28/06/2016 - 14:33

បង្កបរិស្ថានងាយស្រួលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់តីណាមបូ

ជំ​រុញ​ខ្លាំង​ក្លា​ការ​អនុ​វត្តន៍​ចលនា "ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​" ផ្តុំ​កម្លាំង​លើ​វិ​ធាន​ការ​បង្ការ​​ទប់​ស្កាត់​បន្ថយ​នូវ​ឧក្រិដ្ឋ​កម្ម​និង​បាប​គ្រោះ​សង្គម គឺ​ជា​ស​កម្ម​ភាព​នឹង​បាន​បង្កើន​នៅ​តំ​បន់​តី​ណាម​បូ​។

តំ​បន់​ព្រំ​ដែន​តី​ណាម​ តែង​បាន​ធា​នា​សន្តិ​សុខ​សណ្តាប់​ ធ្នាប់​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​នៅ​លើ​ភូមិ​សាស្រ្ត​តំ​បន់​។

តាម​គណៈ​ចង្អុល​ការ​តី​ណាម​បូ ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០១៦ គណៈ​ចង្អុល​ការ​តី​ណាម​បូ រួម​ជា​មួយ​នឹង​ស្ថា​ប័ន អង្គ​ភាព​កម្លាំង​ស​មត្ថ​កិច្ច​របស់​ក្រ​សួង​នគរ​បាល ក្រ​សួង​ការ​ពារ​ប្រ​ទេសនិង​ខេត្ត ក្រុង​នា​នា ក្នុង​តំ​បន់​តែង​រក្សា​ជា​ប្រ​ចាំ​នូវ​កិច្ច​សហ​ការ​ដោះ​ដូរ​ព័ត៌​មាន កសាង​គម្រោង​ផែន​ការ​ធា​នា​សន្តិ​សុខ ការ​ពារ​ប្រ​ទេស​;​រក​ឃើញ​ស​កម្ម​ភាព​ទាន់​ពេល​និង​ត​ស៊ូ​ទប់​ស្កាត់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព នូវ​ស​កម្ម​ភាព​បំ​ផ្លិច​បំ​ផ្លាញ​របស់​អា​នុ​ភាព​អមិត្ត​មិន​ទុក​ឲ្យ​កើត​មាន​ទី​កន្លែង​ក្តៅ មិន​ទុក​ឲ្យ​កើត​មាន​ស្ថាន​ភាព​ចៃ​ដន្យ ដើម្បី​រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​ន​យោ​បាយ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម និង​ធា​នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​កិច្ច​លើ​ភូមិ​សាស្រ្ត​តី​ណាម​បូ។ កម្លាំង​សមត្ថ​កិច្ច​បាន​ការ​ពារ​សុ​វត្ថិ​ភាព​នូវ​ព្រឹត្តិ​ការណ៍​ន​យោ​បាយ​សំ​ខាន់​ៗ​របស់​ប្រ​ទេស​ជាតិ ដូច​៖ ម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១២​របស់​បក្ស តេត​ង្វៀន​ដាង​ប៊ិញ​ថឹង ឆ្នាំ​២០១៦ ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នី​តិ​កាល​ទី​១៤​និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល​២០១៦​-២០២១​។ ឆ្លង​តាម​រយៈ​នោះ ថែម​ទាំង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ទៀត​ផង​។

​ជ្រួត​ជ្រាប​ភារ​កិច្ច​ការ​ងារ​សន្តិ​សុខ ការ​ពារ​ប្រ​ទេស​លើ​ភូមិ​សាស្រ្ត​តី​ណាម​បូ​៦​ខែ​ចុង​ឆ្នាំ២០១៦ គឺ​ជំ​រុញ​ខ្លាំង​ក្លា​ការ​អនុវត្តន៍ ចលនា "ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​"; ប្រ​មូល​ផ្តុំ​នូវ​វិ​ធាន​ការ​បង្ការ​ទប់​ស្កាត់​បន្ថយ​នូវ​ឧក្រិដ្ឋ​កម្ម​និង​បាប​គ្រោះ​សង្គម​។ ទន្ទឹម​នឹង​នោះ ផ្តុំ​កម្លាំង​ធ្វើ​ឲ្យ​បាន​ល្អកា​រ​ងារ ព្យា​ករណ៍​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ក្តោប​ក្តាប់​ស្ថាន​ភាព ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ដោះ​ស្រាយ​បាន​ល្អ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។ រឹត​បន្តឹង​ការ​គ្រប់​គ្រង​លើ​វិ​ស័យ​ធន​ធាន បរិ​ស្ថាន​ជីវ​ស្ថាន សុ​វត្ថិ​ភាព​អ​នា​ម័យ​អា​ហារ​បរិ​ភោគ​ជា​ដើម​។ កម្លាំង​សមត្ថ​កិច្ច​លើ​ភូមិ​សាស្រ្ត បាន​សហ​ការ​ស្អិត​ល្មួត​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ សន្តិសុខ​ព្រំ​ដែន និង​តំ​បន់​ស​មុទ្រ កោះ​របស់​ប្រ​ទេស​ជាតិ រក្សា​លំ​នឹង​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ប្រ​ពៃ​ណី​រវាង​រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​នៅ​ព្រំ​ដែន​ប្រ​ទេស​ទាំ​ង​ពីរ​កសាង​ផ្លូវ​ព្រំ​ដែន​សន្តិ​ភាព សាម​គ្គី មិត្ត​ភាព លំ​នឹង​យូរ​អង្វែង​រួម​គ្នា​អភិ​វឌ្ឍ​។ ម្ចាស់​ការ​ធ្វើសេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ផ្តុំ​កម្លាំង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​កិច្ច​នៅ​តំ​បន់​ព្រំ​ដែន កោះ សមុទ្រ បង្កើន​និង​បើក​ទូ​លាយ​កិច្ច​ការ​បរ​ទេស​យោ​ធា​កិច្ច​ការ​បរ​ទេស​ការ​ពារ​ព្រំ​ដែន កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​ជា​មួយ​នឹង​ប្រ​ទេស​កម្ពុជា​៕

ថាញ់ផុង-វិមាន

ចែករំលែកអត្ថបទ