ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ ខេត្តត្រាវិញ បានគួបផ្សំប្រភពទុនជាច្រើនរបស់មជ្ឈិម ខេត្ត ស្រុក ដើម្បីវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ តាមទិសដៅព្រមៗគ្នា រួមចំណែកយ៉ាងសំខាន់ ជួយជំរុញភូមិភាគអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

មាមីងខ្មែរនៅភូមិវិញឡើយសប្បាយរីករាយ ពេលមានផ្លូវកៅស៊ូរថយន្តដឹក
កសិផលមានភាពងាយស្រួល។
លោកង្វៀងត្រុងខឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាធ្វឹង ឱ្យដឹង៖ “កំណត់ច្បាស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទ ជាដើមចម ជាកម្លាំងចលករ ដ៏សំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ភូមិភាគ ដូច្នេះ ឃុំហ្វាធ្វឹងបានផ្តុំកម្លាំងកៀរគររាល់ប្រភពកម្លាំងដើម្បីវិនិយោគកសាងថ្មី ជួសជុល បង្កើនកម្រិតធ្វើឱ្យសុក្រឹតដងផ្លូវគមនាគមន៍ជនបទលើភូមិសាស្ត្រ។ បច្ចុប្បន្ន ឃុំកំពុងដំណើរការកសាងសំណង់ផ្លូវដាន២ កន្លែងនៅភូមិខ្សាច់ កណ្តាលនិងភូមិគគីរ ប្រវែង៧,៩ គីឡូម៉ែត្រ សរុបថវិកា ៤,៩ ពាន់លានដុង។ សព្វថ្ងៃ ផ្លូវគមនាគមន៍ជនបទក្នុងឃុំជាសារវន្តសម្រេចរួចរាល់ ឆ្លើយតបតម្រូវការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលរបស់ប្រជាជន”។
លោកថាច់សាង នៅភូមិវិញឡើយ ចែករំលែក៖ “ដោយសារផ្លូវដីនៅតំបន់នេះតូចចង្អៀត មានទទឹងប្រមាណ ១,៥ ម៉ែត្រ មិនអាចឆ្លើយតបបានតម្រូវការធ្វើដំណើរទៅមកនិងការដឹកជញ្ជូន កសិផលរបស់ប្រជាជន កន្លងហើយ ភូមិបានបំផុសចលនាកសាងផ្លូវដានទំហំ ៣ ម៉ែត្រ ប្រវែង ១,៩ គីឡូម៉ែត្រ សរុបថវិកា ១,១ ពាន់លានដុង អាស្រ័យរដ្ឋវិនិយោគ ប្រជាជនបរិច្ចាគដី។ គ្រួសារខ្ញុំបរិច្ចាគដីប្រមាណ ៣០០ ម៉ែត្រ ដើម្បីកសាងផ្លូវដាន។ បច្ចុប្បន្ន ផ្លូវដានបានកសាងរួចរាល់ និងដាក់ឱ្យប្រើប្រាស់ ប្រជាជនយើងខ្ញុំបានទទួលផលយ៉ាងច្រើនពីផ្លូវនេះ។ គ្រួសារខ្ញុំពីមុនធ្វើស្រែ ចិញ្ចឹមគោ ដោយសារផ្លូវពិបាកទៅមក រាល់ពេលប្រមូលផលស្រូវនិងលក់គោក៏ពុំសូវបានថ្លៃជាប៉ុន្មាន បើប្រៀបធៀបនឹងតំបន់មានផ្លូវគមនាគមន៍ងាយស្រួល។ សព្វថ្ងៃផ្លូវដានក្នុងភូមិ បានកសាងសម្រេចរួចរាល់និងដាក់ឱ្យប្រើប្រាស់ បង្កលក្ខណៈងាយស្រួលសម្រាប់ការលក់ស្រូវនិងសត្វចិញ្ចឹមបានថ្លៃជាង យើងខ្ញុំនៅទីនេះពិតជាសប្បាយរីករាយណាស់”។
លោកថាច់សល់ នៅភូមិបុត្រី ឱ្យដឹង៖ “អាស្រ័យរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ ជារៀងរាល់ឆ្នាំ ប្រព័ន្ធផ្លូវគមនាគមន៍ជនបទអភិវឌ្ឍន៍ឆាប់រហ័សទាំងបរិមាណនិងគុណភាព ផ្លូវនៅតាមភូមិក្នុងឃុំហ្វាធ្វឹង ភាគច្រើនត្រូវបានក្រាលកៅស៊ូនិងចាក់បេតុង ដូច្នេះ ផ្លូវដីនៅសល់តិចតួចប៉ុណ្ណោះ”។
ផ្លូវគមនាគមន៍ជនបទនៅឃុំហ្វាធ្វឹងកាន់តែសុក្រឹត។ លទ្ធផលទាំងនេះ គឺជាមូលដ្ឋានគ្រឹះ ជាកម្លាំងចលករ ដើម្បីគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៃឃុំហ្វាធ្វឹង ស្របចិត្តគំនិត រួមកម្លាំងជាមួយប្រជាជនជំរុញសេដ្ឋកិច្ច-សង្គមនៅភូមិភាគ ជាជំហានៗអភិវឌ្ឍគ្រប់វិស័យ។ ប្រជាជនខ្នះខ្នែងចូលរួមកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ច ជំរុញការបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម បង្កើនប្រាក់ចំណូល។ ឆ្នាំ ២០២៤ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ ក្នុងឃុំសម្រេច ៧៦,៨៩ លានដុង/ឆ្នាំ កើន៧,៨% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លង ឃុំអនុវត្តសម្រេចបាន១៨/១៩ លក្ខឋានអំពីឃុំជនបទថ្មីកម្រិតខ្ពស់៕
សើុងម៉ាល័យ- ប្រែសម្រួល៖ មុនី