01/04/2025 - 08:56

ប្រ​សិទ្ធ​ភាព​ក្លឹប​ភូមិ​សាស្ត្រ​គ្មាន​គ្រឿង​ញៀន​ 

ក្លឹប​ភូមិ​សាស្ត្រ​គ្មាន​គ្រឿង​ញៀន​នៅ​ភូមិ​ទាល​ទោល​ ឃុំ​ដា​ឡុក​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​ ជួយ​ភូមិ​ភាគ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី។​

 ​ ក្លឹប​សហ​ការ​ជា​មួយ​នគរ​បាល​ឃុំ​ដា​ឡុក​ ផ្សព្វ​ផ្សាយ​ពី​ការ​បង្ការ​ប្រ​ឆាំង​បាប​គ្រោះ​សង្គម​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន។​

លោក​ឡឹម​ត្រឹង​ក្វឹង លេខា​សា​ខា​បក្ស ភូមិ​ទាល​ទោល​ ឱ្យ​ដឹង៖ “ភូមិ​ទាល​ទោល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៥៤ ហើយ​ជាប់​ព្រំ​ប្រ​ទល់​នឹង​ភូមិ​សាស្ត្រ​ឃុំ​ ទី​ប្រ​ជុំ​ជន​ នៅ​ក្នុង​និង​ក្រៅ​ស្រុក​ចូវ​ថាញ់។​ អា​ស្រ័យ​ស្ថាន​ភាព​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ មាន​ពេល​ខ្លះ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ។​ ភូមិ​មាន​មុខ​សញ្ញា​បង្ក​បាប​គ្រោះ​សង្គម​មួយ​ចំ​នួន​ បំ​ផុត​គឺគ្រឿង​ញៀន។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​ខាង​លើ​ គណៈ​កម្ម​ការ​ភូមិ​បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់ រដ្ឋ​អំ​ណាច គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ និង​នគរ​បាល​ឃុំ​ដា​ឡុក​ មាន​កិច្ច​ចង្អុល​ការ​ដល់​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​តស៊ូ​បង្ការ​ប្រ​ឆាំង​បាប​គ្រោះ​សង្គម​និង​គ្រឿង​ញៀន។​ ដើម​ឆ្នាំ​ ២០២៣ ភូមិ​បង្កើត​ក្លឹប​ “ភូមិ​សាស្ត្រ​គ្មាន​គ្រឿង​ញៀន​” ក្លឹប​មាន​សមា​ជិក​ ១២ នាក់ ក្នុង​នោះ​ កង​កម្លាំង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ធ្វើ​ជា​ស្នូល។​ ក្រោយ​ពី​បង្កើត​គណៈ​កម្ម​ការ​ទទួល​បន្ទុក​និង​សមា​ជិក​ក្លឹប​ បាន​វាយ​តម្លៃ​ឡើង​វិញ​ពី​ស្ថាន​ភាព​កម្រិត​និង​លក្ខណៈ​បង្ក​គ្រោះ​ថ្នាក់​នៃ​បាប​គ្រោះ​សង្គម​ គ្រឿង​ញៀន; កសាង​លក្ខន្តិកៈ​និង​កម្ម​វិធី​សកម្ម​ភាព​ស្រប​ជា​មួយ​ភាព​ជាក់​ស្តែង។​ ចាត់​ភារ​កិច្ច​ដល់​សមា​ជិក​ម្នាក់ៗ​ក្នុង​ក្លឹប​ ម្ចាស់​ការ​តាម​ដាន​និង​គ្រប់​គ្រង​នៅ​ភូមិ​សាស្ត្រ​នីមួយ​ៗ​ ដើម្បី​មាន​វិធាន​ការ​ដោះ​ស្រាយ​មាន​ប្រ​សិទ្ធភាព”។​

