09/08/2016 - 08:42

សមាគមអតីតយុទ្ធជនរួមចំណែកកសាងភូមិស្រុក

ស​មា​គម​អតី​ត​យុទ្ធ​ជន​ឃុំ​តឹប​សើុង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​ផ្សព្វ​​ផ្សាយ​​ច្បាប់ និង​ចូល​រួម​ការ​ងារ​សម្រប​សម្រួល​ដោយ​ផ្ទាល់ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​របៀប​រៀប​រយ​នៅ​ភូមិ​ស្រុក​។

ស​មា​គម​អ​តី​ត យុទ្ធ​ជន​ឃុំ​កំ​ពុង​ពិ​និត្យ​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ បន្ធាត់​បន្ធំ​របស់​គ្រួ​សារ​អនុ​ប្រ​ធាន​សា​ខា​សមា​គម​អតីត​យុទ្ធ​ជន​ភូមិ​អូរ​។

បច្ចុ​ប្បន្ន សមា​គម​អតី​ត​យុទ្ធ​ជន​ឃុំ​តឹប​សើុង មាន​ស​មា​ជិក​ចំ​នួន​១៤៦​រូប ក្នុង​នោះ មាន​សមា​ជិក​ជា​ជន​ជាតិ​ខ្មែរ​៥៧​រូប។ ស​មា​ជិក​ទាំង​​ឡាយ សុទ្ធ​សឹង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ត្រូវ​បាន​ប្រ​ជា​ជន​គោ​រព​រាប់​អាន​នៅ​ភូមិ​ស្រុក​។ ម្យ៉ាង​ទៀត​សមា​ជិក​ទាំង​នេះ ភាគ​ច្រើន​តែង​ចូល​រួម​ការ​ងារ​នៅ​ក្នុង​ភូមិ ដូច​៖ ធ្វើ​ប្រ​ធាន​ក្រុម ក្រុម​សម្រប​សម្រួល ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​របស់​បក្ស ក្រឹត្យ ច្បាប់​របស់​រដ្ឋ​ជូន​ប្រ​ជា​ជន​ទាន់​ពេល។ ជា​មួយ​នឹង​តួ​នា​ទី​ស្នូល ប៉ុនា្មន​ឆ្នាំ​កន្លង​ សមា​គម​អ​តី​ត​យុទ្ធ​ជន​ឃុំ​តឹប​សើុង​ បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​ភូមិ​ភាគ​ក្នុង​ការ​រក្សា​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សង្គម ជម្រើស​កង​ទ័ព​កសាង​កង​ប្រ​ជា​ស្វ័យ​ត្រាណ​។ល។ ដោយ​បាន​ការ​ធ្វើ​សេ​នា​ធិ​ការ​ពី​សំ​ណាក់ កម្មា​ភិ​បាល​ស​មា​គម​អតីត​យុទ្ធ​ជន ច្រើន​ឆ្នាំ​កន្លង ហើយ​ការ​ងារ​ជម្រើស​កង​ទ័ព​នៅ​ឃុំ​តឹប​សើុង តែង​បាន​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​។ ជា​រៀង​រាល់​ឆ្នាំ ក្រុម​សម្រប​សម្រួល​របស់​សមា​គម​អតីត​យុទ្ធ​ជន បាន​អនុ​វត្ត​កិច្ច​ការ​សម្រប​សម្រួល​ពី​៤-៥​លើក​នៅ​ភូមិ​ស្រុក។ តួ​យ៉ាង​ដូច​ពូ ត្រិញ​វុាំង​ចែ សមា​ជិក​អតី​ត​យុទ្ធ​ជន ហើយ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព នៅ​ភូមិ​ស្រុក​ត្រូវ​បាន​ជ្រើស​តាំង​ធ្វើ​ជា​អនុ​ប្រ​ធាន​សា​ខា​សមា​គម​អតីត យុទ្ធ​ជន​ភូមិ​អូរ។ ពូត្រិញ​វុាំង​ចែ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន ធ្វើ​យ៉ាង​ណា​អប់​រំ​កូន​ចៅ​រស់​នៅ​ត្រូវ​ប្រតិ​បត្តិ​តាម​ការ​កំ​ណត់​ច្បាប់; ចូល​រួម​ក្រុម​សម្រប​សម្រួល និង​ណែ​នាំ​គ្រួ​សារ​កសិ​ករ​ក្រី​ក្រ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ ទន្ទឹម​នឹង​នោះ ស​មា​គម​ថែម​ទាំង​ខ្នះ​ខ្នែង​ចលនា​ស​មា​ជិក រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ចំ​ណាយ​កម្លាំង​កសាង​ហេដ្ឋា​រចនា​សម្ព័ន​ជន​បទ ហើយ​បាន​រួម​ចំ​ណែក​កសាង​រួច​រាល់​ផ្លូវ​បេ​តុង​។ ជា​មួយ​នឹង​ការ​ងារ​ជាក់ ស្តែង​ដូច្នេះ សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​តឹប​សើុង  បាន​ពង្រីក​គុណ​សម្បត្តិ ក្នុង​នាម​ជា​កង​ទ័ព​អ៊ំ​ហូ ក្នុង​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ ធ្វើ​មាន​ធ្វើ​បាន​សម​ស្រប រួម​ចំ​ណែក​ញុាំង​ឲ្យ​មុខ​មាត់​ជន​ប​ទ​កាន់​តែ​រីក​​​ចម្រើន​។

