។​ ចំ​ណែក Kim Won Ho ឈ្នះ​មេ​ដាយ​ប្រាក់​ Olympic លើ​ខ្លឹម​សារ​បុរស​នារី​កាល​ពី​ឆ្នាំ​កន្លង៕​

                          ហា​ថាញ - ពេជ្រ​សឿន​

 

ចែករំលែកអត្ថបទ