លោក​ថាច់​ថាញ​វ៉ូវ អនុ​លេខា​សា​ខា​បក្ស​ភូមិ​ទាល​ទោល​ និង​ជា​ប្រ​ធាន​ក្លឹប​ ឱ្យ​ដឹង៖ “ដោយ​កំ​ណត់​ច្បាស់​ការ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ដល់​ប្រ​ជា​ជន​ ជាពិសេស​ យុវ​ជន​ពី​ផល​ប៉ះ​ពាល់​នៃ​បាប​គ្រោះ​សង្គម​ និង​គ្រឿង​ញៀន​ ដើម្បី​ចៀស​ឱ្យ​ឆ្ងាយ​ គឺ​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ ម្ល៉ោះ​ហើយ​ នៅ​ពេល​ប្រ​ជុំ​ម្តង​ៗ​ ឬ​ទិវា​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​៘ គណៈ​កម្ម​ការ​ទទួល​បន្ទុក​ក្លឹប​ តែង​រៀប​ចំ​ផ្សព្វ​ផ្សាយ​គួប​ផ្សំ​នឹង​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​អំ​ពី​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ដល់​ប្រ​ជា​ជន​ ពិសេស​គឺ​យុវ​ជន។​ តាំង​ពី​បង្កើត​ក្លឹប​មក​ទល់​ពេល​នេះ​ បាន​អប់រំ​មុខ​សញ្ញា​ញៀន​គ្រឿង​ញៀន​ ២ នាក់ មុខ​សញ្ញា​ ២ នាក់​នេះ​បច្ចុប្បន្ន​ត្រូវ​បាន​ផ្តាច់​ញៀន​ ហើយ​សន្យា​មិន​បំ​ពាន​ទៀត។​ ក្លឹប​ផ្សព្វ​ផ្សាយ​បាន​ ២៣ លើក ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម​ ៥៧៥ លើក​នាក់”។​

ប្អូន​ថាច់​តៀង​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​នៅ​ភូមិ​ទាល​ទោល​ ឱ្យ​ដឹង៖ “សមា​ជិក​ក្លឹប​ជា​និច្ច​កាល​តែង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចុះ​ទៅ​តាម​គ្រួ​សារ​នីមួយ​ៗ​ក្នុង​ភូមិ​ផ្សព្វ​ផ្សាយ​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​បាប​គ្រោះ​សង្គម​ ពិ​សេស​គឺ​បាប​គ្រោះ​គ្រឿង​ញៀន។​ កាល​ពី​មុន​ ប្រ​ជា​ជន​មិន​សូវ​យល់​ពី​ផល​ប៉ះ​ពាល់​នៃ​បាប​គ្រោះ​សង្គម​ និង​គ្រឿង​ញៀន​ទេ។​ ចាប់​ពី​ភូមិ​បង្កើត​ក្លឹប​ ប្រ​ជា​ជន​មាន​ស្មារតី​ភ្ញាក់​រលឹក​ជាង​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​បាប​គ្រោះ​សង្គម​ បំ​ផុត​គឺ​គ្រឿង​ញៀន​ដល់​កូន​ចៅ​របស់​ខ្លួន”។​

អា​ស្រ័យ​ពង្រីក​ល្អ​តួនា​ទី​របស់​ក្លឹប​ មក​ទល់​ពេល​នេះ​លើ​ភូមិ​សាស្ត្រ​ភូមិ​គ្មាន​មុខ​សញ្ញា​ញៀន​គ្រឿង​ញៀន​ថ្មី​ ច្រាន​ចោល​បាប​គ្រោះ​សង្គម​ គ្រឿង​ញៀន​បន្តិច​ម្តង​ៗ​ ពង្រឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ធា​នា​សុវត្ថិ​ភាព​សង្គម​ ប្រ​ជាជន​ស្ងប់​អា​រម្មណ៍ពល​កម្ម​ផលិត អភិវឌ្ឍ​សេដ្ឋ​កិច្ច​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី៕​

                              សើុង​ម៉ា​ល័យ​- លីសៀ

ចែករំលែកអត្ថបទ