សម​មិត្ត​គឹម​ចួង អនុ​ប្រ​ធាន​ស​មា​គម​អតីត​​​យុទ្ធ​ជន​ឃុំ​តឹប​​​សើុង ឲ្យ​ដឹង​៖ "យើង​ខ្ញុំ​តែង​មាន​មោទ​នៈ​ដោយ​ក្នុង​នាម​ជា​កង​ទ័ព​អ៊ំ​ហូ។ ទោះ​បី​បម្រើ​ការ​នៅ​ទី​ណា​ឬ​ក៏​ស្ថិត​​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ ត្រូវ​តែ​បម្រើ​​ប្រ​​ជា​ជន​បម្រើ​ប្រ​ទេស​ជាតិ​ជា​និច្ច​។ ការ​វ័ណ្ឌ​​ទំ​នាស់​ បាប​គ្រោះ​សង្គម​តែង​កើត មាន​មិន​​ថា​ទី​ណា​ទេ ប្រ​ការ​សំ​ខាន់​គឺ​ស្វែង​រក​ហេតុ​ផល  ធ្វើ​យ៉ាង​ណា​ព្វផ្សាយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យល់​ច្បាស់​នូវ​អំ​ពើ​អា​ក្រក់ ដែល​ខ្លួន​ប្រ​ព្រឹត្ត​ខុស ហើយ​មិន​មាន​ប្រ​យោជន៍​ដល់​ខ្លួន​ឯង​និង​សង្គម​។ ក្រៅ​ពី​ការ​ចូល​រួម​សម្រ​បសម្រួល​ដោះ​ស្រាយ​រាល់​បាប​គ្រោះ​សង្គម សមា​គម​អតីត យុទ្ធ​ជន​ឃុំ ថែម​ទាំង​ធ្វើ​ជា​គំ​រូ​និង​ចលនា​ប្រ​ជា​ជន​ប្រ​មែ​ប្រ​មូល​សំ​រាម​ធ្វើ​អនា​ម័យ​រួម​ទៅ​តាម​លំ​ដាប់​លំ​ដោយ​​វេន​រៀង​រាល់​ខែ​ដើម្បី​រួម​​ចំ​ណែក​រក្សា​កិត្តិ​នាម​ជា​ឃុំ​ជន​បទ​ថ្មី​"៕

សឺនម៉ាល័យ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សម​មិត្ត​គឹម​ចួង