អាស្រ័យការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ក៏ដូចជា ស្មារតីសាមគ្គីរបស់រដ្ឋអំណាចនិងប្រជាជន ឃុំឌិញម៉ូង អនុវត្តសម្រេច លក្ខឋានទាំង១៩ ដើម្បីក្លាយជាឃុំជនបទថ្មី ហេីយជាឃំុមានជនរួម ជាតិខ្មែររស់នៅកុះករបំផុតរបស់ស្រុកថើយឡាយ (ក្រុងកឹងធើ)។
|
សាលាបឋមសិក្សាឌិញម៉ូងសម្រេចបទដ្ឋានជាតិ។
|
យើងខ្ញុំបានជួបបង យ័ញង៉ុកសាង នៅភូមិឌិញភឿក ក្នុងពេលនាំកូន ទៅរៀននៅសាលាបឋមសិក្សាឌិញម៉ូង១។ បងសាងឲ្យដឹងដោយក្តីរីក រាយ៖ "ពីមុនខ្ញុំដើរធ្វើការឈ្នួល ប្រាក់ចំណូលមិនលំនឹង អាស្រ័យបាន រៀនវគ្គបណ្តុះបណ្តាលជាងសំណង់ ទើបខ្ញុំមានការងារធ្វើលំនឹង។ ប្រ ពន្ធខ្ញុំបានឧបត្ថម្ភបុលទុន ដើម្បីលក់ដូរនៅនឹងផ្សារឃុំ។ ប្រិតសំចៃបន្តិច ម្តងៗ ខ្ញុំទិញបានម៉ូតូមួយគ្រឿងសម្រាប់នាំកសិផលឲ្យប្រពន្ធលក់។ ផ្លូវ ថ្នល់ឥឡូវងាយស្រួលណាស់ ហេតុនោះពេលនាំកសិផលឲ្យប្រពន្ធ ស្រេច ខ្ញុំវិលមកឌុបកូនទៅរៀនទៀត ក៏នៅតែទាន់ពេលទៅការដ្ឋានធ្វើ ការ"។ ការដ្ឋានដែលបងសាងនិយាយនោះ គឺខ្លោងទ្វារឃុំជនបទថ្មី កំ ពុងកសាងនៅត្រង់ច្រកចូលកាន់ឃុំ។ ក្នុងដំណើរការកសាងឃុំជនបទ ថ្មី ប្រជាជនឌិញម៉ូងបានបរិច្ចាគដីរាប់ពាន់ម៉ែត្រការ៉េ និងកម្លាំងពលកម្ម ជាច្រើនថ្ងៃ ដើម្បីកសាងសំណង់មូលដ្ឋាន កសាងស្ពាន ផ្លូវ។ តួយ៉ាង ដូចពូលីខែន បានបរិច្ចាគដីធ្វើផ្លូវគមនាគមន៍ជនបទជាង៤.០០០ម២ និងពូលីលើម ទោះបីគ្រួសារស្ថិតក្នុងក្របខណ្ឌលំបាក ក៏នៅតែអស់ពី ចិត្តបរិច្ចាគដីជិត៥០០ម២ អាស្រ័យពូទាំងពីររូបបរិច្ចាគដី ទើបមាមីង នៅឃុំឌិញម៉ូងមានផ្លូវថ្មីសម្រាប់ធ្វើដំណើរទៅមក។
ដោយស្មារតីសាមគ្គីរវាងរដ្ឋអំណាចនិងប្រជាជន បានជាឆ្នាំ២០១៦ ឃុំ ឌិញម៉ូង បានសម្រេចលក្ខឋានលំបាកខាងផ្លូវគមនាគមន៍ជនបទ។ ក្រៅ ពីនោះ នៅមានលក្ខឋានជាច្រើនទៀតបានសម្រេចល្អ ដូចជា៖ លក្ខ ឋានបណ្តុះបណ្តាលរបរ ប្រាក់ចំណូលនិងគ្រួសារក្រីក្រជាដើម។ បច្ចុ ប្បន្ន អត្រាពលករក្នុងឃុំមានការងារធ្វើគឺ៩៧%។ ផ្តើមពីនោះ បង្កើនប្រាក់ចំណូលជាមធ្យមភាគទូទាំងឆ្នាំ២០១៦ សម្រេចជិត៣៤លានដុង / ម្នាក់/ឆ្នាំ។ ទូទាំងឃុំមានគ្រួសារក្រីក្រនៅត្រឹមតែ៣,៦%។ បងស្រីដាវធី ធ្វី នៅភូមិឌិញខាញ់ គឺជាគ្រួសារបានចាកផុតពីភាពក្រីក្រ ឥឡូវឈាន ឡើងធូរធារ ឲ្យដឹង៖ "អាស្រ័យប្រភពទុនបុលពីសមាគមនារីឃុំខ្ញុំដាំ បន្លែស្អាតសម្រេចជោគជ័យ។ មកទល់ពេលនេះ មូលដ្ឋានរបស់ខ្ញុំជា កន្លែងផ្គង់ផ្គង់បន្លែធំមួយរបស់ផ្សារឃុំ ក៏ដូចជាផ្សារស្រុកនៅថើយ ឡាយ។ គ្រួសារខ្ញុំឥឡូវសងអស់បំណុល កូនស្រីក៏បានរៀនសូត្រចប់ ចុងចប់ដើម"។
លោកង្វៀនវាុំងថឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង ឲ្យដឹង៖ "បច្ចុប្បន្ន ឃុំកំពុងកសាងសម្រេចសំណង់ដែលនៅសល់ទាំង ប៉ុន្មាន និងបង្កើតសុំណុំលិខិតពិនិត្យសម្រេចតាមការគ្រោងទុកនឹងបាន ទទួលស្គាល់ជាផ្លូវការឃុំជនបទថ្មីនៅត្រៃមាសទី២ ឆ្នាំ២០១៧។ ក្នុងដំ ណើរការកសាងឃុំជនបទថ្មី ជនរួមជាតិខ្មែរបានបរិច្ចាគដីក៏ដូចជា កម្លាំងពលកម្ម ដើម្បីដំណើរការកសាងជនបទថ្មីរបស់ឃុំសម្រេចត្រូវ តាមល្បឿនកំណត់"៕
ថាច់ថាញ់ភូ-វិមាន